» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4244 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668884 នាក់

រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ

 

ក្រចេះ៖ករណីរន្ទះបាញ់មួយបានកើតឡើង នាវេលាម៉ោងប្រមាណ ៥និង១៥នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នៅចំណុចវត្តវិហារធំសរសរ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងនារីម្នាក់របួសស្រាល កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ។a storm kill1 

លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានឲ្យដឹងនៅព្រឹកថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៦ នេះថា នៅមុនពេលកើតហេតុ នៅបរិវេណវត្តព្រះវិហារធំសសរ ១០០ មានកម្មវិធីចុងម៉ោង មានមនុស្សរាំលេងកំសាន្តច្រើន ស្រាប់តែអាកាសធាតុចាប់ផ្ដើមធ្លាក់ខ្យល់ ធ្លាក់ភ្លៀង ហើយជនរងគ្រោះគាត់គឺជាអ្នកកាន់ម៉ាស៊ីនថតឲ្យវត្តផងដែរ។ ពេលម៉ោងប្រមាណជា ៤ ជិត ៥ គាត់ក៏បានចូលមកក្នុងសាលាឆាន់ធំ ដើម្បីទម្លាក់រូបភាពឲ្យលោក ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ពេលទម្លាក់រូបភាពរួចរាល់ ជនរងគ្រោះក៏បានឃើញនារីសង្សាររបស់គាត់កំពុងឈរលក់ម៉្សៅ គាត់ក៏ចេញទៅជួបនិយាយគ្នា និងជ្រកភ្លៀងនៅទីនោះជាមួយមនុស្សយ៉ាងច្រើន ស្រាប់តែពេលនោះ រន្ទះបាញ់ត្រូវតែគាត់ជាមួយសង្សារគាត់។ ដោយពេលនោះ អាកាសធាតុក៏ចាប់ផ្តើមភ្លៀងតែម្តង មានខ្យល់ខ្លាំង ហើយរន្ទះបាញ់តែម្តងគត់ ត្រូវចំគាត់ទាំងពីរនាក់ដែលកំពុងឈរជ្រកភ្លៀង។

ជនរងគ្រោះទាំងពីរនាក់ខាងលើ ទី១-ឈ្មោះ វ៉ាន រតនៈសម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ នៅភូមិកោះច្រែង ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ទី២.ឈ្មោះ ហុក កញ្ញា ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅ នៅភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឲ្យរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ។ ចំណែកសពជនរងគ្រោះ ឈ្មោះ វ៉ាន រតនៈសម្បត្តិ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕a storm kill a storm kill2