» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11949 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702120 នាក់

អភិបាលខេត្ត​បាត់ដំបង​ចុះ​ទទួល​ស្វាគមន៍​ពលករ​ខ្មែរ​វិល​ត្រលប់​ពី​ប្រទេស​ថៃ​មកលេង​ស្រុកកំណើត​អំឡុងពេល​ចូលឆ្នាំថ្មី​!


-​លោក សុខ លូ អភិបាល អភិបាលខេត្ត​បាត់ដំបង​និង​មន្ត្រី​ក្រសួង​ការងារ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព និង​ស្វាគមន៍​បងប្អូន​ពលក​រ​ខ្មែរ​វិលត្រឡប់​ពី​ប្រទេស​ថៃ​មកលេង​ស្រុកកំណើត អំឡុងពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នៅ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង ខណៈដែល​ការលើកលែង​តម្លៃ​សេវា​ការអនុញ្ញាត ចេញ​-​ចូល ប្រទេស​ថៃ (Re-entry permit) អំឡុងពេល​បុណ្យចូលឆ្នាំថ្មី ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៥ រហូតដល់​ថ្ងៃទី​១៥ ខែឧសភា​២០២៥ ។​file (10) 

​ជាការ​កត់សំគាល់ បងប្អូន​ពលករ មាន​ទឹកមុខ​រីករាយ សប្បាយចិត្ត ពេញ​ចិត្តនឹង​ការផ្តល់សេវា​ល្អ ការរៀបចំ​មាន​សណ្តាប់ធ្នាប់​ល្អ មានការ​តម្រង់​ជួរ​ត្រឹមត្រូវ មិនមាន​ការកកស្ទះ​និង​មានការ​ត្រួតពិនិត្យ​ឯកសារ​ពលករ​បាន​លឿន​រហ័ស​ជូន​បងប្អូន​ពលករ​ខ្មែរ​បាន​ទាន់​ចិត្ត​។ ជាពិសេស​មិន​អស់ថ្លៃ​សេវា​ការអនុញ្ញាត ចេញ​-​ចូល ប្រទេស​ថៃ (Re-entry permit) និង​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការងារ​ដែល​ខិតខំ​ចរចា​ជាមួយ​ភាគី​ថៃ​រហូត​មានការ​លើកលែង​តម្លៃ​ទិ​ដ្ឋ​ការចេញ​-​ចូល​ប្រទេស​ថៃ អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​សូម​រំលឹកថា រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ បាន​ឯកភាព​តាម​សំណើ​របស់​ក្រសួង​ការងារ​ថៃ លើកលែង​តម្លៃ​សេវា​ការអនុញ្ញាត​ចេញ​-​ចូល​ប្រទេស​ថៃ​(Re-Entry Permit) ដល់​ពលករ​ខ្មែរ ឡាវ និង​ភូមា អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១ ខែមេសា ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៥​។​​ការលើកលែង​តម្លៃ​សេវា​នេះ គឺ​ផ្ដល់ជូន​តែមួយ​ដង​គត់​ដល់​ពល​ករ​ខ្មែរ​ដែលមាន​លិខិតឆ្លងដែន​/​លិខិត ធ្វើដំណើរ​ពលករ​កម្ពុ​ជា​ទៅ​ធ្វើការ​នៅ​បរទេស (TD) និង​មាន​ទិដ្ឋាការ​ការងារ (Non-Immigration L-A_Visa) ដែលមាន​សុពលភាព​លើសពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៥​។ ការលើកលែង​នេះ​ក៏​បូក​រួមទាំង​កូន​ក្រោម​អាយុ ១៨​ឆ្នាំ ដែល​ទទួល​បានការ​វាយ​ត្រា​ប្រភេទ​អ្នក​ក្នុងបន្ទុក និង​មាន​លិខិត​អនុញ្ញាតឱ្យ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ លើស​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៥​។​

​ដើម្បីឱ្យ​ការធ្វើដំណើរ​ចេញ​-​ចូល​ប្រទេស​ថៃ​ដោយ​រលូន ក្រសួង​ការងារ​បាន​ណែនាំ​ដល់​បងប្អូន​ពលករ​ខ្មែរ​អនុវត្ត​ដូចខាងក្រោម​៖- ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ​- ត្រូវ​វាយ​ត្រា​ចេញ​-​ចូល​ប្រទេស​ថៃ​លើ​លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ TD ដែលមាន​ទិដ្ឋាការ​ការងារ (Non-Immigration L-A Visa) ដោយ​មិនចាំបាច់​បំពេញ​ពាក្យស្នើសុំ និង​បង់ថ្លៃ​សេវា​ការអនុញ្ញាត​ចេញ​-​ចូល​ប្រទេស​ថៃ (Re-Entry Permit)
- ត្រូវធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ​វិញ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៥​។ ករណី​ធ្វើដំណើរ​ចូល​ប្រទេស​ថៃ​វិញ ក្រោយ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៥ បងប្អូន​ត្រូវបំពេញ​ពាក្យស្នើសុំ និង​បង់ថ្លៃ​សេវា​ការអនុញ្ញាត​ចេញ​-​ចូល​ប្រទេស​ថៃ (Re-Entry Permit) មុន​ធ្វើដំណើរ​ចេញពី​ប្រទេស​ថៃ ដោយ​គិត​តម្លៃ​សេវា​ជាធម្មតា បើ​មិន​ដូច្នេះ ទិដ្ឋាការ​ការងារ (Non-Immigration L-A Visa) របស់​បងប្អូន​ពលក​រ​ខ្មែរ​នឹង​អស់​សុពលភាព​៕file (7) file (8) 

​