» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6372 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696543 នាក់

នី​កា​ចាញ​ឈ្មួញ​ខេត្តរតនៈគិរី​បាននិងកំពុង​លេចមុខ​មាត់​ក្នុង​សកម្មភាព​កាប់​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ស្រុក​យួន​!

 

​រតនគិរី​៖​នៅក្នុង​អាណាចក្រ​ខេត្តរតនគិរី​មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ម្នាក់ទៀត​ដែល​គេ​ស្គាល់​ឈ្មោះថា នី កា​ចាញ បាននិងកំពុង​នាំ​គ្រឿងចក្រ​និង​កៀងគរ​បក្ខពួក ចូលទៅក្នុង​តំបន់ ព្រៃ​សហគមន៍​ពីរ​កន្លែង​ស្ថិតនៅក្នុង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ដើម្បី​ប្រមូលយក​ឈើ ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​។a ny kajanh2

សេចក្តី​រាយ​ការ​ណ៏​ពី​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​២២ ឧសភា ២០១៩ នៅ​ច្រក​ហ្វា​សាវ ឃុំ​ញ៉ា​ង មាន​រថយន្ត​នឹង​ម៉ូតូ​ដឹកឈើ​ប្រមាណ​ជិត​១០០​គ្រឿង បាន​សម្រុក​ដឹក​ចេញ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​..​ក្រោម​ចំណាត់ការ​របស់លោក នី កាចា​ញ​ដែល​កន្លង​មកជា​ឈ្មួញ​ល្បីឈ្មោះ​ខាងរ​ត់ព​ន្ឋ​ឈើ​ខុសច្បាប់​ទៅ​ក្រៅប្រទេស​។​

​មេ​ឈ្មួញ​ឈើ​ខុសច្បាប់​ឈ្មោះ នី​កា​ចាញ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ជា​ទ្រង់ទ្រាយ​ធំ ចេញពី​ស្រុក​អូរ​ជុំ ឆ្លងកាត់ ក្រុង​បា​លុង ឆ្ពោះទៅកាន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ ដោយ​ដឹក​តាម​រថយន្ត​យី​ឌុប​ភ្លៅ​៦ ប៉ុន្តែ ជា​បន្តបន្ទាប់​ទៀត​រហូត​សព្វថ្ងៃ ឈ្មួញ​រូបនេះ បាន​ប្តូរ​រូបភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​ខុសច្បាប់​តាម​រថយន្ត​ប្រភេទ​ទេសចរណ៍​វិញ ចូលទៅ​លក់​ក្នុង​ទឹកដី​វៀតណាម តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ ដោយមាន​ការឃុបឃិត​ពី​សម​ត្ថិ​កិច្ច និង​អាជ្ញាធរ​ខេត្តរតនគិរី​។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ បានបញ្ជាក់​យ៉ាងច្បាស់​ថា សកម្មភាព​កាប់​ឈើ​ដោយ​ខុសច្បាប់​នេះ គឺ​ស្ថិត​នៅក្បែរ ភូមិ​បា​ដល ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ដោយ​ប្រើ​រថយន្ត​បង្កុង​ដឹកឈើ​ហុប​មូល ទើបតែ​កាប់​បាន​ថ្មីៗ​ស្រស់ៗ ពី​ដែន​ព្រៃឈើ​សហគមន៍​។

មេ​ឈ្មួញ​ឈើ​ដ៏​សកម្ម​ឈ្មោះ នី កា​ចាញ ម្នាក់នេះ​ប្រជាពលរដ្ឋ​និយាយថា គឺជា​ក្រុម​ធ្លាប់​រកស៊ី​ជាមួយ​លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​នេះ​តែម្ដង អ៊ីចឹង​ហើយ​បានជា​គេ​ជាប់​ដាន​រកស៊ី​ឈើ ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​អាជ្ញាធរ​យ៉ាង​ស្ទាត់ជំនាញ ព្រមទាំង​រលូន​បែបនេះ​។

​ទាក់ទិន​នឹង​ការកាប់​ឈើ​នៅ​ព្រៃ​សហគមន៍ ក្នុងស្រុក​អណ្តូង​មាស ខេត្តរតនគិរី​ប្រជាពលរដ្ឋ​ថា​លោក នី កា​ចាញ បានឱ្យ​ឈ្មោះ ប៉ិច ជា​អ្នកផ្ដល់​លុយរាប់​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​ប្រធាន​សហគមន៍ ឈ្មោះ រ​ចំ ស្មើ​ល ដើម្បី​បើកដៃ​ឲ្យ​មេ​ឈ្មួញ​ឈើ​ទុច្ចរិត​ទាំងនេះ អាច​នាំ​គ្រឿងចក្រ និង​កម្មករ​ចូលទៅ​កាប់បំផ្លាញ​ព្រៃឈើ​សហគមន៍​ទាំង​បំពាន​ច្បាប់ រួចហើយ​ដឹកចេញទៅ​កាន់​ប្រទេស​វៀតណាម​។

​សូមបញ្ជាក់ថា មេ​ឈ្មួញ​ឈើ ឈ្មោះ នី កា​ចាញ នេះ គឺ​ល្បីឈ្មោះ​មិន​ចាញ់​ឈ្មួញឈើ ណុប​ណាក់​ហៅ​ណាក់​ក្បាល​ធំរ​ម្សៀ​ហូ​ជី​វ៉ៃ នោះទេ ព្រោះ​ជននេះ ជា​អតីត​មេភូមិ ដឹងចិត្ត​មនុស្ស​ក្នុង​មូលដ្ឋាន​ដែល​គេ​ធ្លាប់​រស់នៅ ដូច្នេះ​មានលទ្ធភាព កាប់​និង​ដឹកជញ្ជូន​ឈើ​ន​ច្រើន​។ ​មេ​ឈ្មួញ​ឈើ នី កា​ចាញ ធ្លាប់បាន​ជួល​កម្មករ​សំរុក​លួច​កាប់​ឈើ​យ៉ាង​កក្រើក នៅក្បែរ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ រហូតដល់​បង្គោល​១៤ និង​១៥ ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ដោយ​អូស​ឈើហុប​មូល​តាម​រថយន្ត​កែច្នៃ ចូលក្នុង​ទឹក​ទន្លេសេសាន រួច​បណ្តែត​ជា​ក្បូន ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​វៀតណាម ដូច​ហែ​កឋិន ប៉ុន្តែ​គ្មាន​មន្ត្រី និង​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​មេ​ឈ្មួញ​រូបនេះ​ឡើយ​។

​មហាជន​និយាយថា ករណីរ​ត់ព​ន្ឋ​ឈើ​ឆ្លងដែន​ចេញទៅ​ក្រៅប្រទេស​បែបនេះ បើ​មិនមាន​ការអនុញ្ញាត​ពី​មេដឹកនាំ​ខេត្តរតនគិរី ជាពិសេស​ប៉ូលិស​ព្រំដែន ទាហាន​ព្រំដែន​ទេ ច្បាស់​ជា​ក្រុម​ឈ្មួញ​មិន​ហ៊ាន​ថ្លើមធំ​ឡើយ​។​a ny kajanh a ny kajanh1 a ny kajanh4 a ny kajanh3 
​