» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31521 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598940 នាក់

សហប្រធាន ICC- ICC-Preah Vihearចិននិងឥណ្ឌា សន្យាជួយថែរក្សាប្រាសាទព្រះវិហារដែលរងការខូចខាតធ្ងន់

 

សៀមរាប៖ តំណាងមកពីប្រទេសចិន និងប្រទេសឥណ្ឌា ដែលជាសហប្រធានសហប្រធាន ICC- ICC-Preah Vihear បានលើកឡើងអំពីការកាប្តេជ្ញាចិត្តរបស់ពួកគេនៅក្នុងការចូលរួមសហការជាមួយកម្ពុជា ក្នុងការថែរក្សាប្រាសាទព្រះវិហារ បន្ទាប់ពីត្រូវទាហានថៃបាញ់បំផ្លាញកាលពីអំឡុងចុងខែធ្នូឆ្នាំ២០២៥។a icc vihear 

នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ (ICC-Preah Vihear) នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប លោកស្រី លី ខ្វាន់ស៊ី (Ms. LI Qiaozhi ) សហប្រធានចិន នៃ ICC-Preah Vihear មានប្រសាសន៍ថា ប្រធានព្រះវិហារ បានទទួលរងគ្រោះធ្ងន់ធ្ងរ ដែលត្រូវចាំបាច់នៅក្នុងការការពារ និងអភិរក្សឡើងវិញ។ សម្រាប់ចិន បានត្រៀមខ្លួនជានិច្ចនៅក្នុងការសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌា និងកម្ពុជា ដម្បីធ្វើយ៉ាងណាឲ្យប្រាសាទបុរាណទាំងអស់នេះ មានភាពសុខដមយូរអង្វែង។

ចំណែកសហប្រធានឥណ្ឌា លោក វិចៃ សង្កាប្រាសាទ (Mr. Vijay Shankar PRASAD) ក៏បានលើកឡើងដែរថា ចាប់តាំងឆ្នាំ២០១៣មក ប្រទេសឥណ្ឌា ពិតជាមានកិត្តិយសក្នុងការ បានជួយជួសជុលប្រាសាទបុរាណខ្មែរជាច្រើន ក្នុងនោះក៏មានកូបរៈទី៥នៃប្រាសាទព្រះវិហារដែរ។ លោកថា ក្នុងបរិបទនេះ ការជួយជុលលើកតម្លៃប្រាសាទដែលជាបិតិកភណ្ឌនេះ ពិតជាមានសារសំខន់ណាស់។

សូមជម្រាបថា កាលពីចុងឆ្នាំ២០២៥ ទាហានថៃបានធ្វើសកម្មភាពឈ្លានពានមកលើអធិបតេយ្យរបស់កម្ពុជា ព្រមទាំងបានធ្វើសកម្មភាពបាញ់បំផ្លាញប្រាង្គប្រាសាទបុរាណខ្មែរ ជាពិសេសមកលើប្រាសាទព្រះវិហារ។

ជាមួយការបំផ្លាញនេះ ក្រុមអ្នកជំនាញការអាដហុក (Ad-hoc) នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ (ICC-Preah Vihear) បានចុះពិនិត្យការងារអភិរក្សជាបន្ទាន់នៅប្រាសាទព្រះវិហារ បន្ទាប់ពីសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយក្រុមយោធាថៃកាលពីឆ្នាំ២០២៥ ដោយការចុះពិនិត្យនេះចាប់ពីពយតាឌី ឆ្លងកាត់គោបុរៈទី១ រហូតដល់គោបុរៈទី៥ ជាទីដែលត្រូវបានរាយការណ៍ថារងការខូចខាតខ្លាំងជាងគេ។

បើតាមសេចក្តីប្រកាសព័ត៌មានការចុះពិនិត្យដោយអ្នកជំនាញអន្តរជាតិទាំងនេះ ដើម្បីធ្វើវឌ្ឍនភាពការងារ និងកំណត់តំបន់ដែលត្រូវការការពារបន្ថែមទៀត។ បើតាមអ្នកជំនាញនៃ ICC-Preah Vihear ការងារបន្ទាន់ដែលត្រូវធ្វើនោះគឺ ត្រូវរៀបចំប្រព័ន្ធបង្ហូរទឹកពីលើប្រាសាទជាបន្ទាន់ ដើម្បីបង្ហូរទឹកឱ្យចេញពីតំបន់ប្រាសាទ ដែលវាអាចបង្ករហានិភ័យបណ្តាលឱ្យប្រាសាទរងការខូចខាតបន្ថែមទៀត។

ការចុះពិនិត្យនេះធ្វើឡើងបន្ទាប់ពីបេសកកម្មរួមរបស់អង្គការយូណេស្កូ (UNESCO) និងក្រុមប្រឹក្សាអន្តរជាតិស្តីពីវិមាន និងតំបន់ (ICOMOS) កាលពីខែមីនា ឆ្នាំ២០២៦ ដែលបានកត់ត្រាតំបន់ខូចខាតរាប់រយកន្លែងនៃប្រាសាទព្រះវិហារ ពីការវាយប្រហារកាលពីខែកក្កដា ឆ្នាំ២០២៥។ ការណ៍នេះ យូណេស្កូ បានលើកឡើងថា ការបំផ្លិចបំផ្លាញនេះ គឺមិនធ្លាប់មានពីមុនមកទេសម្រាប់ប្រាសាទព្រះវិហារ ពីព្រោះវាមានលក្ខណធ្ងន់ធ្ងរពេក។ អង្គការអន្តរជាតិមួយនេះ បានព្រមានថា តម្លៃសកលលេចធ្លោ (Outstanding Universal Value) របស់ប្រាសាទកំពុងប្រឈមនឹងការគំរាមកំហែង ដោយបញ្ជាក់ថា «គ្មានតំបន់ណាមួយនៃប្រាសាទមិនរងការខូចខាតនោះទេ»a icc vihea3 a icc vihear1