» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7468 នាក់

ម្សិលមិញ 8227 នាក់

សរុប 14134349 នាក់

អង្គការ​មួយ​កំពុង​សម្លឹងមើល​កម្ពុជា​ឡើងវិញ​ក្រែង​ក្លាយជា​កន្លែង​លាងលុយកខ្វក់​!

 

​បារាំង​៖​អង្គការ​ឃ្លាំមើល​ការលាង​លុយកខ្វក់​អន្តរជាតិ​អាច​នឹងដាក់​កម្ពុជា ចូលទៅក្នុង​បញ្ជី​តាមដាន ការលាង​លុយកខ្វក់​។ ទីភ្នាក់ងារសារព័ត៌មាន​Ruter​បាន​ឲ្យ​ដឹងថា​៖​។​ការដាក់​ប្រទេស​កម្ពុជា​ចូលក្នុង​បញ្ជី​ពណ៌​ប្រផេះ​បែបនេះ នឹងត្រូវ​ប្រកាស​នៅ​ទីក្រុង​ប៉ារីស​ពេលខាងមុខ​។​a casino afta 

​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ ដែល​ហៅ​កាត់​ថា​«FATF» បាន​និយាយ​រឿងនេះ​នៅក្នុង​របាយការណ៍​មួយ​ដែលថា​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុ​ជាមាន​«​អំពើពុករលួយ​ខ្ពស់​»​។ ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ការ​ស៊ើបការណ៍​សម្ងាត់​ហិរញ្ញវត្ថុ​តិចតួច​ក្នុងការ​ស៊ើបអង្កេត​។​

​អង្គភាព​ស៊ើបអង្កេត​ផ្នែក​ហិរញ្ញវត្ថុ​របស់​កម្ពុជា​មិនបាន​ត្រួត​ពិនិត្យមើល​កាស៊ីណូ​និង​វិស័យ​អចលនទ្រព្យ​ដែល​បាន​រីកចម្រើន​យូរអង្វែង​ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដោយ​អង្គការ​នានា​ដូចជា​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវបាន​ប៉ះពាល់​ដោយ​ការលាង​លុយកខ្វក់​រប​ស់​ក្រុម​ឧក្រិដ្ឋជន​នោះឡើយ​។ បើតាម​របាយការណ៍​នេះ គ្មាន​ករណី​លាងលុយកខ្វក់​ណាមួយ​ធ្លាប់​ត្រូវបាន​កាត់ទោស​នៅ​កម្ពុជា​នោះទេ​។​

បើតាម​រ៉​យ​ទ័​រ​ដែល​បាន​ដកស្រង់​សម្តី​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ការដាក់​កម្ពុជា​ក្នុង​បញ្ជី​ឃ្លាំមើល​របស់ FATF អាច​នឹង​បង្ក​ការលំបាក​ដល់​ក្រុមហ៊ុន ក៏ដូចជា​បុគ្គល​ទូទៅ ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​។​តាម​សេចក្តីរាយការណ៍​របស់ Propertyarea.asia បាន​បង្ហាញថា មាន​កាស៊ីណូ​កំពុងដំណើរការ និង​ត្រៀម​ដំណើរការ​ចំនួន​៣០​កន្លែង​ហើយ នៅក្នុង​ទីក្រុង​ព្រះសីហនុ ខណៈដែល​វត្តមាន ជនជាតិ​ចិន ប្រមាណ​៥​ពាន់​នាក់ កំពុង​រស់នៅ ប្រកប​កិច្ចការ និង​រកស៊ី​ក្នុង​ខេត្ត​នេះ​។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឯ​.​ឧ​. ជួន ណារិនធ្លាប់ បាន អោយកាសែតដឹងថា ចំនួន​កាស៊ីណូ កំពុង​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​ក្រុងព្រះសីហនុ​។​ក្រៅពីនេះ​បើ​តាមអ្នក​អ្នករកគេស៊ី​និយាយថា​៖​ជនជាតិ​ចិន​បាននិងកំពុង​សម្រុកចូល​មក​ទិញ​អចលនៈទ្រព្យ​ក្នុងស្រុក​ខ្មែរ​ដោយ​ពួក​ឈ្មួញ​ចិន​បាន​ចាយលុយ​សុទ្ធ​តែម្តង​មិនប្រើធនាគារទេ។​

​គួរ​រំឭក​ជូន​ថា កម្ពុជា​ត្រូវបាន​ដក​ចេញពី​បញ្ជី​ពណ៌​ប្រផេះ​របស់ ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ «FATF» កាលពី​ឆ្នាំ ២០១៥ ដូច្នេះ​ការចុះបញ្ជី​ថ្មី​នៅពេលនេះ​នឹង​បង្ហាញថា​វា​បាន​ដើរ​ថយក្រោយ​នៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រឆាំងនឹង​ការលាង​លុយកខ្វក់​។​

សូមបញ្ជាក់ថាបើតាម​របាយការណ៍ World Justice Project បាន​វាយតម្លៃថា​៖​ប្រទេស​ដែលមាន​ចំណាត់​ថ្នាក់ទាប​ជាងគេ ក្នុង​ប្រព័ន្ធយុត្តិធម៌​ពិភពលោក គឺ វេ​ណេ​ហ្សុ​យ​អេ​ឡា ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១១៣ និង​តាម​ពីក្រោយ​ដោយ​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​លេខ​រៀង​ទី ១១២ ខណៈ​អា​ហ្វ​ហ្កា​នី​ស្ថាន ស្ថិតនៅ​លេខ​រៀង​ទី ១១១​។ ចំណែក​ប្រទេស​ដែលមាន​យុត្តិធម៌​ពេញលេញ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ គឺ​ប្រទេស​ដា​ណឺ​ម៉ាក​។​

​លោក​ជិន​ម៉ា​លីន អ្នកនាំពាក្​ក្រសួងយុត្តិធម៌​ បាន​អះអាងប្រាប់កាសែតថា កម្ពុជា​បានធ្វើការ​កែទម្រង់​ច្រើន​ហើយ​លើ​ប្រព័ន្ធយុត្តិធម៌​នេះ ត្បិតតែ​នៅមាន​ការខ្វះចន្លោះ​ខ្លះ​ក៏ដោយ​។​​បើតាម​របាយការណ៍​គម្រោង​យុត្តិធម៌​ពិភពលោក មូល​ហេតុដែល​កម្ពុជា​នៅមាន​ចំណាត់​ថ្នាក់ទាប​លើ​ប្រព័ន្ធយុត្តិធម៌ គឺ​មកពី​រដ្ឋាភិបាល​នៅតែ​ប្រើ​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធតុលាការ ជាពិសេស​រឿងក្តី​ធំៗ​ទាក់ទង​នឹង​នយោបាយ​។

​សូមបញ្ជាក់ថា ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ ដែល​ហៅ​កាត់​ថា «FATF» គឺជា​អង្គការ​អន្តររដ្ឋាភិបាល​ដែល​គាំទ្រ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការលាង​លុយកខ្វក់​និង​ការផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម​។ ប្រទេស​កម្ពុជា​ត្រូវបាន​ចុះ​ក្នុង​"​របាយការណ៍​វាយតម្លៃ​គ្នា​ទៅវិញទៅមក​" លើ​គោលនយោបាយ​របស់ខ្លួន​ក្នុងការ​ប្រឆាំង​ការលាង​លុយកខ្វក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​កាលពី​ឆ្នាំ​២០១៧៕a casino sihanu a casino sihanu1