» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1662 នាក់

ម្សិលមិញ 6712 នាក់

សរុប 20269053 នាក់

គ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំងនិងស្វាយរៀងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ការដឹកជញ្ជូនកម្មករ

 

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្ដែងនូវក្តីរន្ធត់យ៉ាងក្រៃលែងចំពោះគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីដែលបានកើតឡើងព្រមគ្នា ដោយបណ្តាលឱ្យកម្មករនិយោជិត​ស្លាប់និង​រងរបួសធ្ងន់-ស្រាលសរុប៩៣នាក់។ ករណីទី១ កើតឡើងនៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងរថយន្ត ដឹកទំនិញធុនធំជាមួយរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមានជនរងគ្រោះចំនួន ៥៣នាក់ (ស្រី ៥០នាក់) ក្នុងនោះ ស្លា.ប់ចំនួន ៩នាក់ (ស្រី ៨នាក់) របួ.សធ្ង.ន់ចំនួន ៩នាក់ (ស្រី ៨នាក់) និងរបួ.សស្រាលចំនួន ៣៥នាក់ (ស្រី ៣៤នាក់)។a trafic chnang2 

ករណីទី២ កើតឡើងនៅភូមថ្មី សង្កាត់សង្ស័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាងរថយន្តដឹកជញ្ជូនកម្មករ និយោជិតនិងរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមានជនរងគ្រោះចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះ ស្លា.ប់ចំនួន ៥នាក់ (ស្រី ២នាក់) របួ.សធ្ង.ន់ចំនួន៦នាក់ (ស្រី ៤នាក់) និងរបួ.សស្រាលចំនួន ២៩នាក់ (ស្រី ១៨នាក់)។ ភ្លាមៗក្រោយទទួលបានព័ត៌មាន បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងខិតខំជួយសង្គ្រោះនិងចាត់ចែងបញ្ជូន អ្នករងរបួ.សទៅមន្ទីរពេទ្យដែលនៅក្បែរកន្លែងកើតហេតុ មន្ទីរពេទ្យបង្អែកខេត្ត និងកំពុងបញ្ជូនបន្តមកមន្ទីរពេទ្យ កាល់ម៉ែត្រ។

 

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានឱ្យដឹងថាដែរថា លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទ បាននិងកំពុងបន្តសម្របសម្រួលនិងជួយយកអាសារនៅទីតាំងមន្ទីរពេទ្យនានា និងចុះទៅរៀបចំបុណ្យសពជូនកម្មករដែលទទួលរងគ្រោះដល់បាត់បង់ជីវិត។ ទន្ទឹមគ្នា មន្ត្រីជំនាញនៃបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ជូនកម្មករស្របតាមច្បាប់។

លោក ស៊ុន មេសា ក៏បានអំពាវនាវយ៉ាងទទូចឱ្យមានការគោរពច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ដែលធ្លាក់មកលើកម្មករនិយោជិត។ ជាមួយគ្នា ក្រសួងនឹងធានាចំពោះការរៀបចំនិងរាល់ការចំណាយនៃពិធីបុណ្យសពរបស់កម្មករ។ ក្រៅពីការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ កម្មករនិយោជិតដែលជួបគ្រោះថ្នាក់នឹងទទួលបានអត្ថប្រយោជន៍ស្របទៅតាមច្បាប់របស់បេឡាជាតិសន្តិសុខសង្គម។

សម្រាប់ព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរលើកម្មករដែលចាត់ទុកជាប្រវត្តិសាស្ត្រនេះដែរលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ បានដាក់បញ្ជាដល់ជំនាញ និងអធិការខណ្ឌទាំង១៤ ឱ្យយកចិត្តទុកដាក់ចុះពិនិត្យណែនាំ អ្នកបើកបររថយន្តដឹកសិស្សានុសិស្ស ឬកម្មករដែលផ្ទុកមនុស្សច្រើនខ្លាំងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស ខណៈនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ពីរករណីបានកើតឡើងនៅខេត្តចំនួនពីរដោយឆក់យកអាយុជីវិតកម្មករ-កម្មការរនីរោងចក្រជាង១០នាក់ និងមានអ្នករងរបួសជាច្រើននាក់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យនគរបាលពាក់ព័ន្ធ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស លើមធ្យោបាយដឹកជញ្ជូនទាំងអស់ឲ្យបានត្រឹមត្រូវតាមជំនាញរបស់នគរបាល ដើម្បីជាផ្នែកបង្កាទប់ស្កាត់ការកើតមាននូវគ្រោះថ្នាក់ដោយឯកឯង បើទោះបីមិនជួបគ្រោះថ្នាក់ដោយការបង្កឡើងដោយយានយន្តដទៃផ្សេងណាមួយក៏ដោយ ។ ក្នុងករណីពិនិត្យឃើញថា រថយន្តនោះ មិនអាចផ្ទុកមនុស្សលើសចំណុះបានទេនោះ នគរបាលត្រូវផ្សព្វផ្សាយណែនាំភ្លាម និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការដឹកមនុស្ស ក្នុងបរិមាច្រើន ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ ការពារអាយុជីវិតយើងទាំងអស់គ្នា ៕a trafic chnang a trafic chnang1 a trafic chnang3