» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1191 នាក់

ម្សិលមិញ 8911 នាក់

សរុប 18580038 នាក់

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក​កម្ពុជា​ពន្យល់​ពី​វិធាន​របស់​កម្ពុជា​ដើម្បី​ដោះស្រាយ​ប្ហា​ប្រឈម​លើ​វិស័យ​កសិកម្ម​

​បរទេស​អូទ្រីស​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ត្រី​ជំនាញ​កម្ពុជា​បាន​លើកឡើងថា ឧស្សាហកម្ម​ក​សិ​-​ចំណីអាហារ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច ហើយក៏​ជា​ស្ពាន​ត​ភ្ជាប់​ដ៏​សំខាន់​រវាង​កសិករ​/​អ្នក​ផលិត និង​អ្នកប្រើប្រាស់​ចុងក្រោយ​ផងដែរ​។a veng sakhon

​ទោះជា​យ៉ាងណា​លោក​រដ្ឋមន្ត្រី​បាន​ទទួលស្គាល់ថា ការអភិវឌ្ឍ​ឧស្សាហកម្ម​ក​សិ​-​ចំណីអាហារ​កម្ពុជា នៅមាន​បញ្ហា​ប្រឈមមុខ​មួយចំនួន​ដូច​ជាមាន​កម្រិត​នៃ​គ្រឿង​បរិក្ខារ​កែច្នៃ លទ្ធភាព​ទទួលបាន​ប​ច្ចេក​វិទ្យា គ្រឿងចក្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និរន្តរភាព​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​នៅមានកម្រិត និង​ការយល់ដឹង​ជា​សាធារណៈ​អំពី​ស្តង់ដារ​សុវត្ថិភាព​ចំណីអាហារ និង​បញ្ហា​ទាក់ទង​នឹង​ភូតគាម​អនាម័យ (SPS)​។ លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា ស្ថិតក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ ការប្រែប្រួល​អាកាសធាតុ និង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ដែល​បណ្តាលមកពី​សង្គ្រាម​រុស្សី និង​អ៊ុយ​ក្រែ​ន បាននិងកំពុង​កើតមានឡើង​នាពេល​បច្ចុប្បន្ន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​ន៍ក​សិ​កម្ម និង​ពាណិជ្ជកម្ម​ស្បៀងអាហារ​ទូទាំង​ពិភពលោក​ផងដែរ​។​


សេចក្តី​ថ្លែង​ការ​របស់លោក​វេ​ង​សាខុន​ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​ស្តីពី សុវត្ថិភាព​ចំណីអាហារ នៅ​ស្នាក់ការ​កណ្តាល​របស់​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO) នៅ​ទីក្រុង​វី​យេន ប្រទេស​អូទ្រីស​។ វេទិកា​អន្តរជាតិ​នេះ មាន​វត្តមាន​ពី​បណ្តាល​ប្រទេស​សមាជិក​ទូទាំង​ពិភពលោក​ដោយផ្ទាល់​ជាង ២០០​នាក់ និង​តាម​ប្រព័ន្ធ​វីដេអូ​ជាង ៤០០​នាក់​ផងដែរ​។

​ទាក់ទង​បញ្ហា​ប្រឈម លោក​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា​ដើម្បី​ដោះស្រាយ​ទៅកាន់​បញ្ហា​ប្រឈម​ទាំងនេះ លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់ ដោយបាន​ផ្តល់​ការលើកទឹកចិត្ត​ជាច្រើន​ដល់​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ទាំង​ការដាំដុះ ការចិញ្ចឹម​សត្វ​និង​ត្រី ការកែច្នៃ ការ​វេច​ខ្ចប់​ក្រោយ​ប្រមូល​ផល ដោយ​ប្រកាន់យក​ការលើកកម្ពស់​ខ្សែ​ច្រវាក់​តម្លៃ​ពេញលេញ​ជាខ្លាំង​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តាមរយៈ​ការជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ជាមួយនឹង​សុវត្ថិភាព​ចំណីអាហារ និង​ស្តង់ដារ​នាំចេញ​អន្តរជាតិ​ជា​អាទិភាព​។

លោក​រដ្ឋមន្ត្រី​កសិកម្ម ក៏បាន​លើកឡើងថា ដោយមាន​ជំនួយ​ពី​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ឌីជីថល​នេះ កម្ពុជា​កំពុងធ្វើការ​កែលម្អ​ជា​បន្តបន្ទាប់​លើ​បញ្ហា​នេះ ដូចជា​ការផ្លាស់ប្តូរ​ព័ត៌មាន និង​ទិន្នន័យ​អាហារ​កំពុង​ត្រូវបាន​ចែករំលែក​ដោយ​ប្រើ​បច្ចេកវិទ្យា block chain ជាមួយនឹង QR code និង E-Phytosanitary certificate ក៏ត្រូវ​បាន​កំពុង​រៀបចំឡើង​។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ​ដែល​រំលេច​ផលប៉ះពាល់ និង​ការណែនាំ​អំពី​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ប្រកបដោយ​សុវត្ថិភាព​ក៏ត្រូវ​បានដាក់​ឱ្យ​ដំណើរការ ហើយ​ប្រព័ន្ធ​ត្រួតពិនិត្យ និង​តាមដាន​តាម​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ផលិតផល​ជលផល​ក៏​ត្រូវបាន​បង្កើតឡើង និង​អនុវត្ត​ផងដែរ​។


លោក​បាន​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​គួរ​សហការ គាំទ្រ​គ្នា​ទៅវិញទៅមក ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ទន្ទឹមនឹងនេះ វិទ្យាសាស្ត្រ ឌីជីថល​ភាវូបនីយកម្ម បច្ចេកវិទ្យា​ជឿនលឿន និង​ការអប់រំ​ក្នុង​វិស័យ​កសិកម្ម ជាពិសេស​ទៅកាន់​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ក៏ត្រូវ​ចាត់ទុកជា​អាទិភាព​ផងដែរ​។ ទាំងអស់នេះ លោក​បាន​បញ្ជាក់ថា នឹង​ជួយ​រក្សាបាន​នូវ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​ស្ថិរភាព លើកកម្ពស់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កសិកម្ម និង​ធានា​សុវត្ថិភាព​ចំណីអាហារ និង​សន្តិសុខ​ស្បៀង​ក្នុងស្រុក និង​អន្តរជាតិ​។

​សម្រាប់​វេទិការ​ខាងលើ លោក Gerd Muller អគ្គលេខាធិការ​អង្គការ UNIDO បាន​បញ្ជាក់ថា វេទិកា​អន្តរជាតិ​នេះ រៀបចំឡើង ក្នុង​បំណង​សំខាន់​រួមគ្នា​គិតគូ ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​ចំពោះ​វិបត្តិ​សន្តិសុខ​ស្បៀង ភាពអត់ឃ្លាន កង្វះ​អាហារូបត្ថម្ភ និង​សុវត្ថិភាព​ចំណីអាហារ​ដែល​ពិភពលោក​កំពុង​ប្រឈម​។

​លោក​អគ្គលេខាធិការ បាន​អំពាវនាវ​ឲ្យ​គ្រប់​បណ្តាល​ប្រទេស​សមាជិក​ត្រូវតែ​សហការគ្នា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​តាមរយ​:​បង្កើន​ផលិតភាព​ផលិតកម្ម ការអនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប លើកកម្ពស់​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ និង​ការប្រែប្រួល​អាកាសធាតុ​៕a veng sakhon1