វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1711 នាក់
ម្សិលមិញ 10264 នាក់
សរុប 14140893 នាក់
ព្រះវិហារ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការចុះបង្ក្រាប និងរឹបអូស ឈើអារមួយចំនួនធំ រួមមានឈើមូលចំនួន ២០ដុំ រួមទាំងឈើអារមួយចំនួនទៀត ដែលឈ្មួញលាក់ទុក នៅ ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។កម្លាំងចំរុះដឹកនាំដោយលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប និង លោក កង សៅគុណ មេបញ្ជាកងរាជអាវុធខេត្តព្រះវិហារ ។
លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប បានឱ្យដឹងថា បទល្មើសព្រៃឈើនេះ ជំនាញបានដាក់ការសន្និដ្ឋានថា ជាការរាំងស្ទះដោយចំពេលខែបុណ្យចូលឆ្នាំ ដឹកយកចេញពីព្រៃ យកទៅផ្ញើតាមផ្ទះអ្នកភូមិ ជាបណ្តោះអាសន្ន ដើម្បីមេឈ្មួញធំៗទិញ ហើយដឹកជញ្ជូនទៅចែកចាយតាមបណ្ដាខេត្តបន្តទៀត។បន្ទាប់ពីបង្ក្រាប ឈើទាំងអស់នោះ ត្រូវបានយកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើ ផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប ដើម្បីរក្សាទុក និងធ្វើការវាស់វែង អនុវត្តតាមនីតិវិធីច្បាប់។សូមបញ្ជាក់ថាបណ្តាញសារពត៍មានជាច្រើនបានផ្សាយពីសកម្មភាពដែលឈ្មួញកាប់បំផ្លាញដឹកជញ្ជូនព្រៃឈើក្នុងទឹកដីខេត្តព្រវីហ៊ារចូលមកខេត្តសៀមរាបនិងខេត្តកំពង់ធំតែមិនបានឃើញសមត្តកិច្ចណាបង្ក្រាបឡើយ។ការបង្ក្រាបខាងលើជាសក្ខីភាពបញ្ជាក់ថាបទឡ្មើសព្រៃឈើនៅតែបន្តកើតមានដដែល។