» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3466 នាក់

ម្សិលមិញ 5488 នាក់

សរុប 19226793 នាក់

អ្នកកាសែត​២​នាក់​ដែល​ចុះ​យក​ព​តិ​មាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​នោះ បាន ដឹង​លទ្ធផល​ជា​ផ្លូវការ​ហើយ​គេ​ថា​ញុះញង់​? ​តើ​អ្នកកាសែត​ខ្មែរ​ត្រូវ​ដើរ​តាម​ផ្លួ​វណា ទើប​មាន​សេរីភាព​!?


​ខេត្ត​ព្រះសីហនុ​៖​រសៀល​ថ្ងៃទី ២២ កក្កដា ២០១៩ លោក លឹម ប៊ុនហេង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ​អោយកាសែតដឹងថា : ឈ្មោះ កែវ រតនា ចាងហ្វាង​កាសែត TN និង​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​ដែល​ត្រូវបាន​ប៉េអឹម​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ពេល​ចុះ​យក​ពត៍​មាន​ត្រូវបាន​អយ្យការ​តុលាការខេត្ត​ចោទ ប្រកាន់​ពីបទ " ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ , ញុះញង់​អោយ​ប្រព្រឹត្ត​តាមផ្លូវ​សារព័ត៌មាន និង​សមគំនិត​ក្នុង អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត តាម មាត្រា ៤៩៥ មាត្រា ៤៨៧ និង​មាត្រា ២៩ នៃ​ក្រមព្រហ្មទណ្ឌ និង មាត្រា ២៥៣ នៃ​ច្បាប់​ភូមិបាល ។a hun sokha 

អ្នកនាំពាក្យ​រូបនេះ​បន្ត ថា ចំពោះ​ពលរដ្ឋ​៥​នាក់​មានឈ្មោះ ហង្ស សុភា ហៅ អ៊ី​ស៊ីន ភេទ​ស្រី អាយុ ៤៩​ឆ្នាំ ,​ឈ្មោះ ហង្ស ចិន្តា ភេទ ស្រី អាយុ​៥១ ឆ្នាំ , ឈ្មោះ សែន លក្ខិណា អាយុ​៣២​ឆ្នាំ , ឈ្មោះ ប៉ែន សុ​ី​ណាត ភេទ ស្រី អាយុ ៥៧ ឆ្នាំ និង ឈ្មោះ​ហេង យោង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ ប្រើ​អំពើ ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត ,​បទ​ញុះញង់ អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ និង កំហែង​យក តាម​មាត្រា ២៥៣ នៃ​ច្បាប់​ភូមិបាល មាត្រា ៣៦៣ និង មាត្រា ៣៦៤ នៃ ក្រមព្រហ្មទណ្ឌ ។ បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ទាំង​៧​នាក់ និង សំណុំរឿង ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ និង​បន្ត​ចាត់ ការ​តាម​និតិ​វិធី ។​

​សូម​រំលឹកថា កាលពីពេល​ថ្មីៗ​នេះ ក្នុងជំនួប​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ឯ​.​ឧ ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន លើកឡើងថា អ្នកកាសែត​មិនត្រូវ​បាន គេ​ចាប់​ដាក់គុក ឬ មានទោស​ចំពោះ​ការផ្សាយ​ព័ត៌មាន​ទេ គឺ​ត្រូវ ផ្តន្ទាទោស​តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន ដែលមាន​ធរមាន ហើយ​ភាគី​ពាក់ព័ន្ធ​នឹង​ការផ្សាយ​ព័ត៌មាន​របស់​អង្គភាព​សារព័ត៌មាន​នីមួយៗ ត្រូវ​ស្នើ​សុំអោយ​អង្គភាព​ព័ត៌មាន​ដែល ពាក់ព័ន្ធ​ការផ្សាយ​ប៉ះពាល់​នោះ​ធ្វើការ​ផ្សាយ​បំភ្លឺ​ឡើងវិញ ។ បើ​សា​ម៉ី​អង្គភាព​ព័ត៌មាន​នោះ មិន​ផ្សាយ​បំភ្លឺ​ទេ ទើប​អាចដាក់ ពាក្យបណ្តឹង​ប្តឹងទៅ​តុលាការ​បាន ។ ប៉ុន្តែ​គិត​មកដល់​ពេល នេះ​វា​ផ្ទុយស្រឡះ មាន​អ្នកកាសែត ជាច្រើន​នាក់​ហើយ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ នាគារ​តាម​បណ្តា​ខេត្ត និង ជាប់​បណ្តឹង​នៅក្នុង​តុលាការ​។

ជាក់ស្តែង ពេល​ថ្មីៗ​នេះ គឺ​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ និង លោក កែវ រតនា ចាងហ្វាង​ការផ្សាយ TN TV ក៏​កំពុង​ថិ​ត​ក្នុងការ​ឃុំខ្លួន​បណ្តោះអាសន្ន នៃ​តុលាការខេត្ត​ព្រះ សីហនុ​គឺដោយសារ​ចុះ​សម្ភាស៍​ផ្សាយ​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការបិទផ្លូវ​មិន​ឲ្យ​ចេញចូល​ផ្ទះ​គាត់​រំលោភ​យក​ដី​របស់​ពួកគាត់​ពី​ណាក់​ក្រុមហ៊ុន​ចិន ។ យោងតាម​ប្រភពព័ត៌មាន នៃ​ឃ្លី​ប Videos របស់លោក កែវ រតនា ចាងហ្វាង​ការផ្សាយ​របស់ TN TV អន​ឡាញ​ដែល​បាន​បង្ហោះ មុនពេល​សមត្ថកិច្ច​ចាប់ខ្លួន​លោក បាន​និយាយ​យ៉ាង​ក្បោះក្បាយ​ពី​បញ្ហា​វិវាទ ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ចំនួន​២៤​គ្រួសារ នៅ​ភូមិ​១ សង្កាត់​៣ ក្រុង ខេត្ត​ព្រះសីហនុ ជាមួយ​លោក​ឧកញ៉ា ខូវ សម្បត្តិ​អតីតមន្ត្រី​ជាន់ខ្ពស់​កង​រាជ​អាវុធហត្ថ អស់​រយ​:​ពេល​២៣​ឆ្នាំ​ប្លាយ​មកហើយ ដោយ​ពុំមាន ដំណោះស្រាយ​ជូន​ពួកគាត់ ។អ្នកនាំពាក្យប៉េអឹមថាការចាប់ខ្លួនគឺធ្វើតាមបណ្តឹងម្ចាស់ដិ?បានសេចក្តីថាឲ្យតែមានពាក្យបណ្តឹងគឺប៉េអឹមដឹងតែពីចាប់ហ្ម៉ង!?។

លោក កែវ រតនា បាន​និយាយ ថា​ដី​របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិតក្នុង​គំរោង​របស់​ក្រុម​ចិន ដែល​ទិញ​បន្ត​ពី​ឧកញ៉ា ខូវ សម្បត្តិ យក​ធ្វើការ​វិនិយោគ​នោះ មាន​ក្បាលដី​៣០ ម៉ែត្រ ជំរៅ​៣៥​ម៉ែត្រ បែង​ចែកជា​៦៦​ឡូ​តិ៍ តែ ការចរចា​រទិញ​លក់​ដី​ជាមួយ​ប្រជាពលរដ្ឋ​បាន​ចំនួន ១០ ឡូ​តិ៍ នៅសល់​ចំនួន ៥៦ ឡូ​តិ៍ មិនទាន់បាន​ដោះស្រាយ​ជូន ប្រជាពលរដ្ឋ​នៅឡើយ​ទេ ។ ប៉ុន្តែ​ត្រូវ​ក្រុម​ចិន​ដាក់​គ្រឿងចក្រ ចូលទៅ​ឈូសឆាយ វាយកំទេច ប្រជាពលរដ្ឋ​ក៏​ផ្ទុះ​ការតវ៉ា ព្រោះ​ខឹង​និង​ក្រុមហ៊ុន​ចិន​ដាក់​ប៉ុ​ស្ត​កុងត្រូល​រារាំង​មិនអោយ ពួកគាត់​ឆ្លងកាត់​ចេញ ចូល​បាន​ស្រួល​ដូចពេលមុន​ទេ ទើប ផ្ទុះ​អំពើហិង្សា​វាយកំទេច​លើ​ប៉ុស្តិ៍​បា​រ៉ា​ស់យាម​របស់​ក្រុមហ៊ុន ចិន នៅ​ថ្ងៃទី ១៧ កក្កដា ២០១៩ រហូតដល់​កងកម្លាំង​អ​.​ហ ចុះទៅ​អន្តរាគមន៍​និង​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ ដែលជា​អ្នកប្រព្រឹត្ត​អំពើ​វាយកំទេច​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ របស់​ក្រុមហ៊ុន​ចិន យិ ជៀ ។​

តើ​សេរីភាព​អ្នកសារព័ត៌មាន ត្រូវ​ដើរ​តាមផ្លូវ​ណា ? ឯ​ក្រុមអ្នកកាសែត​ជា​សមាជិក​ក្លិប​អ្នកកាសែត​ឯករាជ្យ​រាប់ សិប​អង្គភាព​បែរជា​នាំគ្នា​សម្ងំ​ឈឹង សឹងតែ​គ្មាន​អង្គភាព​ណា មួយ​ចេញមុខ​បញ្ចេញ​ប្រតិកម្ម​អ្វី​សោះឡើយ ។ បើ​តែ​បែបនេះ អ្នកកាសែត​ទាំងឡាយ​នឹង​ប្រឈមមុខ​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ ទៅ​ថ្ងៃមុខ​ជាមិនខាន ព្រោះ​ពួក​អ្នកមានអំណាច និង ទឹក​លុយ បាននិងកំពុង​ជ្រើស​យក​ប្រព័ន្ធតុលាការ វាយបំបាក់​ស្មារតី​អ្នក កាសែត ហើយ ។ សូម​អស់លោក​ចាងហ្វាងៗ​បញ្ចេញ​ប្រតិកម្ម​រួម​សាមគ្គី​គ្នា​ឡើង កុំ​សម្ងំ​ឈឹង​បែបនេះ ? ៕ ដោយ : សុផល​a hun sokha3 a hun sokha6 a bunrong2 a people koh sompocha