» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5486 នាក់

ម្សិលមិញ 6888 នាក់

សរុប 20064941 នាក់

កសាង​ដំរី​ដែករណា​យន្ត​ដើម្បី​ជា​និមិត្តរូប​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​!?

 


​ភ្នំពេញ​៖​រូបសំណាក​សត្វ​ដំរីដែក​មួយ​កសាងឡើង​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ជា​រណារយន្ត បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ហើយ​គ្រោង​នឹង​យកទៅ​ដាក់តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​សួនឧទ្យាន​សែន​មនោ​រម្យ ក្នុង​ខេត្តមណ្ឌលគិរី​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។a ellefen saw1 

នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ ២០១៩​នេះ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា រូបសំណាក​សត្វ​ដំរី ដែល​ធ្វើ​ពី​វត្ថុតាង​រណារយន្ត​មាន​ទំហំ​ដូចខាងក្រោម ៖ ទី​១) កម្ពស់ ២,៨០ ម៉ែត្រ (​គិតពី​បាតជើង​ដល់​ចុង​ប្រមោយ​ខាងលើ​) ទី​២-​បណ្ដោយ​ប្រវែង ៣,១០ ម៉ែត្រ (​គិតពី​ក្បាល​ដល់​ជើង​ក្រោយ​) ទី​៣)-​ទទឹង​ចន្លោះ​ពី ០,៩០ ម៉ែត្រ ទៅ ១ ម៉ែត្រ (​គិតពី​ទំហំ​តួខ្លួន​) ហើយ​បាន​ប្រើប្រាស់​វត្ថុតាង​រណារយន្ត​សរុប​៣០០ គ្រឿង និង​ផ្លែ​រណារយន្ត ព្រមទាំង​គ្រឿង​ម៉ូតូ​ប្រព្រឹត្ត​បទល្មើស​។​

​លោក​បាន​ថ្លែងថា​៖ «​រូបសំណាក​សត្វ​ដំរី​សាងសង់ឡើង​នៅក្នុង​គោលបំណង​បង្ហាញ​ដល់​សាធារណជន​ឲ្យ​បានឃើញ​ពី​វត្ថុតាង​រណារយន្ត​ដែល​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចាប់​ឃាត់ ដកហូត និង​ប្រមូល​យកមក​រក្សាទុក​នៅតាម​បណ្ដា​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ទាំង ៥ តំបន់ ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​។ ជាងនេះទៅទៀត ក៏​ចង់បង្ហាញ​ប្រាប់ថា រណារយន្ត គឺជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​កាប់​រុករាន​ដីព្រៃ​របស់​រដ្ឋ និង​ក្នុងន័យ​បញ្ឈប់​នូវ​ការប្រើប្រាស់​រណារយន្ត​ដែល​នាំ​ឲ្យ​មានការ​បំ​ផ្លិ​ញ​បំផ្លាញ​ធនធានធម្មជាតិ ហើយ​ងាក​មក​ចាប់អារម្មណ៍​សត្វ​ដំរី​ដែក ១ ក្បាល​ដែល​ធ្វើ​ពី​វត្ថុតាង​រណារយន្ត និង​ចង់​ពញ្ញាក់​ស្មារតីរ បស់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​សកម្មភាព​ការ​​ពារ និង​អភិរក្ស​ហ្វូង​សត្វ​ដំរី​រស់ក្នុង​គោលដៅ​បង្កើន​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តមណ្ឌលគិរី​»​។​

លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានរៀបចំ​ដំឡើង​រូបចម្លាក់​សត្វ​ដំរី​ធ្វើ​ពី​វត្ថុតាង​រណារយន្ត​នេះ ឡើង​ជាមួយនឹង​ជាង​នៅក្នុង​ខេត្តកំពង់ស្ពឺ ដោយ​ប្រើ​រយៈពេល​ចំនួន ៧​ខែ និង​ដោយមាន​ការចូលរួម​គាំទ្រ​ថវិកា​ពី​សប្បុរសជន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ចូលរួម​ក្នុង​សកម្មភាព នៃ​ការរៀបចំ និង​ដំឡើង​រូបចម្លាក់​សត្វ​ដំរី ដែល​ធ្វើ​ពី​វត្ថុតាង​រណារយន្ត​មួយ​នេះ​។ 

លោក​បញ្ជាក់​ពី​សវ​តា​នៃ​ការសាងសង់​រូបសំណាក​សត្វ​ដំរី​នេះ​ថា ដោយសារតែ​ខេត្តមណ្ឌលគិរី​មានការ​ជាប់ទាក់ទង​នឹង​រឿងរ៉ាវ​សត្វ​ដំរី​ក្នុងនោះ​រួមមាន​ព្រឹត្តិការណ៍​កើតឡើង​នៅ​អំឡុង​ឆ្នាំ ២០០៧ ត្រង់ចំណុច​ត្រពាំង​ឈូក (​បច្ចុប្បន្ន នៅក្នុង ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​) កូនដំរី​ឈ្មោល​មួយ​ក្បាល បាន​ដើរ​ជាន់​អន្ទាក់​ព្រានព្រៃ​ដាច់​ជើង​ម្ខាង ហើយ​ត្រូវបាន​ក្រុម​អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ​ប្រទះឃើញ​ហើយ​ដឹក​យកទៅ​សង្គ្រោះ នៅ​ឧទ្យាន​សួនសត្វ​ភ្នំ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ នៅ​គ្រានោះ «​ឈូក​» បាន​រួច​ផុតពី​សេចក្តីស្លាប់​។ បច្ចុប្បន្ន​សត្វ​ដំរី​ឈ្មោះ ឈូក​នេះ​បាន​ប្រើប្រាស់​ជើង​សិប្ប​និមិត្ត​ហើយ​អាច​ដើរ បាន​និង​មាន​សុខ​ភាពល្អ​ដូច​សត្វ​ដំរី​ដទៃ​ដែរ​។ រូបសំណាក សត្វ​ដំរី​«​ឈូក​» នេះ​ក៏​ធ្លាប់​ត្រូវបាន​កសាងឡើង​ធ្វើ​អន្ទាក់​ដែល​បាន​ប្រមូល​ពី​ព្រៃ​មក​ដែរ​។​

បើតាម លោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះ ប្រទេស​កម្ពុ​ជាមាន​សត្វ​ដំរីព្រៃ​ចំនួន​ប្រមាណ​ជាង ៥០០ ក្នុងនោះ​តាម​ការសិក្សា សត្វ​ដំរីព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ទាំង ៥ នៅក្នុង​ខេត្តមណ្ឌលគិរី​ទាំងមូល មាន​ប្រមាណ​ជាង ៣៧៥ ក្បាល នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​មាន​ដំរី​ចំនួន​ប្រមាណ​ជិត ២០០ ក្បាល និង​ផ្សេងទៀត​បាននិងកំពុងរ​ស់​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា​របស់​ប្រទេស​កម្ពុជា​។ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ មាន​ទំហំ​ផ្ទៃដី​ចំនួន ៧,៥ លាន​ហិកតា ស្មើ​ប្រមាណ ៤១% នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​ត្រូវបាន​ការពារ និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​។ លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ចំណែក​សត្វ​ដំរី​ស្រុក​ដែល​ចិញ្ចឹម​ដោយ​អ្នកស្រុក​មាន​ចំនួន​ប្រមាណ ៧០ ក្បាល​។

ចំនួន​សត្វ​ដំរី ស្រុក​ពិតជា​មានការ​ថយចុះ​ដោយសារតែ​មិនមាន​ការបន្ត​ពូជ​បែប​ធម្មជាតិ និង​ដំរី​ខ្លះ​មាន​វ័យចាស់ និង​បាន​ស្លាប់​ជា​បន្តបន្ទាប់​។ បើតាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ ដើម្បី​ការពារ​និង​អភិរក្ស​សត្វ​ដំរី​ឱ្យបាន​គង់វង្ស​នៅក្នុង​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​រៀបចំ​ផែនការ​អភិរក្ស និង​ការពារ​សត្វ​ដំរី​នៅ​កម្ពុជា​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អភិរក្ស​សត្វ​ដំរី ដោយ​ពង្រឹង​ប្រសិទ្ធភាព​ការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ ដែលជា​ទីជម្រក​និង​កន្លែង​ផ្តល់​ចំណី​ដល់​សត្វ​ដំរី និង​ការ ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​ជនល្មើស ការហាមឃាត់​ការ​បរបាញ់​សត្វព្រៃ ដើរ​ប្រមូល​អន្ទាក់​ដែល​ព្រានព្រៃ​ដាក់​នៅក្នុង​ព្រៃ និង​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដែល​ប្រក​បរបរ​ដាំ​ដាំ​នៅតាម​ចម្ការ​នានា​ក្បែរ​តំបន់​ការ ពារ​ធម្មជាតិ​កុំ​ប្រើប្រាស់​សារធាតុ​គីមី ឬ​បាញ់​សត្វ​ដំរី​ដែល​ចូល​ស៊ី​ដំណាំ​របស់ខ្លួន​៕a ellefen saw