» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6820 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696991 នាក់

នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​កូនចៅ​លោក​ស៊ឹម​សំអាត​គោះ​លុយ​កម្មករ​អូស​រទេះ​និង​អ្នកធ្វើ​ប​ណ្ណ័​ចូល​ផ្សារ​រុង​គ្លឿ​!?

​បន្ទាយមានជ័យ​៖ នគ​បាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​ក្រោម​ការដឹកនាំ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ឹម សំអាត​បាននិងកំពុង​បណ្តាក់​កូនចៅ​ជម្រឹត​យកលុយ​ពី​កម្មករ​អូរ​ទេះ​ដោយ​ខុសច្បាប់​។​ប្រភពពី​កម្មករ​អូ​រទេះ​គ្រាន់តែរ​ស់បាន​ឲ្យ​ដឹងថា​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍​នគ​បាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​លោក សេម មករា​ជា នាយផ្នែក​សេនាធិការ រៀបចំ​មន្ត្រីក្រោមឱវាទ​ចាំ​យកលុយ​ពី​កម្មករ​អូស​រទេះ​ចេញ ចូល​ថៃ​។​a sim som at1 

ទីតាំង​ទី​/១​ចំណុច​ប៉ុស្តិ៍​កណ្តាល​ជិត​រង្វង់​មូល​ដោយ​យកលុយ​ពី​កម្មករ​ដឹក​ត្រី និង​ខោអាវ​ជជុះ​ចាប់ពី​៥០០០​រៀល​(​ប្រាំ​ពាន់​រៀល​)​ទៅ​១០០០០​រៀល​(​មួយ​ម៉ឺន​រៀល​)​ម្តង​។​ទីតាំង​ទី​២/​ប៉ុស្តិ៍​កណ្តាល​ចំណុច​ជិត​កន្លែង​លក់​សំបុត្រ​ចុះ​ពី​ស្ពាន​មិត្ត​ភា​កម្ពុជា​-​ថៃ នៅ​កន្លែង​នោះ​មាន​លោក​អនុសេនីយ៍ឯក ម៉ៅ ម៉​យ ឈរជើង​ចាំ​កាក់​រទេះ​ទំនិញ​ដែល​កម្មករ​អូស​ពី​ទឹកដី​នៃ​ប្រទេស​ថៃ ។​ភាគច្រើន​កូនចៅ​លោក​ម៉ៅ​ម៉​យ​មិ​ង​យកដៃ​ខ្លួនឯង​ផ្ទាល់​ទេ​គឺ ប្រើ​ឲ្យ​ពលរដ្ឋ​ម្នាក់​ដែល​ស៊ីឈ្នួល​ជា​អ្នក​យកលុយ​មក​ឲ្យ ។​

កម្មករ​អូស​ទំនិញ​បាន​បាន​ប្រាប់ ឲ្យ​ដឹងថា​៖​លោក ម៉ៅ ម៉​យ បាន​ទារ​ក្បាលរទេះ​ដឹកទំនិញ​១​រទេះ​ចាប់ពី​៥០​បាត​ទៅ​៣០០​បាត​(​លុយ​បាត​)​តាម​តូច ធំ ហើយ​រទេះ​ខ្លះ​មាន​បង់​ខែ​ជាប្រចាំ​ផងដែរ​។ ដល់​ខែ​លោក ម៉ៅ ម៉​យ ខ​ល​ទារ​តែម្តង មិន​ក្រោម​ពី​២០០០​បាត​នោះទេ​។​

ក្រៅពី​រកលុយ​កាក់​ពី​កម្មករ​អូរ​ទេះ​ប្រភពពី​អ្នកញៀន​ល្បែង​កាស៊ីណូ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​កន្លងមក​ពួកគាត់​បាន​ចត​រថយន្ត​នៅក្នុង​បរិវេណ​កាស៊ីណូ ដើម្បី​ចូលទៅ​លេង​រយៈពេល​យូរ​បន្តិច​ត្រូវ​ប៉ូលីស​អន្តោប្រវេសន៍​ទារលុយ​រហូត​ទៅដល់​៥០០​បាត​(​លុយ​បាត​)​ឯណោះ​។​សូមបញ្ជាក់​ដែរ​ថានគ​របាល​អន្តោប្រវេសន៍​មាន​តួនាទី​មើល​ការខុសត្រូវ​ឬ​បំពេញបែបបទ​នានា​ជូន​ភ្ញៀវ​ចេញចូល​ក្រៅ​ឬ​ក្នុងប្រទេស​តែប៉ុណ្ណោះ ការប្រមូល​លុយ​តាម​អំពើពុករលួយ​ខាងលើនេះ មាន​លក្ខណៈ​ពុករលួយ​ជា​ប្រព័ន្ធ​។​

ដោយឡែក សម្រាប់​ពលរដ្ឋ​ខ្មែរ​ធ្វើ​កាត​ចូល​ផ្សារ​រោង​ក្លឿ​ប្រទេស​ថៃ​វិញ​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនី​ត្រី ស៊ឹម សំអាត កំណត់អោយ​ថតរូប​មួយ​សន្លឹង​ដ៏​តូច​ប្រហែល​៣​គុណ​នឹង​៤​សោះ​បែរជា​ពួកគេ​យក​តម្លៃ​រហូត​ទៅដល់​៦០០០​រៀល​។​ប្រសិនជា​ប្រជាពលរដ្ឋ​បាន​យក​រូបថត​ដែល​ខ្លួន​មាន​ស្រាប់​បែ​ជា​គេ​យក​លេស​ថា​រូបថត​នោះ​មិនមាន​បញ្ជាក់​ពីថ្ងៃ​ខែ​។​នេះ​មិន​និយាយ​ពី អ្នក​ដែល​ធ្វើការ​នៅ​ប្រើស​ម្តី​ដូច​ជះ​អាចម៍​ទាំង​កន្ថោ​នោះឡើយ ។​សូម​បញ្ជាក់ដែរថា​កាលពីដើមឆ្នាំ​២០១៧​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​ធ្លាប់​បានចេញ​លិខិត​មួយ​ឲ្យ​នគរបាល​អន្តោរ​ប្រវេសន៍​លោក​ស៊ឹម​សំអាត​ប​ញ្ឍ​ប់យក​លុយ​បី​ប្រជាពលរដ្ឋ​ចូល​ផ្សារ​រុង​គឿ​។​តែ​អា​ឡូ​វ​សឹម​សំអាត​យក​គូថ​ស្តាប់​។​

​មន្ត្រី​គណៈបក្ស​ប្រជាជន​កម្ពុជា​(CPP)​ក្នុង​ក្រុង​ប៉ោយ​ប៉េ​ត​បាន​រិះគន់ថា​សន្លឹកឆ្នោត​គណ​បក្ស​ប្រជាជន​កម្ពុជា​(CPP)​ចំនួន​២​សង្កាត់​ក្នុង​ក្រុង​ប៉ោយប៉ែត​បាត់បង់​នោះ​កាលពី​បោះឆ្នោត​អាណត្តិ​មុន​ចាញ់​គឺ​
​ដោយសារតែ​ភាគច្រើន​គឹ​មាន​ចំណែក​មកពី​មន្ត្រី​ខិលខូច​ពិសេស​កូនចៅ​លោក​ឧ​ត្ត​ម​សេនី​ត្រី ស៊ឹម សំអាត​និង​លោក​សេម មករា​នេះ​បង្កឡើង​តែម្តង ។ ប្រជាពលរដ្ឋ​បានស្នើ​សុំ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​គរ​បាល​អន្តោប្រវេសន៍​ក៏ដូចជា​ស្ថាប​ន័​ប្រឆាំង​អំពើរ​ពុករលួយ​មក​ធ្វើការ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​របស់​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ​ផង​បើ​ពុំ​ទទួលបាន​លាភសក្ការៈ​ពី​លោក​ស៊ឹម​សំអាត​ទេនោះ ។​​ជុំ អង្គភាព​យើង​សង្ឃឹមថានឹង​មានការ​បកស្រាយ​ពី​លោក ស៊ឹម សំអាត លោក សេម មករា​និង​លោក ម៉ៅ ម៉​យ​ប្រសិនបើ​មិនបាន​គោះ​លុយ​ពី​អ្នក​អូស​រទេះ​មែ​ន៕a sim som at a sim somat a sim somat 
​