» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10643 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700814 នាក់

ប្រ​យ​ត្ន័​ផង​មាន​គ្រុនផ្តាសាយ​បក្សី​លើស​ត្វ​មាន់នៅ​ស្រុក​ឯក​ភ្នំ



​ភ្នំពេញៈ រកឃើញ​ច​ម្ងឺ​គ្រុនផ្តាសាយ​បក្សី (H5N1)​លើ​សត្វ​មាន់​បន្ទាប់ពី​បាន​ងាប់​ជា​បន្តបន្ទាប់​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មួយ​មួយកន្លែង​ស្ថិតនៅ​នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​។​a chiken die3 

លោក​វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ប្រាប់​សារ​ព័​ថា លទ្ធផល​ធ្វើ​តេស​លើ​សំណាក​សត្វ​មាន់​ដែល​ងាប់​ជាង ១០០០​ក្បាល នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​បង្ហាញថា គឺជា​គ្រុនផ្តាសាយ​បក្សី (H5N1) ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖​ប្រភេទ​ជំងឺ​នេះ គឺ​មិន​ប៉ះពាល់​ដល់​មនុស្ស​ទេ​។​​បើតាម​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​លោក ហូ ណាំ បាន​បញ្ជាក់ថា “៣​ថ្ងៃ មាន់​១៣០០​ក្បាល​ឈឺ​ងាប់​គ្មាន​សល់​”​។​

​សូមបញ្ជាក់ថា​៖​មាន​សត្វ​មាន់​ជាច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​ក្នុង​កសិដ្ឋាន​ស្ថិតនៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​។ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ព្រួយបារម្ភ​ខ្លាច​មាន​ជំងឺផ្តាសាយបក្សី​។​​ករណី​យ៍​នេះ​លោក​ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា លោក​ចុះទៅពិនិត្យ​ដល់ទី​កន្លែង​ហើយ បាន​យក​វត្ថុ​សំណាក​ទៅធ្វើ​ការវិភាគ​នៅ​ភ្នំពេញ គឺ​មិនមាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​ការឆ្លង​ជំងឺ​ផ្ត​សាយ​បក្សី​អ្វី​ទេ គឺមាន់​ងាប់​ដោយសារ​ជំងឺ​ធម្មតា​។​

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់ឈ្មោះ ហូ ណាំ ជា​មន្ត្រីរ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ចិញ្ចឹម​មាន់ ទាកាប៉ា​ជា​លក្ខណៈ​គ្រួសារ​។ ករណី​មាន់​ងាប់​នេះ​កើតឡើង​តាំងពី​ថ្ង​ទី​៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ តែ​ម្ចាស់​កសិដ្ឋាន​មិនបាន​រាយការណ៍​មក​ជំនាញ​បសុព្យាបាល​ស្រុក និង​ខេត្ត​ឲ្យ​ចុះទៅ​ជួយ​អន្តរាគមន៍​បាញ់ថ្នាំ​ការពារ​ទេ​។​​លោក​ឈឹម វ​ជិ​រា​បញ្ជាក់ថា ចំពោះ​មាន់​ដែល​ងាប់​មិនមែន ៣​ពាន់​ក្បាល​ទេ គឺ​ងាប់​តែ ១.៣០០​ក្បាល​ប៉ុណ្ណោះ​ហើយ​ជំនាញ​ប្រាប់​ឲ្យ​យកទៅ​កប់​ចោល​មិន​ឲ្យ​យកទៅលក់​ឲ្យ​អ្នកទិញ​យកទៅ​ហូប​ទេ ព្រមទាំង​ខាង​ជំនាញ​បាន​យក​វត្ថុ​សំណាក​ផ្ញើ​ទៅធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​ភ្នំពេញ​រួចហើយ​ព្រមទាំង​ជួយ​បាញ់ថ្នាំ​ការពារ​នៅ​ជុំវិញ​បរិវេណ​កសិដ្ឋាន​នេះ​ផងដែរ​៕ a chiken die a chiken die1 
​