» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4621 នាក់

ម្សិលមិញ 6501 នាក់

សរុប 13953176 នាក់

អាជ្ញាធ​ខេត្តក្រចេះ​កងកម្លាំង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសគយចលត័ ទទួល​លុយ​ពី​ក្រុម​ឈ្មួញ​ឈើ​បានជា​មិន​បង្ក្រាប​បទល្មើស​នៅ​ច្រក​ការ៉េ​៩???

ខេត្តមណ្ឌលគិរី​៖​រថយន្ដ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​វៀតណាម​កក្រើក​តាម​ដង​ផ្លូវ​៩៩៩៩«​ការ៉េ​៩»​ក្នុង​អាណាចក្រ​ស្រុក​ស្នួល​ប្រជាពលរដ្ឋ​សង្ស័យថា​៖​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ឃុ​ប​ឃឹ​ត​គ្នា​ជា​ប្រព​ន្ធ័​ជាមួយ​ឈ្មួញ​ទើប​គ្មាន​ការទប់ស្កាត់​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​។​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​៖  តាម​ដងផ្លូវ​ខាងលើនេះ​មាន​

 

រថយន្ដ​ដឹកឈើ​រាប់​សឹ​បគ្រឿង​ចេញពី​តំបន់​អភិរក្ស​ភ្នំ​ព្រិច​ព្រុំប្រទល់​៣​ខេត្ត ទី​១.​ខេត្តស្ទឹងត្រែង ទី​២.​ខេត្តក្រចេះ​និង​ទី​៣.​ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌល​គី​រី សម្រុក​ដឹក​ចូលក្នុង​ភូមិសាស្ដ្រ​ឃុំ​ក្រញូង​សែន​ជ័យ​កាត់​តាមផ្លូវ​៩៩៩៩​ចូល​តាម​ច្រក​ង​ងិ​ត​១០៧​និង​ឆ្លងកាត់​ង៉ាំ​៧​និង​ង៉ាំ​៨​ស្រុក​ស្នួល​ខេត្តក្រចេះ​ដែល​គ្រប់គ្រង​ដោយ​ចៅហ្វាយស្រុក​គន់​គឹម​នី​ឆ្ពោះទៅ​ប្រទេស​វៀតណាម​ដោយ​សេរី​គ្មាន​សមត្ថកិច្ច​ខាង​ណា​មក​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​នោះទេ​។

​ប្រភព​បាន​ប្រាប់​បន្តទៀតថា​បទល្មើស​ព្រៃឈើ​មិនអាច​លុបបំបាត់បាន​តា​ម​បទបញ្ជា​នាយករដ្ឋមន្ត្រី​នោះទេ ដោយសារ​មាន​មេ​ឈ្មួញ​ធំៗ​ងា​ជា​ឧក​ញ្ញ៉ា​តែងតែ​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​និង​ឲ្យ​មេការ​កាន់​លុយ​រត់​ការជូន​ការដូ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ជា​ប្រព​ន្ធ័​ទើប​ពួកគេ​ធ្វើចរាច​ណ៍​បាន​។ ប្រភព​បែកធ្លាយ​ពី​សមត្ថកិច្ច​នៅក្នុង​ស្រុក​ស្នួល​បាន​បង្ហើប​ឲ្យ​ដឹងថា មាន​អ្នក​រត់ការ​ដ៏​ប៉ិនប្រសព្វ​ម្នាក់​ឈ្មោះ​វុ​ធ​ជា​អ្នកសម្របសម្រួល​សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន​ជា​ប្រព​ន្ធ័​ផងដែរ​។​

ការជួញដូ​ដឹកជញ្ជូន​ឈើ​តាន​ច្រក​ការ៉េ​៩​ប្រចាំ​ឃុំ​ក្រញូង​សែន​ជ័យ​ស្រុក​ស្នួល​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​៥​នាក់ ដែល​គេ​ស្គាល់​៖​ទី​១​មានឈ្មោះ​លោក កែវ សុធា (​ហៅ​មាន​)​ជា​មន្ត្រី​យោធា​នៅ​កងអនុសេនាធំ​យោធភូមិភាគ​២ ។​ទី​២ ឈ្មោះ ជា តា​រ៉ា​(​ហៅ​តូង​) នៅ​កង​ស៊ើប​ការ​វរ​៖​សេនា​តូច​លេខ​២ ។​ទី​៣​ឈ្មោះ ហ៊​ត ប៊ុន​គីម​(​ទា​ហ៊ាន​សឹក​រង​ខេត្ត​និង​ជា​អតីត​មេគ​៣​វរៈ​ព្រំដែន​២០៤) ទី​៤​ឈ្មោះ ចែ​វី​(​ប្រពន្ធ​ហួត​ប៊ុន​គីម )​និង​ទី​៥ យាយ​៤៣ ត្រូវជា​ម្ដាយ របស់​ចែ​វី ។​

​ក្រុម​ឈ្មួញ​ឈើ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ប្រ​ភ​ទេ​ឈ្លិ​ក​ឃ្លុំ​ចេញពី​ព្រៃ យកទៅ​ស្តុ​ប​ទុក​នៅក្នុង​ដី​ក្រុមហ៊ុនចំការកៅស៊ូ​មួ​យក​កន្លែង ដែល​និយម​ហៅថា​ការ៉េ​៩ ស្ថិតនៅ​ចំណុច​ប៉ោ​ដើម​ចេក​នឹង​ប៉ោ​ដើម​ស្វាយ​ខណៈ​គេ​អះអាងថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត កែឆ្នៃ​នឹង​រថយន្ត​បង្កុង មិន​ក្រោម​ពពី​៣០​ទៅ​៤០​គ្រឿង​នោះទេ​។ បន្ទាប់មក​ពួ​គេ​បន្ត​ដឹក តាមរយៈរ​ថយ​នន្ត​យី​ឌុ​បន​និង​រថយន្ត​កូរ៉េ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​ដែល​បើតាម ប្រភព​ខ្លះ​ទម្លាយ​ឱ្យដឹងថា​ក្រុម​ឈ្មួញ បាន​ចំណាយលុយ​ក្នុង​១​ខែៗ ជាង​១០​ម៉ឺន​ដុល្លា​រត់ការ ។

​មូលហេតុ​គឺ​ដោយសារ​ការចេញ​ឈើ​ខុសច្បាប់​តាម​ច្រក​ងាំ​០៦(​ហៅ​ងាំ​កៃ​សុង​) ច្រក​ដេ​១៦ នឹង​ច្រក​៦២​យកទៅលក់​នៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​ជា​រៀងរាល់​ថ្ងៃនេះ ន​ណាន​ណា​ក៏​បានដឹង​សូមបីតែ អភិបាលខេត្ត​ក្រចេះ ព្រះរាជអាជ្ញា និង​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​ដឹង​ព្រោះ​មាន​តំណាង​ឈ្មោះ​ហ៊ុន​សុង​ពោ គយចលត័លោកព្រាពគារ៉ាត់មក​ប្រចាំការ​នៅ​ស្នួល​ប៉​ន្តែ​ការទប់ស្កាត់​និង​វិធានការ​បង្ក្រាប​តាម​បទបញ្ជា​នាយករដ្ឋមន្ត្រី ហាក់​មាន​ភាពកំសោយ​នៅឡើយ​ទេ ។​

ជាក់ស្តែងកន្លងមក​សម​ត្ត​កិច្ច​ប៉េអឹម​ខេត្តក្រចេះ​កាលពី​ខែ​កម្ភៈ​ឆ្នាំ​២០១៨​ធ្លាប់​បង្ក្រាប​ឈើ​ជាច្រើន​រយ​កំណាត់​របស់​ឈ្មួញ​យោធា​ហ៊​ត​ប៊​ន​គីម​។​ក្រោយមក​រឿង​ហ្នឹង​ក៏​ស្ងាត់ឈឹង​ទៅ​ហ៊​ត​ប៊ុន​គីម​នៅតែ​ហ៊​ត​ប៊ុន​គីម​ដដែល​រកស៊ី​ឈើ​ទៀត​។

​សូម​បញ្ជាក់ដែរថា​៖​ករណី​មាន​សេចក្តីរាយការណ៍​ថា​មាន​សកម្មភាព​ដឹកឈើ​ចេញ​តាម​ផ្លូវកា​រ៉​៩​នេះ​កាលពី​ថ្ងៃទី​៦​មេសា​ឆ្នាំ​២០១៨​លោក​គង់ គឹម​នី​អភិបាល​អាណាចក្រ​ស្រុក​ស្នួល​ដែល​អ្នកណា​ក៏​ដឹងថា​ជា​កន្លែង​ឆ្លងកាត់​ការដឹកជញ្ជូន​ឈើប្រណិត​ឆ្លងកាត់​បាន​ប្រាប់​កាសែត​តាម​ទូរ​សព្ទ័ ថា​៖​បញ្ហា​រថយន្ដ​ដឹកឈើ​តាមផ្លូវ​ការ៉េ​៩​នេះ​លោក​ក៏​ធ្លាប់​ទទួលបាន​ព័ត៌មាន​តាម​ទូរ​សព្ទ័​រាយ​ការ​ណ៌​ជូន​លោក​៣​ដង​ផងដែរ​។​លោក​ក៏បាន​បញ្ជា​សមត្ថកិច្ច​ជំនាញ​ចុះទៅ​បង្ក្រាប​ភ្លាមៗ​ប៉ុន្ដែ​មិនដែល​ជួប​រាល់​តែ​លើក​ដល់ពេល​ខ​ល​សួរ​អ្នករាយការណ៍​វិញ​ពួកគេ​បិទ​ទូរ​សព្ទ័​?។​

បញ្ហា​នេះ​លោក​ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​និង​ក្រុម​អ្នកសារព័ត៌មាន​សូម​ចូលរួម​សហការ​ផង​ព្រៃឈើ​ជា​ទ្រព្យសម្បត្តិ​របស់​ជាតិ​គឺ​យើងទាំងអស់គ្នា​មាន​ភារកិច្ច​ការពារ​បើ​ឃើញ​ត្រូវ​រាយការណ៍​និង​សហការ​ជាមួយ​សមត្ថកិច្ច​ទើប​អាច​ទប់ស្កាត់បាន​ជោគជ័យ​។​ស្តាប់ទៅ​ពិ​រោះ​ម្យ៉ាងដែរ​លោក​អភិបាល​!!!​ប្រា​វ៉ូ​!​។​បទបញ្ជារ​តេ​ជោ​សែន​បង្ក្រាប​បទល្មើស​ព្រៃឈើ​៕

a-k9aak

a-k9aa

a-k9-hun

a-k-9aa-1024x576

a-hort-bun-kim-43

a-k9aab

a-k-9aa-1024x576