» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 843 នាក់

ម្សិលមិញ 5378 នាក់

សរុប 14080136 នាក់

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ និង គ្រប់​អង្គភាព​ស្ថាប័នរដ្ឋ សហការ​ជាមួយ​អ្នកសារព័ត៌មាន ក្នុងការ​ផ្ដល់ព័ត៌មាន​ពិត ដើម្បី​រួមគ្នា​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​


សឪមរាប៖​ថ្លែងបិទ​សិក្ខាសាលា​ស្ដីពី​តួនាទី​អ្នកសារព័ត៌មាន នៅ​សណ្ឋាគារ​ខេមរា​អង្គរ ក្នុង​ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង គ្រប់​អង្គភាព​ស្ថាប័ន​របស់​រដ្ឋ សហការ​ជាមួយ​អ្នកសារព័ត៌មាន ក្នុងការ​ផ្ដល់ព័ត៌មាន​ពិត ឲ្យ​បាន​ទាន់ពេលវេលា ដោយ​ផ្អែក​សំខាន់​ទៅលើ​ភស្ដុតាង និង តួលេខ​ជាក់លាក់ កុំ​ភូតកុហក ថ្វីត្បិតតែ​ជាការ​ងារ​ស្មុគស្មាញ ប៉ុន្តែ​វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ប្រសិនបើ​មិន​ដូច្នោះ​ទេ គេ​នឹង​ស្មាន ហើយ​ការ​ស្មាន​នេះ នឹងធ្វើ​ឲ្យ​ព័ត៌មាន​ហ្នឹង​អាច​នឹង​ខុស ។​a khiev 

​ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍​ទៀតថា សតវត្ស​ទី​២១​នេះ ជា​សម័យ​បច្ចេកវិទ្យា​ទំនើប ដូច្នេះ​ការផ្សាយ​ព័ត៌មាន មាន​គ្រប់​រូបភាព​ដូចជា​កាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ គេហទំព័រ ហ្វែ​ស​ប៊ុ​ក ធ្វី​ធ័​រ និង យូ​ធូប ។​ល​។ ដូច្នេះ​អ្នកមើល និង អ្នកអាន គាត់​មាន​ជម្រើស​ច្រើន អាច​បែក​ចែក​ខុស​និង​ត្រូវបាន សម្រាប់​ការតាមដាន​នូវ​រាល់​ព័ត៌មាន និង ព្រឹត្តិការណ៍​សំខាន់ៗ​ទាំង​នៅក្នុង​ប្រទេស ក្នុង​តំបន់ និង នៅលើ​ពិភពលោក ខណៈពេល​ប​ច្ច​ប្បន្ន​នេះ ការផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វែ​ស​ប៊ុ​ក មាន​ភាពទូលំទូលាយ​ជាងគេ ហើយ​អ្នកសារព័ត៌មាន គាត់​មានតែ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ គាត់​អាច​ធ្វើការ​ផ្សាយបាន​ភ្លាមៗ អំពី​ព្រឹត្តិការណ៍​នោះ ហេតុនេះ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​ឆក់យក​បេះដូង និង ខួរក្បាល របស់​ប្រជាពលរដ្ឋ គឺជា​រឿង​សំខាន់​ណាស់ ជាពិសេស​ត្រូវ​អត់ធ្មត់​ឲ្យ​បាន​ខ្លាំង​បំផុត ដើម្បី​ពន្យល់​គេ និង ដើម្បី​រួមគ្នា​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍​បន្ថែមទៀត​ថា ស្ថាប័ន​របស់​រដ្ឋ និង​អ្នកសារព័ត៌មាន ត្រូវមាន​ទំនាក់ទំនង​ជាមួយគ្នា​ឲ្យ​បានល្អ ព្រោះថា នៅពេល​មាន​ព័ត៌មាន​បន្លំ ឬ​ព័ត៌មាន​ក្លែងក្លាយ ត្រូវតែ​ឆ្លើយតប​ឲ្យ​បាន​លឿន​មែនទែន កុំ​យក​កំហឹង​ទល់​កំហល់ សំខាន់​ត្រូវ​រក​អ្នក​ដែល​ចេះ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន ហើយ​ត្រូវ​អត់ធ្មត់​ពន្យល់​គេ ខណៈ​ដែលមាន​អង្គភាព ឬ​អ្នកសារព័ត៌មាន​មួយចំនួន ផ្សាយ​ខុសពី​ការពិត ឬ​និយាយ​អាក្រក់​ពី​យើង យើង​ត្រូវតែ​ឆ្ល់​យ​បំភ្លឺ​ភ្លាមៗ ដល់ពេល​យូរ​ទៅ អ្នក​ដែល​កុហក និង បំប៉ោង​រឿង គាត់​នឹង​រអា​ខ្លួនឯង​ហើយ ពីព្រោះ​គេ​ឃើញ​ឈ្មោះ​ហ្នឹង​ឬ អង្គភាព​សារព័ត៌មាន​ហ្នឹង ផ្សាយ​ខុស​ចំនួន​ពីរ​ទៅ​បី​ដង​ហើយ ដូច្នេះ​ការចង​សត្រូវ​រវាង​ស្ថាប័ន​របស់​រដ្ឋ និង​អ្នកសារព័ត៌មាន មិនជា​ការល្អ​ទេ ។

​ឯកឧត្តម ខៀវ កាញារីទ្ធ មាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង គ្រប់​អង្គភាព​ស្ថាប័ន​របស់​រដ្ឋ​យ៉ាង​ដូច្នេះ បន្ទាប់ពី​មាន​សំណូមពរ​របស់​អ្នកសារព័ត៌មាន ជូន​ដល់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង ឯកឧត្ដម​អភិបាលខេត្ត​សៀមរាប តាមរយៈ​វីដេអូ​ឯកសារ ដែល​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ដកស្រង់​មតិ យោបល់ និង សំណូមពរ​របស់​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត ក្នុង​កិច្ចប្រជុំ​មួយ​រវាង​ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត កាលពី​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅនេះ ។​

​តាម​ខ្លឹមសារ​វីដេអូ​ឯកសារ​នោះ អ្នកសារព័ត៌មាន​ជាច្រើន​នាក់ បាន​សំណូមពរ​ដូចៗ​គ្នា ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង គ្រប់​អង្គភាព​ស្ថាប័ន​របស់​រដ្ឋ​ក្នុង​ខេត្ត សូមជួយ​ផ្ដល់ព័ត៌មាន​ពិត​ដល់​អ្នកសារព័ត៌មាន​ឲ្យ​បាន​ទាន់ពេលវេលា ចៀសវាង​ចេញផ្សាយ​ព័ត៌មាន​ដែលមាន​តែ​ម្ខាង និង ដែល​មិនមាន​តុល្យភាព ។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មានប្រសាសន៍​បញ្ជាក់ទៀតថា ជាមួយគ្នានេះដែរ អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវតែ​មានចំណេះ​ចំនួន​៣ គឺ​ចំណេះដឹង ចំណេះធ្វើ និង ចំណេះ​គិត ហើយ​ការស្វែងរក​ប្រភព​ឆ្លើយបំភ្លឺ​ពី​អភិបាលខេត្ត ឬ​ថ្នាក់ដឹកនាំ​កំពូល​នៃ​អង្គភាព ក៏​មិនជា​ការល្អ​ដែរ ព្រោះ​គាត់​កិច្ចការងារ​សំខាន់ៗ និង ចាំបាច់​ជាច្រើន​ដែល​ត្រូវបំពេញ ដូច្នេះ​គួរតែ​ស្វែងរក​ប្រភពពី​ថ្នាក់ក្រោម​បន្ទាប់ ហើយ​ត្រូវធ្វើ​ការកែតម្រូវ ក្នុងករណី​សរសេរ​ខុស​ហើយ​គេ​សុំ​ឲ្យ​មានការ​កែតម្រូវ ហើយ​ត្រូវមាន​កម្រិតវប្បធម៌​ខ្លះ ព្រោះ​សព្វថ្ងៃនេះ មាន​ចាងហ្វាង និង អ្នកកាសែត​ខ្លះ សរសេរ​អក្សរ​ខ្មែរ​អត់​ត្រូវ​នោះទេ ។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មានប្រសាសន៍​បញ្ជាក់បន្ថែម​ទៀតថា នៅ​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​១៥​លាន​នាក់ តែ​កាសែត​មាន​ចំនួន​ជិត​៧០០ ហើយ​មាន​កាសែត​ខ្លះ​មិនដែល​ឃើញ​មុខ​សោះ និង ចេញផ្សាយ​តែម្ដងៗ​នៅពេល​ជិត​បោះឆ្នោត រួច​ដើរ​សុំ​លុយ​គណបក្ស ដូច្នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកកាសែត​ត្រឹមត្រូវ​របស់​យើង ហេតុនេះ យើង​នឹង​កែសម្រួល​បញ្ហា​ទាំងអស់នេះ ធ្វើយ៉ាងណា​ឲ្យ​មាន​តុល្យភាព​នឹង​គ្នា និង មាន​ភាព​សុខដុម​ជាមួយគ្នា ។​

​គួរ​រំ​លឹ​ង​ថា ក្នុងឱកាស​បើក​សិក្ខាសាលា​នេះដែរ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ គួរ​គប្បី​ប្រកាន់ខ្លួន​ដើរតួនាទី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ការពិត​របស់​សង្គម និង​រឿងរ៉ាវ​ផ្សេងៗ , បន្ត​ធ្វើជា​ស្ពាន​ពី​រដ្ឋ​ទៅ​ប្រជាជន ពី​ប្រជាជន​ទៅ​រដ្ឋ នូវ​កម្មវិធី​នយោបាយ និង​ឱ្យ​រដ្ឋ បានដឹង​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​មករ​ដ្ឋ​វិញ លើកលែងតែ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ​ជាតិ , ជួយ​រិះគន់​ស្ថាបនា​លើ​គោលនយោបាយ និង​ការអនុវត្ត​ទាំង​ស្ថាប័នរដ្ឋ , ត្រូវមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ មិន​និយាយ​បំផ្លើស ញុះញង់ , ចង់​ឲ្យ​សារព័ត៌មាន​ចូលរួម​វិភាគទាន​ក្នុងការ​វិភាគ​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ និង​ស្នើឱ្យ​គ្រប់​សកល​វិទ្យាល័យ​នានា​របស់​កម្ពុជា ធ្វើជា​ធនាគារ​ខួរក្បាល​លើ​បញ្ហា​នេះ និង ត្រូវខិតខំ​បង្កើន​សម្ថ​ភាព​ភាព​វិជ្ជាជីវៈ​របស់ខ្លួន ជាពិសេស​ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​វិធី​បញ្ចេញ​នូវ​ព័ត៌មាន​ពិត ព្រមទាំង​ត្រូវធ្វើ​ទំនើបកម្ម​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​សម្ថ​ភាព និង​ធនធានមនុស្ស ។​

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩​នេះ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បានរៀបចំ​សិក្ខាសាលា​មួយ ស្ដីពី​តួនាទី​អ្នកសារព័ត៌មាន នៅ​សណ្ឋាគារ​ខេមរា​អង្គរ ក្នុង​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន , ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត​ទាំង​២៥ , ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត , អភិបាលស្រុក ក្រុង​ក្នុង​ទូទាំង​ខេត្ត , នាយក និង អ្នកយកព័ត៌មាន នៃ​អង្គភាព​កាសែត ទស្សនាវដ្ដី គេហទំព័រ ស្ថានីយ​វិទ្យុ​ឯកជន​ផ្សាយ​ផ្ទាល់ និង ស្ថានីយទូរទស្សន៍​ខ្សែកាប​ក្នុង​ខេត្ត សរុប​ចំនួន ១៧២ នាក់ ៕
​អត្ថបទ ៖ លោក លីវ សាន្ត​។​រូបថត ៖ សហការី​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​a khiev1 a khiev2 a khiev3 a khiev4