
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10960 នាក់
ម្សិលមិញ 10010 នាក់
សរុប 19981996 នាក់
បន្ទាយមានជ័យ៖ មេភូមិសាមគ្គីបានស្បថមុខប្រជាពលរដ្ឋទាំងភូមិនិងឯកឧត្តម គន់ គីមសរដ្ឋមន្ត្រី ថាមិនបានទទួលលុយមួយលានប្រាំសែនរៀលថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកដូចបណ្តាញសង្គមបានផ្សាយចោទប្រកាន់ឡើយ។
ឯកឧត្តម គន់ គីម មានប្រសាសន៍ថា៖ព័ត៌មានបានផ្សព្វផ្សាយចោទប្រកាន់លោក ជា សយ មេភូមិសាមគ្គី ថាយកលុយពីប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធជាជនពិការថ្នូរថ្នូរអោយផ្ទៈ១ខ្នងចំនួន១.៥០០.០០០រៀលដើម្បីអោយមេភូមិបោកស្រាយអោយបានច្បាស់ជូនប្រជាពលរដ្ឋបានដឹងតើការពិតឬយ៉ាងណា។
លោក ជា សយ មេភូមិសាមគ្គីបានបញ្ជាក់ថា៖រឿងព័ត៌មានផ្សាយចោទប្រកាន់ថាលោកយកលុយថ្នូរផ្ទៈ១ខ្នងនោះគឺលោកបាននិយាយការពិតជាមួយគ្រួសារជាពលរដ្ឋដែលទើបត្រឡប់ពីធ្វើការនៅប្រទេសថៃ។ តែលោកបានបញ្ជាក់ថាទោះជាមានលុយ១លានរៀលរឺ១លាន៥សែនរៀលក៍គាត់គ្មានផ្ទៈអោយដែរ ព្រោះគាត់គ្មានសិទ្ធិបែងចែកនិងប្រគល់ជូន គ្រាន់តែទទួលពាក្យដើម្បីស្នើសុំទៅនិងសិក្សាអោយច្បាស់លាស់តើប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានពិតប្រាកដត្រូវបានថ្នាក់លើប្រគល់ជូន។
លោកបានស្បថចំពោះមុខប្រជាពលរដ្ឋថា៖លោកមានកូន៧នាក់និងកូនចៅជាង២០នាក់បើសិនជាលោកបានយកលុយ១លានរៀលរឺ១លាន៥សែនរៀលពីប្រជាពលរដ្ឋណាមួយថ្នូរចែកផ្ទៈ១ខ្នងសុំអោយរន្ទៈបាញ់ទាំងពូជ។
ការស្បថរបស់មេភូមិធ្វើឡើងនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦នៅស្នាក់ការភូមិសាមគ្គី ដែលស្ថិតភូមិរង់ចាំ ឃុំស្លរក្រាម ស្រុកស្វាយចេកដោយមានឯកឧត្តម គន់ គីមសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមន៍អតីតៈយុទ្ធជននិងនិវត្តជនកម្ពុជា និងលោក ឃ្លូក នួយ អភិបាលរងខេត្តបន្ទាយមានជ័យតំណាងអោយឯឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារថ្នាក់ជាតិនិងខេត្តស្រុក/ក្រុងជាសាក្សីផងដែរ។