» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30222 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597641 នាក់

សហភាព​អឺរ៉ុប​ប្រកាស​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​

 

​ភ្នំពេញ​៖ សហភាព​អឺរ៉ុប​(EU)​នឹង​បន្ត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​បន្តទៀត​។​ការអះអាង​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ ខែសីហា ឆ្នាំ​២០១៩​នេះ​ពេលដែល​​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួបពិភាក្សា​ការងារ​ជាមួយ លោក​ជច​ដេ​ហ្គា​( George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ដែល​បាន​ចប់​អណ​ត្តិ​នៅ​ប្រទេស​កម្ពុជា​។​a hun eu left 

​លោក​ជច​ដេ​ហ្គា​( George Edgar) បាន​មាន​ប្រសា​ន៍​ពី​ការងារ និង​សមិទ្ធផល​សំខាន់ៗ​របស់​ឯកឧត្តម​នៅក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងមកនេះ ដែល​លោក​បាន​បំពេញការងារ​ជា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​។​​តាម​លោក​ជច​ដេ​ហ្គា​( George Edgar) EU និង​ប្រកាស​ជួយ​ដល់​កម្ពុជា​នៅ​ថ្ងៃ​ពុធ​ខាងមុខនេះ នូវ​ទឹកប្រាក់​ជាង​១០០​លាន​ដុល្លារ​សម្រាប់​វិស័យ​ជលផល ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លុបចោល​នូវ​ឡូ​នេសាទ ហើយ​ផ្ដល់​ឲ្យ​សហគមន៍​ប្រជាពលរដ្ឋ ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាជន​តែម្ដង​កាលពី​ឆ្នាំ​២០១២ ហើយ EU បាន​ជួយ​ទៅដល់​វិស័យ​មួយ​នេះ ដែល​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។​

​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​បាន​គូសបញ្ជាក់​អំពី​ការជួយ​ទៅដល់​វិស័យ​បម្រែបម្រួល​អាកាសធាតុ​ដែល​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេសមួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ងាយ​រងគ្រោះ​ដោយ​បម្រែបម្រួល​អាកាសធាតុ​ដែល​នេះ​ក៏​ជា​បញ្ហា​ពិភពលោក​ផងដែរ​។ មិនតែប៉ុណ្ណោះ EU នឹង​បន្ត​ជួយ​លើ​វិស័យ​ព្រៃឈើ ដែល​បច្ចុប្បន្ន​ជា​ការងារ​អាទិភាព​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ប្រឆាំង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ។ ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​ក៏បាន​អបអរសាទរ​លើ​លទ្ធផល​ការងារ​ក្នុង​វិស័យ​ទាំង​២​នេះ គឺ​វិស័យ​ជលផល និង​ព្រៃឈើ​នេះ ។ EU ក៏បាន​ធ្វើ​វិភាគទាន​ដ៏​ថ្លៃថ្លា​ទៅដល់​តុលាការ​ខ្មែរក្រហម​ដែលជា​តុលាការ​កូនកាត់ ឱ្យមាន​ភាពជោគជ័យ​ក​ន្ល​ង​មក​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ដំណើរការ​របស់​តុលាការ​ខ្មែរក្រហម​ដែល​នឹង​មកដល់​ទីបញ្ចប់​នៅពេល​ខាងមុខនេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អរគុណ​ចំពោះ EU ដែល​បាន​ជួយ​វិភាគទាន​ក្នុងការ​ស្វែងរក​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ដែល​បាត់បង់​អាយុជីវិត​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​បាន​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​នោះ​ថែម​ទៀតផង​។​

EU នឹង​បន្ត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​បន្តទៀត ជាពិសេស​ការផ្ដោត​ទៅលើ​គ្រប់​វិស័យ និង​ទិដ្ឋភាព​នៃ​ទំនាក់ទំនង រវាង EU ជាមួយ​កម្ពុជា ជាពិសេស​ការបន្ត​ធ្វើកា​រ​ជាមួយគ្នា​ក្នុង​ភាពជា​ដៃគូ​នេះ ហើយ​នៅពេល​ខាងមុខនេះ កម្ពុជា​យើង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ផងដែរ ដែល​នៅពេលនោះ ថ្នាក់ដឹកនាំ រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ជាច្រើន ក៏​នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នោះ​ផងដែរ​៕a hun eu left1 

​