» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6676 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696847 នាក់

បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ

 

 

ប្រទេសរុស្ស៊ី៖អភិបាលក្រុងមូស្គូ បានបង្ហាញទិន្នន័យថា ដ្រូនអ៊ុយក្រែន ជាង៤០០គ្រឿង បានហោះសំដៅមកវាយប្រហាររដ្ឋធានីរបស់ប្រទេសរុស្ស៊ី ពេញមួយយប់ដល់ព្រឹក ប៉ុន្តែក្នុងនោះ ដ្រូនភាគច្រើន ត្រូវស្ទាក់ជាប់ និងបាញ់កម្ទេចចោល។a dron uy 

ទូរទស្សន៍ RT បានដកស្រង់សម្តីអភិបាលក្រុងមូស្គូ លោក Sergey Sobyanin ដែលបញ្ជាក់ថា ការវាយប្រហារដោយហ្វូងដ្រូននេះ កើតឡើងពីចន្លោះម៉ោង ៨:៣០នាទីយប់ថ្ងៃអាទិត្យ ទី១៩ ដល់ម៉ោង ៥ព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា។ទោះមិនបញ្ជាក់ថា តើមានដ្រូនប៉ុន្មានគ្រឿង ហោះធ្លាយចូលទៅវាយប្រហារបានដល់ទីក្រុងមូស្គូ ប៉ុន្តែលោក Sobyanin ប្រាប់ថា ដ្រូនភាគច្រើនត្រូវស្ទាក់ចាប់បាននៅពីចម្ងាយ ខណៈ ៨៥គ្រឿង ត្រូវបាញ់កម្ទេចពេលមកដល់ជិត រដ្ឋធានី។

 

កាលពីថ្ងៃសៅរ៍ រុស្ស៊ីក៏ប្រកាសដែរថា ដ្រូនអ៊ុយក្រែន បានសម្លាប់មនុស្ស ៨នាក់ និងជាង ៦០នាក់ទៀតត្រូវរបួស ក្នុងការវាយប្រហារទូទាំងប្រទេស ជាពិសេសបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល។យោងតាមការបញ្ជាក់ពីមន្ត្រីរុស្ស៊ី, ឃ្លាំងទំនិញខ្នាតយក្សចំនួនពីរ របស់ក្រុមហ៊ុនលក់ទំនិញអនឡាញឈានមុខ Wildberries ត្រូវដ្រូនអ៊ុយក្រែន វាយប្រហារ ហើយដ្រូន ក៏ទម្លាក់គ្រាប់លើដេប៉ូស្តុកប្រេងមួយកន្លែង នៅក្នុងទីក្រុង Noginsk ដែលស្ថិតនៅភាគខាងជើងទីក្រុង Elektrostal ផងដែរ។

តាមសេចក្តីរាយការណ៍របស់ NPR, ការវាយប្រហារនោះ បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបង្ខំឲ្យមានការជម្លៀស មនុស្សជាបន្ទាន់ ចេញពីមន្ទីរពេទ្យសម្ភព និងអគារស្នាក់នៅរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្បែរនោះ។

ការវាយបកនេះបានកើតឡើងបន្ទាប់ពី មន្ត្រីអ៊ុយក្រែនបានប្រកាសនៅថ្ងៃទី១៩ ខែកក្កដា ថា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទិកដ៏ធំបំផុតរបស់ខ្លួនប្រឆាំងនឹងប្រទេសនេះចាប់តាំងពីជម្លោះបានចាប់ផ្តើម។ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងថា រុស្ស៊ីបានបាញ់មីស៊ីលជាង ៤០ គ្រាប់នៃប្រភេទផ្សេងៗគ្នា ដែលភាគច្រើនកំណត់គោលដៅរដ្ឋធានីគៀវ រួមជាមួយនឹងយន្តហោះគ្មានមនុស្សបើកវាយប្រហារជាង ១២០ គ្រឿង។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ការការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ១៨ គ្រាប់ក្នុងចំណោម ៤១ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១០៨ គ្រឿងក្នុងចំណោម ១២៥ គ្រឿងដែលបាញ់ដោយរុស្ស៊ីកាលពីយប់មិញ ។

អាវុធដែលនៅសល់ – មីស៊ីលចំនួន ២៣ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១០ គ្រឿង បានវាយប្រហារទីតាំងចំនួន ២០ ភាគច្រើននៅក្នុងរដ្ឋធានីគៀវ។ មុននេះ អ្នកយកព័ត៌មាននៅកន្លែងកើតហេតុបានរាយការណ៍ពីការផ្ទុះជាច្រើនលើកច្រើនសារនៅទីក្រុងគៀវ ចាប់ពីល្ងាចថ្ងៃទី១៨ ខែកក្កដា រហូតដល់ព្រឹកព្រលឹមថ្ងៃទី១៩ ខែកក្កដា (ម៉ោងក្នុងស្រុក)។

កាសែត The Kyiv Independent បានរាយការណ៍ថា “ការផ្ទុះជាបន្តបន្ទាប់ជាច្រើនលើកច្រើនសារបានបន្លឺឡើងនៅក្នុងរដ្ឋធានីគៀវ នៅម៉ោងប្រហែល ១:៣០ ព្រឹក ថ្ងៃទី១៩ ខែកក្កដា ខណៈពេលដែលស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើងពាសពេញភាគកណ្តាល និងខាងកើតអ៊ុយក្រែន។ នៅម៉ោងប្រហែល ១:៤៧ ព្រឹក អ្នកយកព័ត៌មាននៅកន្លែងកើតហេតុបានថតសំឡេងផ្ទុះជាបន្តបន្ទាប់ទៀត”។

ទីក្រុងគៀវបានបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលផ្លោងជាច្រើនគ្រាប់ត្រូវបានតម្រង់ឆ្ពោះទៅរដ្ឋធានីចាប់ពីម៉ោង ១:២៤ ព្រឹក រហូតដល់ម៉ោងប្រហែល ២:៣៨ ព្រឹក។ នៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃដដែលនោះ យន្តហោះគ្មានមនុស្សបើកបានបន្តការវាយប្រហាររបស់ពួកគេលើតំបន់នោះ៕a dron russy