» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1166 នាក់

ម្សិលមិញ 8911 នាក់

សរុប 18580013 នាក់

ច្រត់​ព្រះ​ន​ង្គ​ល័​ឆ្នាំនេះ​ការ​ផ្សង​គោ​ឧសភរាជ​ទាំងពីរ​មាន​ប្រ​ថ្នូ​ល​ល្អ​!

 

​តាកែវ​៖​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ដែលជា​ព្រះរាជ​ប្រវេណី​ខ្មែរ​ត្រូវ​​ប្រារព្ធ​ធ្វើឡើង​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ឆ្នាំកុរ ខែ​ពិសាខ ព​.​ស​. ២៦៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទី​ព្រះ​ស្រែ ស្ថិតក្នុង​កីឡដ្ឋាន​ក្រុង​ដូន​កែវ ខេត្តតាកែវ ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​a plaughing9 

​ព្រះរាជ​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ថ្នាក់ ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស មន្ត្រី​ឥស្សរជន​រួមមាន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចចៅហ្វា​វាំង គង់ សំអុល សម្ដេច​​ក្រឡាហោម ស ខេង រួម​និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល មន្ត្រី​អង្គទូត​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជារាស្ត្រ​ជាច្រើន​នាក់​ផងដែរ​។​

​ការ​ប្រារព្ធ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ជាការ​ប្រកាសប្រាប់​​ប្រជារាស្ត្រ​ជា​កសិករ ធ្វើស្រែ​ចម្ការ​ថា​ជាការ​ចាប់ផ្តើម​ចូល ដល់​រដូវវស្សា​ហើយ​។​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នៅ​​ឆ្នាំនេះ ឯកឧត្ដម អ៊ូច ភា ជា​អភិបាល​ខេត្តតាកែវ ត្រូវបាន ព្រះមហាក្សត្រ ស្ដេច​សព្វព្រះរាជហឫទ័យ​រាជានុញ្ញាត​​ឱ្យធ្វើជា​ស្តេច​មាឃ កាន់​នង្គ័ល​ទី​២​តំណាង​ព្រះអង្គ និង​​លោកជំទាវ ជា​ភរិយា ជា​ព្រះ​មេ​ហួរ​។​

​ការ​ផ្សង​គោ​ឧសភរាជ​ទាំងពីរ ទៅតាម​ក្បួន​ប្រពៃណីជាតិ​​ពី​បុរាណ ទៅលើ​អាហារ​ទាំង​៧​មុខ ក្នុងចំណោម​អាហារ ទាំង​៧​មុខ រួមមាន ស្រូវ​,​ពោត​, ល្ង​, សណ្តែក​, ទឹក ,​ស្រា និង​ស្មៅ ដែល​ដាក់ឱ្យ​ផ្សង​ប្រផ្នូល​នោះ តាមរយៈ​ការ​ផ្សង ឱ្យ​គោ​ឧសភរាជ​បរិភោគ​អាហារ​ទាំង​៧​មុខ​រួច កា​ផ្សង​
​ឆ្នាំនេះ​ឃើញថា គោ​ឧសភរាជ​បរិភោគ :១. ស្រូវ​អស់​៨៥​ភាគរយ ។២. ពោត​៩០​ភាគរយ ។៣. សណ្ដែក​៨៥​ភាគរយ ជា​ប្រផ្នូល​មួយ​ល្អប្រសើរ​ផងដែរ​។​

​ខាងក្រោម​នេះ​ជា​ប្រវត្តិ​ខ្លះៗ នៃ​ព្រះរាជ​ពិធីបុណ្យ ច្រត់ព្រះនង្គ័ល​៖
​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែល​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែ​ពិសាខ គឺជា​ព្រះ​រាជពិធី​មួយ សំខាន់បំផុត បន្ទាប់ពី​ព្រះរាជា​អភិសេក ហើយក៏​ជា​ព្រះរាជ​ពិធី​មួយ ស្ថិតក្នុង​ចំណោម​ព្រះ​រាជពិធី​ផ្សេងៗ​ឯទៀត​ប្រចាំឆ្នាំ ដែល​ចាត់​ចូល​ជា​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស​។ នៅ​ប្រទេស​ឥណ្ឌា​បុរាណ និង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ការប្រកប​របរ​កសិក​ម្ម​ជា​មុខរបរ​ចម្បង ដោយ​ពឹងពាក់​ទាំងស្រុង​លើ​ស្រូវ​អង្ករ និង​ភោគផល ដំណាំ​ដទៃៗ​ទៀត (​បច្ចុប្បន្ន ប្រជានុរាស្ត្រ​ខ្មែរ ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​ពី ៨៣ ទៅ ៨៥%)​។​

​តាមពិតទៅ ការបង្កើត​ផលិតផល​ស្រូវ​អង្ករ ឬក៏​ផលដំណាំ​ផ្សេងៗ ដូចជា​ពោត សណ្តែក ល្ង ដោយ​ព្រះរាជា​តាមរយៈ​ព្រះ​រាជពិធី​ខាងលើនេះ បណ្តាលមកពី​កត្តា​ចម្បង​មួយ គឺ​លក្ខណៈ​ស័ក្តិសិទ្ធិ​របស់​តួអង្គ «​ស្តេច​» ក្នុង​ក្រសែភ្នែក​របស់​ប្រជានុរាស្ត្រ​។ មានន័យថា ផលដំណាំ​ពុំមែន ស្ថិតនៅ​ត្រឹមតែ​ការដាំដុះ បច្ចេកទេស ឬ​សេដ្ឋកិច្ច​នោះទេ ពោលគឺ​ប្រាកដជា​បណ្តាលមកពី​ពិធី​កម្ម​នេះឯង​។​

​តាម​ទម្លាប់​ពិធី​នេះ​ធ្វើឡើង​ក្នុងការ​ផ្សង មើល​ប្រ​ថ្នូ​ល​របស់​ស្រុកទេស ទៅតាម​ការ ស៊ីផឹក របស់ “ គោ​ឧសភរាជ ”​។ គោ​១​នឹម ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ គេ​ហៅថា «​គោ​ឧសភរាជ​» ក៏មាន​កំណត់​ក្នុង​លក្ខណៈ​តាមបែប​និយម​បច្ចុប្បន្ន គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ជ្រ​ពាស់ ឈ្នក់ ឬ ប្រក់​នាគ គឺ​រាង​ខុប​ទៅមុខ​បន្ដិច ហើយ​វាត់​ចុង​ទៅលើ​បន្ដិច ។ គោ​២ នឹម​ទៀត ដែល​សម្រាប់ ហែ​មុខ​ហែរ​ក្រោយ​ឃើញថា មិនទាន់​កំណត់​លក្ខណៈ តែ​តាម​ដែល​ធ្លាប់ប្រើ​មក ហើយ​ឃើញ​ច្រើនតែ​សម្បុរ​ក្រហម ។

ឯ «​គោ​ឧសភរាជ​» នោះ​វេលា​ទឹម​ច្រត់ព្រះនង្គ័ល គេ​ប្រដាប់​ដោយ​គ្រឿង​គឺ​ពាក់​ស្រោម​មុខ​ស្រោមស្នែង និង​ពាក់​សំពត់​កម្រាល សម្បុរ​ក្រហម​លើ​ខ្នង​ផង​។ ឯ​ព្រះ​នង្គ័ល​ទាំង​៣​នោះ គេ​លាបថ្នាំ​ពណ៌​ខ្មៅ​កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ​ឯ​ចន្ទោល​ព្រះ​នង្គ័ល សម្រាប់​អ្នកតំណាង​ព្រះអង្គ​នោះ​មាន​លក្ខណៈពិសេស​គឺ​ធ្វើជា​រូប​នាគ លាបថ្នាំ​ពណ៌​លឿង​បែប យ៉ាង​ពណ៌​មាស ។ នៅត្រង់​ក​នាគ​មាន​ភូ​ធ្វើ​ពី រោមសត្វ​សម្បុរ បែប​ភូ​ទួន​។​

​ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ​គឺ ព្រាហ្មណ៍​ព្រះរាជ​គ្រូ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ ឱ្យ​ស៊ីផឹក​អាហារ​៧​យ៉ាង ដែល​ភ្នាក់ងារ​រៀប​ដាក់​តុ​ប្រាក់​ធំៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់សណ្ដែក​១​តុ គ្រាប់ពោត​១​តុ គ្រាប់ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ ស្រា​១​តុ ។ សូត្រ​ចប់​ព្រាហ្មណ៍​ព្រះរាជ​គ្រូ យក​ទឹក មន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំងពីរ ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោ​ឧសភរាជ​ទាំងពីរ​ទៅឱ្យ​ស៊ីផឹក របស់​ទាំង​៧​យ៉ាង គឺ​ដឹក​ទៅជិត​របស់​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧសភរាជ​ចូល​ចិ​ត្ដ​ស៊ីផឹក​អ្វី ក៏​ស៊ីផឹក​ទៅ​គេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក​ចំពោះ​អាហារ​ណា​នីមួយៗ​ទេ កាល​ព្រះ​គោ​ស៊ីផឹក​អ្វីមួយ​យ៉ាង ឬ​ពីរ​យ៉ាង​ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល ទៅខាង​មុខ​តាម​នោះ​ប្រកាស​ផ្សាយ​។​

​ខាងក្រោម​នេះ​ជា​ព្រះ​បរម​ឆាយា​លក្ខណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងឱកាស​ស្តេច​សព្វព្រះរាជហឫទ័យ យាង​ច្រត់ព្រះនង្គ័ល​ដោយផ្ទាល់​ព្រះអង្គ កាលពី​អតីតកាល​។​a plaughing1 a plaughing10 a plaughing4 a plaughing5 a plaughing8 
( Royal du Cambodge)