» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6123 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696294 នាក់

ចៅក្រម​ស៊ើបសួរ​មិន​ឃុំខ្លួន​លោក បែ​ល វ៉ាន់​ដែន អនុប្រធាននាយកដ្ឋាន នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ករណី​យ៍​ករណី​យ៍​កាន់កាប់​អាវុធ​ខុសច្បាប់ និង​បទ​គំរាម សម្លាប់​ទេ​

​ភ្នំពេញៈ ចៅក្រម​ស៊ើបសួរ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៣ បាន សម្រេច​មិន​ឃុំខ្លួន​លោក បែ​ល វ៉ាន់​ដែន អនុប្រធាននាយកដ្ឋាន នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ករណី​យ៍គ​ម្រាម​សម្លាប់​និង​ប្រើ​អាវុធ​ខុសច្បាប់​នោះទេ ដោយ​គ្រាន់តែ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។ លោក​បែ​ល វ៉ាន់​ដែន អាយុ​៣៨​ឆ្នាំ​អនុប្រធាននាយកដ្ឋាន នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៣ ត្រូវបាន តំណាង​អយ្យការ បានសម្រេច​ចោទប្រកាន់​លើ ពីបទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុ​ញ្ញ​ត និង​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​។​a boy car 

​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ បាន​បញ្ជូន​ខ្លួន​អនុប្រធាននាយកដ្ឋាន នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​កាំភ្លើង​ភ្ជង់​គំរាម​លើ​គូរ​ជម្លោះ​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​២៩ ខែ​មីន​នា ឆ្នាំ​២០២៣ នៅ​ចំណុច​បុរី​ជីបម៉ុង​៥៩៨ ផ្លូវ​P04 សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​មានឈ្មោះ ឆៃ វ៉ាន់​ម៉ូ​លី​វ័​ន្ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​និស្សិត ។​​ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​អាវុធខ្លី​១​ដើម ម៉ាក​Glook ពណ៌​ខ្មៅ គ្រាប់​១៣​គ្រាប់ គ្មាន​ច្បាប់​អនុញ្ញាត , រថយន្ត​មួយគ្រឿង​ម៉ាក រ៉េ​ង​រ៉ូ​វើ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BL-0199 ។​​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បើករថយន្ត​ពី​ខាងក្រោយ​រថយន្ត​ជនសង្ស័យ រួច​ស៊ី​ផ្លេ​រ ទើប​ជនសង្ស័យ​ខឹង ក៏​ឈប់​រថយន្ត​ពីមុខ​រយៈពេល​ប្រហែល​៥​នាទី ។ បន្ទាប់មក​ជនរងគ្រោះ ក៏​បើករថយន្ត​វ៉ា​ចេញ ធ្វើឱ្យ​ជនសង្ស័យ​បើករថយន្ត​ដេញតាម​រួច​ដក​កាំភ្លើង​ភ្ជង់​គំរាម​រួច​គេ​ខ្លូន ។ ភ្លាមៗ ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង ទើប​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​បាន នៅវេលា​ម៉ោង​១០​យប់ ថ្ងៃខែ​ដដែល ពោល​ក្រោយ​កើតហេតុ​ជាង​១​ម៉ោង ដើម្បី​យកមក​សួរ​នាំនៅ​នគរបាល​ខណ្ឌ​។​

​ប្រភពពី​តុលាការ​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រុមគ្រួសារ​ជនសង្ស័យ​បាន​រត់ការ​ខ្វែងដៃខ្វែងជើង និង​មានការ​អន្តរាគមន៍​ពី​ខាងក្រៅ​ខ្លះ ធានា​ជនសង្ស័យ​យកទៅ​ផ្ទះ​វិញ​។ ការសម្របសម្រួល​នេះ បានធ្វើ​ម្តង​រួចមកហើយ​នៅ​ខណ្ឌ ប៉ុន្តែ​ដោយសារ​ភាគី​ខាង​ជនរងគ្រោះ​មិនព្រមទើប​ចរចា​គ្នា​មិនត្រូវ ទើប​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​តុលាការ​កាលពី​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣​។ តែនៅពេល​មកដល់​តុលាការ​ក៏​នៅតែ​បន្ត​អន្តរាគមន៍​រហូត​ទាល់តែ​ចៅក្រម​សម្រេច​មិន​ឃុំខ្លួន​៕ a boy car1 a boy car2 a boy car3 a boy car4 ​