» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31753 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599172 នាក់

ឆ្នាំ​២០១៩​ប្រធានាធិបតី​ចិន​សន្យា​ជាមួយ​សម្តេច​តេ​ជោ​ទិញ​អង្ករ​៤០​ម៉ឺន​តោន​ជួយ​លុយ​៣ឆ្នាំប្រមាណ​៦០០​លាន​ដុល្លារ​អាមេរិក​


​ប៉េកាំង​៖ ប្រ ធានា​ធិបតី​ចិន​លោក ស៊ី ជីន​ពីង បានចាត់ទុក​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​មកកាន់ ប្រទេស​ចិន​នៅពេលនេះ មានតម្លៃ​បំផុត​សម្រាប់​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ ។ លោក​ប្រធានាធិបតី​ចិន​បញ្ជាក់​បន្ថែមថា ៖​បច្ចុប្បន្ននេះ បើទោះបីជា​ទំនាក់ទំនង​អន្តរជាតិ មានការ​ប្រែប្រួល​ក៏ពិតមែន ប៉ុន្តែ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា គឺ​ពិតជា​បាន​ផ្តល់នូវ អត្ថប្រយោជន៍​ជាច្រើន​ពីគ្នា​ទៅវិញទៅមក​។a hun china1

តាមរយៈ​នេះ​ចិន​នឹង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុជា ពិសេស​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​។ លោក​ស៊ី​ជីន​ពីង​បាន​វាយតម្លៃថា កម្ពុជា​នឹង​ទទួលបាន​នូវ​ភាពជោគជ័យ​ថែមទៀត ក្នុង​រយៈពេល​៦០​ឆ្នាំ​ទៅមុខ​។ ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ ចិន​សូម​គាំទ្រ​ចំពោះ សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជ័យ​ជំ​នៈ​ភ្លូកទឹកភ្លូកដី ពី​ការបោះឆ្នោត​សកល​កាលពី​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​លើក​ពី​បញ្ហា​មួយចំនួន ស្តីពី​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​។ ក្នុងនោះ​ទី​១ សម្តេច​តេ​ជោ​បាន​ជំរាបជូន លោក​ប្រធានាធិបតី​អំពី​សភាពការណ៍​ក្នុងប្រទេស​កម្ពុជា ពិសេស ការ​ក្រោយ​ការបោះឆ្នោត​សកល កម្មវិធី​កំណែ​ទំរង់​នានា​របស់​រាជរដ្ឋាភិបាល និង​ការទប់ស្កាត់​ពី​ការ លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ សម្តេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​ពី​ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដែលមាន​គណបក្សនយោបាយ​ចូលរួម​ចំនួន​១៩​គណបក្ស​។

ក្នុងជំនួប ពិភាក្សា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​ជូន​ឯកឧត្តម​ប្រធានាធិបតី ក្នុងការ​ជំរុញ អ្នកវិនិយោគ​ចិន​បន្ត​មក​វិនិយោគ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ការបង្កើត​រោងចក្រ​ថ្មីៗ ថែមទៀត​។​

​ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា ចិន ដែលជា​ទំនាក់ទំនង​មាន​លក្ខណៈ​ប្រពៃណី ហើយ​អ្វីដែល​សម្តេច​ចង់ឃើញ​នោះ​គឺ ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នោះ គឺ​បន្ត​ថែទាំ និង​រក្សា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ សម្តេច​តេ​ជោ បានស្នើ​ឲ្យ​បន្ត​យន្តការ​ទ្វេភាគី​កាន់តែ​រឹងមាំ ជាមួយគ្នានេះ​សម្តេច​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ លើក​ទី​២ នៅ​ចុងខែ​មេសា ឆ្នាំ​២០១៩​។ សម្តេច​តេ​ជោ ក៏បាន ស្នើថា ឆ្នាំ​២០១៩​គឺជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូ​រទេស ចរណ៍​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ដល់​ឯកឧត្តម​ប្រធានាធិបតី គឺ​ធ្វើយ៉ាងណា​ឲ្យ ប្រទេស​ទាំងពីរ​អាចមាន​នូវ កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​សេរី ព្រោះ​ដោយសារ​ប្រទេស​ទាំងពីរ​មាន ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រួចមកហើយ​តាំងពី​ឆ្នាំ​២០១០​មក​នោះ​។​

​លោក​ប្រធានាធិបតី​ចិន​អះអាងថា ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា គឺ​ពិត​ជាមាន​លក្ខណៈពិសេស​ខ្លាំងណាស់ បើ​ប្រៀបធៀប​ទៅ​និង​ប្រទេស​ផ្សេងៗ​ទៀត ពោលគឺ​ទំនាក់ទំនង​នៃ ប្រទេស​ទាំងពីរ មាន​លក្ខណៈ​សំខាន់បំផុត​។ លក្ខណៈពិសេស​គឺ​ទំនាក់ទំនង​រវាង សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​ថ្នាក់ដឹកនាំ​ចិន និង​ចាត់ទុកបាន​ឡើងដល់​កម្រិត​មួយ​ដែល​ខ្ពស់បំផុត បើ​ប្រៀបធៀប​ទៅ​និង​ប្រទេស​ផ្សេងៗ​ទៀត​។

ចិន​និង​កម្ពុជា នឹង​បន្ត​រួមគ្នា​សហគមន៍​ដែលជា​សហគមន៍​រួមគ្នា ដើម្បី​រៀបចំ​ផែនការ​ធ្វើ​កិច្ចសហការ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​រវាង​ប្រជាជ​និង​ប្រជាជន​។ សម្រាប់​ឆ្នាំ​២០១៩​នេះ​លោក​ប្រធានាធិបតី បាន​សន្យាថា​៖ ចិន​នឹង​បន្ត​នាំចូល​អង្ករ​ចំនួន​៤០​ម៉ឺន​តោន ពី​ប្រទេស​កម្ពុជា​។ ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កើន​ដល់ ១០​ពាន់​លាន​ដុល្លា​នៅ​ឆ្នាំ ២០២៣ ។​ចិន​នឹង​បន្ត​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ចិន ទៅ​វិនិយោគ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយឥតសំណង​ចំនួន ៤​ពាន់​លាន​យ័ន សម្រាប់​រយះពេល​៣ ឆ្នាំ ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ មករានេះ និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាសំខាន់ៗចំនួន៨៖

ក្នុងនោះរួមមានទី១ លិខិតប្តូរសារស្តីពីគម្រោងកែលំអផ្លូវជនបទ ជំហានទី២ ចុះហត្ថលេខារវាង ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ ទី២លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គងទឹកជន បទ ជំហានទី២ ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ ទី៣ លិខិតប្តូរសារស្តីពីគម្រោង ការ ងារ វិស្វកម្មសម្រាប់គាំទ្រ ដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។

ទី៤លិខិតបញ្ជាក់ការប្រគល់ ទទួល ស្ដីពីគម្រោងអគារអង្គរក្ស នៃទីស្តីការគណៈរដ្ឋ មន្រ្តី ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទី៥លិខិតបញ្ជាក់ការប្រគល់ ទទួលស្តីពីគម្រោងលើកកម្រិតផ្លូវជាតិលេខ៧ ដែលរងការ ខូច ខាតដោយទឹកជំនន់ ចុះហត្ថលេខារវាង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកឧត្តម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។

ទី៦លិខិតបញ្ជាក់ការប្រគល់ ទទួល ស្តីពី គម្រោង ជួសជុលប្រាសាទតាកែវ ចុះហត្ថលេខារវាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទី៧កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ក្នុងខេត្ត ព្រះវិហារ ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម ហ៊ូ ស៊ាវលាន ប្រធានធនាគារនីហរ័ណ អាហរ័ណចិន និងទី៨កិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចុះហត្ថលេខារវាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋ មន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម យី ហួយម៉ាន ប្រធាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន។a hun china khe a hun china a hun china2 a eu rice1 

​