» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12209 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702380 នាក់

ចាប់បាន​ជ្រូក​យួនលោត​ឆ​ត្រ័​មួយ​ឡាន​ធ្លាយ​រឿង​នគរបាល​និង​ទា​ហ៊ាន​ព្រុំដែន​ពុករលួយ​!

 

​ស្វាយរៀង​៖​ក្រុម​ចល័ត​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ ឃាត់​បាន​រថយន្ត​កូរ៉េ​មួយគ្រឿង​លួច​ដឹក​ជ្រូក​១៨​ក្បាល​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ចូល​ស្រុក​ខ្មែរ​ក​តាម​ច្រកទ្វារ​តំបន់​ព្រំដែន ខ្សែ​ដែក ស្ថិតក្នុង​ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង គោលដៅ​ចូលទៅ​ទឹកដី​ខេត្ត ព្រៃវែង​។​

​បើតាម​អ្នកបើករថយន្ត​បាន​ឲ្យ​ដឹងថា គាត់​មិនមែនជា​ម្ចាស់​ជ្រូក​ទេ​គ្រាន់តែ​រកស៊ី​ដឹក​ជ្រូក​ឲ្យ​គេ​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ក្បាល​ឈ្នួល​ដឹក​៣​ម៉ឺន​រៀល ហើយ​ម្ចាស់​នៅ​ស្រុក​មេសាង ខេត្តព្រៃវែង​ដែលមាន​ឈ្មោះ រ៉ា និង ឈ្មោះ សៅ គេ​ឲ្យ​ដឹក​ទៅ​មេសាង ។​a pic svay1 

​មាន​រថយន្ត​ជាច្រើន​គ្រឿងក្នុង មួយថ្ងៃៗ​ចូល​ដឹក​ជ្រូក​រស់​តាម ច្រកទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​នេះ ដោយ​បង់លុយ​ឲ្យ​ខាង​នគរបាល​ឈរជើង​ច្រកទ្វារ​តំបន់​ព្រំដែន ខ្សែ​ដែក​នេះ ក្នុង​មួយ​រថយន្ត​៣​ម៉ឺន​រៀល និង​ទាហាន​២​ម៉ឺន​រៀល ក្រៅពីនេះ​គ្មាន​បង់​ទៀត​ទេ ។​

​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្វាយរៀង​បាន​ឲ្យ​អ្នក​សារ​ព័​ត៍​មាន​ដឹងថា​មន្ត្រី​លោក​បានធ្វើ​ការឃាត់​រថ​យន្ត​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​១៨​ក្បាល​យកមក​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង​ដើម្បី​អនុវត្ត​បច្ចេកទេស បូម​ឈាមជ្រូក​ទាំងអស់នោះ យកទៅ​ពិសោធន៍​នៅ​រាជធានី​ភ្នំពេញ ។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្ត ទៀតថា បើ​បូម​ឈាម​សត្វ​ជ្រូក​ទាំងនោះ យកទៅ​ពិសោធន៍​ហើយ​រកឃើញថា​មាន​ជំងឺ​នោះ ត្រូវតែ​កម្ទេចចោល​តែម្តង តែបើ​គ្មាន​ជំងឺ​គឺ​ផាកពិន័យ តាមផ្លូវ​ច្បាប់ ។​ បើតាម​គោលការណ៍​របស់​ក្រសួង កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ គឺ​បិទ​ទាំងស្រុង​មិន​អនុញ្ញាត ឲ្យ​នាំ​សត្វ​ជ្រូក​ចូលមក​ប្រទេស​កម្ពុជា​ទៀត​ទេ ដោយសារ​ប្រទេស​វៀតណាម កំពុងតែ​ផ្ទុះ​ជំងឺ​ដ៏​កាច​សាហាវ នៅលើ​សត្វ​ជ្រូក និង​អាច​ឆ្លង​មក​មនុស្ស ។​បើចឹងអ្នកលួចនាំចូលនិងអ្នកឃុបឃឹតត្រូវតែមានទោសមិនមែនចាប់លេងៗគោះយកលុយនោះទេ?។a pic svay a pic svay (1) 

​