» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11458 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701629 នាក់

និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ 

 

ខេត្តកណ្តាល៖ប្រភពពីប្រជាពលរដ្ឋ និងក្រុមគ្រួសារនៃសពឲ្យដឹងថាករណីនេះកើត នៅតាមបណ្ដោយផ្លូវជាតិលេខ ៣ គីឡូម៉ែត្រលេខ៣០ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី០២ វិច្ឆិកា ២០២៥។a die moto 

តែបើតាមសមត្តកិច្ចឲ្យដឹងថាវាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួស ២នាក់) បានកើតឡើងកាលពីវេលាម៉ោង ០៣:០០នាទីទាបភ្លឺ ថ្ងៃទី០២ វិច្ឆិកា ២០២៥ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះទាំង ៥នាក់ជិះម៉ូតូ ៣គ្រឿង ត្រូវបានក្រុមជនសង្ស័យមានគ្នីគ្នាជាច្រើននាក់ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ ៧គ្រឿង ធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូ និងកាប់ដោយផ្លែដាវ។

លោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ជនរងគ្រោះទាំង ៥នាក់ មានទីលំនៅជាមួយគ្នាក្នុងភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ពួកគេមានឈ្មោះ៖ រ៉ាត់ ពិសិដ្ឋ (ប្រុស, ២១ឆ្នាំ) មុខរបរនិស្សិត (ស្លាប់), អុន សុជាតិ (ប្រុស, ១៨ឆ្នាំ) មុខរបរកម្មករសំណង់, ធី ធារ៉ា (ប្រុស, ២១ឆ្នាំ) មុខរបរជាងជួសជុលម៉ូតូ, ឌឹប ប្រុសពេជ្រ (ប្រុស, ២៣ឆ្នាំ) មុខរបរកម្មករសំណង់ (រងរបួស), និង ស៊ីណេ សំណាង (ប្រុស, ២៦ឆ្នាំ) មុខរបរជាងជួសជុលម៉ូតូ (រងរបួស)។ វត្ថុតាងដែលនៅនឹងកន្លែងកើតហេតុគឺម៉ូតូ ១គ្រឿងម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ ១AF-៥៤៣០ (ជារបស់ជនរងគ្រោះ)។

លោកអធិការបានប្រាប់បន្ថែមទៀតថា នៅវេលាកើតហេតុ ជនរងគ្រោះទាំង ៥នាក់ជិះម៉ូតូ ៣គ្រឿង (ក្នុងទិសដៅពីត្បូងទៅជើង) ទៅធ្វើការនិងទៅរៀននៅភ្នំពេញ។ ពេលមកដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យមួយក្រុមធំ ជិះម៉ូតូ ៧គ្រឿង បិទភ្លើងទាំងអស់ បានជិះតាមពីក្រោយ។ ពួកគេបានព្យាយាមកាប់ជនរងគ្រោះ ធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល។ ក្រុមជនសង្ស័យបានធាក់ម៉ូតូរបស់ជនរងគ្រោះឈ្មោះ ឌឹប ប្រុសពេជ្រ និង រ៉ាត់ ពិសិដ្ឋ បណ្ដាលឲ្យដួល ហើយឈ្មោះ រ៉ាត់ ពិសិដ្ឋ ក៏បានដួលបោកទៅនឹងលូដែលគេទុកចោលនៅក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។ ក្រោយបង្កហេតុ ក្រុមជនសង្ស័យក៏បានជិះម៉ូតូទៅទិសខាងត្បូងគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ២នាក់ដែលរងរបួសទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង ឯសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។បច្ចុប្បន្ន ផ្នែកជំនាញសហការណ៍ជាមួយតាមបណ្ដាប៉ុស្តិ៍នគរបាលទាំង ១៨ ក្នុងស្រុកកណ្ដាលស្ទឹង បន្តស្រាវជ្រាវតាមរកមុខសញ្ញា៕a die moto1 a die moto2