» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7863 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698034 នាក់

មហាក្សត្រ​យាង​ទៅ​ស្រុក​បារាំង​ចូលរួម​ខួប​បង្កើត​គណកម្មាធិការអភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

 


​បារាំង​៖ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩
​បាន​ស្ដេចយាង​តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស ទៅកាន់​សាធារណរដ្ឋ​បារាំង ដើម្បី​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំង និង​សហគមន៍​អន្ដរជាតិ លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ តាម​ការអញ្ជើញ​របស់​ប​ណ្ឌិ​ត​សភា​បារាំង​ខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់​។​a king france 

ពិធី​អបអរសាទរ​២៥​ឆ្នាំ នៃ​ការចូលរួម​របស់ កម្ពុជា​-​បារាំង និង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​នៅ​បណ្ឌិតសភា​បារាំង​ខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់នៃ វិទ្យាស្ថាន​បារាំង​។​

សម្រាប់​កម្វិធី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ នា​វេលា​ម៉ោង ១៥៖៣០​នាទី ព្រះមហាក្សត្រ​នៃ ព្រះរាជា​ណា ចក្រ​កម្ពុជា ព្រះអង្គ​នឹង​យាង​ថ្លែង​ព្រះរាជ​សន្ទរកថា​ទៅកាន់​រាជបណ្ឌិតសភា​បារាំង​ខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់ អំពី​ជោគជ័យ​និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​។

 អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ឯកឧត្តម ហង់ ពៅ ក៏នឹងធ្វើ​បទ​បង្ហាញ​ស្ដីពី​ការរកឃើញ​ទូក​បុរាណ​នៅ រមណីយដ្ឋាន​អង្គរ រីឯ​លោក​សាស្ដ្រាចារ្យ Azedine BESCHAOUCH និង​លោកជំទាវ ចៅ ស៊ុន​កិរិយា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹងធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ការងារ​២៥​ឆ្នាំ​នៅ​រមណីយដ្ឋាន​អង្គរ​របស់​គណៈកម្មាធិកា​រ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ​ដែលមានប្រទេសបារាំងនិងជប៉ុនជាំសហប្រធានផងដែរ៕a king france1 a king france2 

​