» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7743 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697914 នាក់

សមត្ថកិច្ច​ឆ្មក់​ចូល​ផ្ទះ​មេ​ឈ្មួញ​ឈ្មោះ ជុំ វុ​ទ្ឋី ហៅ​ស៊ី ឬ​ធី​កា​ប៉ូ ​រឹបអូស​បាន​រថយន្ត​ផ្ទុក​ឈើប្រណិត​៨​គ្រឿង​ទុក​ម្ចាស់​ឲ្យ​រកលុយ​មក​បង់​?


​ខេត្តក្រចេះ​៖​ប៉េអឹម​ខេត្តក្រចេះ សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្ម​គ្រែ​មានការ​សម្របសម្រួល​លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​កាលពី​ម៉ោង​៥ ល្ងាច​ថ្ងៃ​ច​ន្ច័ ១៥ កើត ខែជេស្ឋ ឆ្នាំកុរ ពុទ្ធសករាជ ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៩​បានធ្វើការ​ឡោម​ព​ទ្ឋ័​ឆែកឆេរ​ផ្ទះ​មេ​ឈ្មួញ​ល្បីល្បាញ​ម្នាក់​ឈ្មោះ ជុំ វុ​ទ្ឋី ហៅ​ស៊ី ឬ​ធី​កា​ប៉ូ ចំណុច​ភូមិ​កា​ប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ​ខេត្តក្រចេះ​រឹបអូស​បាន​ឡាន​ដឹកឈើ​ប្រណិត​ចំនួន​៨​គ្រឿង​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​រក្សាទុក​តែម្តង​។​a thy kapo 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​លំនៅដ្ឋាន​ខាងលើ​ជា​កម្មសិទ្ធិ​របស់​មេ​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ម្នាក់​ឈ្មោះ ជុំ វុ​ទ្ឋី ហៅ​ស៊ី ឬ​ធី​កា​ប៉ូ ដែល​តែងតែ​ធ្វើ​សកម្មភាព​ជាប្រចាំ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ពី​ខេត្តស្ទឹងត្រែង​ឆ្ពោះ​មក​ស្រុក​ស្នួល និង​បន្តទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មួយចំនួន​នៅ​តំបន់​នោះ​។​តែ​ប្រការ​ដែល​គួ​ចាប់អារម្មណ៍​គឺ​សម​ត្ត​កិច្ច​មិនបាន​ចាប់​ជនសង្ស័យ​ឈ្មោះ​ធី​កា​ប៉ូ​ដែល​ធ្វើ​ឲ្យ​គេ​ជឿថា​ទុក​ឱកាស​ឲ្យ​រកលុយ​មក​បង់​។​

ព្រោះមិនមែនជា​លើកទីមួយ​ទេ ដែល​កម្លាំង​សមត្ថកិច្ច រួម​នឹង​ស្ថាប័ន​អយ្យការ បានឡោមព័ទ្ធ​លំនៅដ្ឋាន​មេ​ឈ្មួញ​ខាងលើ​មួយ​នេះ ហើយ​រាល់​ការបង្ក្រាប​ទាំងអស់ សមត្ថកិច្ច​តែង​រឹបអូស​បាន​រថយន្ត​ដឹកឈើ​ជា​បន្តបន្ទាប់​ដែរ តែ រហូតមកដល់​ពេលនេះ មេ​ឈ្មោះ​ដ៏​ល្បី​ម្នាក់នេះ នៅតែ​អាចធ្វើ​សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ជាមួយនឹង​ក្រុម​ឈ្មួញ​វៀតណាម​បាន​ដដែល​មិន​ខ្លាចរអា​សមត្ថកិច្ច​ប​និ​ច​ទាល់តែសោះ​។​

ប្រភព​បន្តថា រថយន្ត​ដឹកឈើ​ទាំង​៨​គ្រឿង​នោះបាន​ដឹកឈើ​នាំ​ចេញពី​ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​ស្រុក​ស្នួល​តែ​ត្រូវ​ខកខាន​ទៅ​មិន​ដល់​គោលដៅ ទើប​គេច​ចូល​លាក់ទុក​ក្នុងផ្ទះ​របស់គេ​រង់ចាំ​ឱកាសល្អ​បន្ត​នាំចេញ​ឆ្ពោះទៅ​ប្រទេស​វៀតណាម តែ​ត្រូវ​បែកការណ៍​ទើប​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឆ្មក់​ចូល​បង្ក្រាប​រឹបអូស​តែម្តង​។​

ប្រភពពី​អ្នក​រកស៊ី​បញ្ជាក់ថា​៖​ឈ្មោះ​ធី​កា​ប៉ូ​នេះ​គឺជា​បងប្អូន​ជាមួយ​លោក​វរៈសេនីយ៍​ធី​បាញ់​ដែលជា​ឈ្មួញ​ឈើ​ធំ​មា្ន​ក់​ដូច​ឧកញ៉ា​គង់​ក្រឹ​ង​ដែលជា​មន្ត្រី​យោធា​វរៈ​២០៤​ចឹ​ង​ដែរ​។​តែ​លោក​ធី​បាញ់​ជា​មុខសញ្ញា​ស៊ីសាច់​ហុត​ឈា​ជាមួយ​មេ​ប៉េអឹម​ខេត្តក្រចេះ​គឹ​ឲ្យ​តែ​ហ៊ាន​ចេញ​ឈើ​ដឹង​តែ​ត្រូវ​បង្ក្រាប​។​a thy banha a thy kapo1 a thy kapo2 
​