» មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​អួត​ពី​រឿង​បំណុល​ថា​កម្ពុជា​នៅ​តែ​ខ្ចី​គេ​បាន​តើ!? » អ្នកជំនាញ​កូរ៉េខាងត្បូង ជំ​រុញឱ្យ​កម្ពុជា លើកកម្ពស់​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ខាង​កម្ពុជា​បន់​ឲ្យ​ស្ថានភាព​កូរ៉េ​មាន​ភាពល្អប្រសើ​វិញ » ស្ទាវ​បើករថយន្ត​បុក​កង់​បី​ឥណ្ឌា ព្យាយាម​រត់គេច​ត្រូវ​ប្រជាពលរដ្ឋ​ដេញតាម​ឃាត់​ជាប់​ » តារា​សម្តែង ស៊ីន យូ​ប៊ី​ន ប្ដេជ្ញា​បន្ត​រក្សា​ជំហរ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​របស់​កម្ពុជា ទៅកាន់​ពិភពលោក​ » អ្នកកាសែត​ត្រុ​វ​រៀន​បទពិសោធន៍​ពី​ករណី​យ៍​អា​ក្លូ​! » ជនជាតិ​ថៃ ដែល​ត្រូវបាន​ដោះលែង​ចេញពី​ចំណាប់ខ្មាំង​នៅ​ហ្កា​ហ្សា ទៅដល់​ទីក្រុង​បាងកក​ » គ្រាប់​មីនតោន​១​គ្រាប់ ដែល​អ្នកកាសែត​ដឹក​យកមក​ប្រគល់អោយ​ប៉ូលីស​ប៉ុស្តិ​អូរ​ស្មាច់​ឥឡូវ​មន្ត្រី​ស៊ី​យក​ហើយ នៅឡើយ​តែ​អ្នកកាសែត​ត្រូវ​បន្ត​ឃុំខ្លួន​ក្នុង​គុក ទៅវិញ ??? » ចាប់ខ្លួន​ជនជាតិ​វៀតណាម ៩០​នាក់ នៅក្នុង​រង្គសាល​កម្សាន្ត​នៅ​កូរ៉េខាងត្បូង ពីបទ​គ្រឿងញៀន​ » កីឡាករ​មឿ​ន​លីម សុ​បញ្ញា ឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ នៅ​អាមេរិក​ » ប្រមុខ UN ព្រមាន​លោក ត្រាំ ប្រឆាំងនឹង​ការ​បោសសម្អាត​ជាតិ​សាសន៍ ក្នុង​តំបន់​ហ្កា​ហ្សា​ » ត្រូវចេះប្រើប្រាស់ឱកាសមាសពេលដែលខ្លួនត្រុវបានសម្តេចតេជោហ៊ុនសែនប្រើប្រាស់! » លោក ទឺ ពិ​ទូ អ្នកយកព័ត៌មាន របស់​អង្គភាព​គេហទំព័រ មាតុភូមិ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​ឃាត់ខ្លួន​ក្រោយពេល​នាំយក គ្រាប់​មីនតោន​១​គ្រាប់​មក​ប្រគល់ជូន​សមត្ថកិច្ច​ » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាសថា មិនមាន​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី ទេ សូម​មន្ត្រី​ធ្វើការ​ដោយ​ស្ងប់ចិត្ត​ចុះ​ » រកស៊ី​លក់​កាំភ្លើង តាម​បណ្តាញ​សង្គម​ត្រូវបាន​ឃាត់ខ្លួន​ » ផ្លូវ​៦០​ម៉ែត្រ​ដែល​កាក់កប​និង​គ្រោះថ្នាក់​ចរាចរ ចាប់​តម្លើង​របាំង​ទ្រូងផ្លូវ​ហើយ !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 952 នាក់

ម្សិលមិញ 5168 នាក់

សរុប 16013086 នាក់

ប្រសាសសន៍សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ក្នុងឱកាសអញ្ជើញ​ទទួល​រតនៈវត្ថុ​របស់​ខ្មែរ ដែល​ទាមទារ​បាន​ពី​បរទេស​មកវិញ​


​ភ្នំពេញ​៖ ការបែកបាក់ និង​សង្គ្រាម​ហែកហួរ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា មិន​ត្រឹមតែ​ធ្វើឱ្យ​ជាតិ​អន់ថយ ប្រជាជន​ជួប​ភាព​តោកយ៉ាក​ប៉ុណ្ណោះ​ទេ សូម្បីតែ​វត្ថុ​បុរាណ​ជាច្រើន​ដែលជា​រតនៈសម្បត្តិ​រប​ស់​កម្ពុជា​បន្សល់ទុក​ពី​ដូនតា​ខ្មែរ ក៏ត្រូវ​រសាត់អណ្តែត និង​បាត់​បង់អស់​ជាច្រើន​។ ក្រោយពេល​កម្ពុជា​រកបាន​សុខសន្តិភាព ជាតិ​ត្រូវបាន​បង្រួបបង្រួម រតនសម្បត្តិ​របស់​ក​ម្ពុ​ជា ដែល​បាត់បង់​ដែល​ខ្លះ​បាន​បាត់បង់​រាប់រយឆ្នាំ​ហើយ​នោះ ក៏ត្រូវ​បាន​នាំយក​មកវិញ​ជា​បន្តបន្ទាប់​ផងដែរ​។​a manet sculture1 

នេះ​ជាការ​កត់សម្គាល់​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​របស់​កម្ពុជា ដែល​ទើប​ទទួលបាន​ពី​សហរដ្ឋអាមេរិក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែស្រាព​ណ៍ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៤​នេះ ឡើង​នៅ​វិមាន​សន្តិភាព​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖​ជាមួយ​ការបង្ហាញ​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង បាន​អញ្ជើញ​ទទួល​វត្ថុ​បុរាណ​របស់​ខ្មែរ​ត្រឡប់មកវិញ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ព្រោះតែ​សង្គ្រាម​ទើប​នាំឱ្យ​ព្រះ​បដិមា​ខ្មែរ​ត្រូវបាន​គេ​លួច និង​ជួញដូរ​ទៅ​ឆ្ងាយ​ពី​ទឹកដី​ខ្មែរ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បើ​កម្ពុជា​គ្មាន​សង្គ្រាម ក្រុម​ជន​ទុច្ចរិត​មិនអាច​លួច​យក​សម្បត្តិ​វប្បធម៌​ដូនតា​ខ្មែរ​ទៅ​លក់បាន​នោះឡើយ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វត្ថុ​បុរាណ​ដែល​យើង​ទទួលបាន​មកវិញ​នាពេលនេះ ជា​មរតក​វប្បធម៌​ជាតិ ដែលមាន​តម្លៃ​ពុំ​អាច កាត់ថ្លៃ​បាន សម្រាប់​ប្រជាជន​កម្ពុជា ដែលជា​ម្ចាស់​ដើម​ដ៏​ពិតប្រាកដ​នៃ​សម្បត្តិ​វប្បធម៌​ទាំងនេះ​។សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សមិទ្ធផល​នាពេលនេះ ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការប្ដេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ ដ៏​ល្អ​ជាមួយ​បណ្តា​ប្រទេស​នានា និង សហគមន៍​អន្តរជាតិ នៅក្នុង​យុទ្ធនាការ​សកល ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើចោរកម្ម​, ការ​ចរាចរ និង ការជួញដូរ​ខុសច្បាប់​នៃ​សម្បត្តិ​វប្បធម៌​។​
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សុខសន្តិភាព​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជាតិខ្មែរ ហើយ​ថ្ងៃនេះ​ជា​ខួប​មួយឆ្នាំ​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី​។ មួយឆ្នាំ​នេះ រាជរដ្ឋាភិបាល​ថែរក្សា​ការពារ​បាន​យ៉ាង​មុតមាំ​នៃ​សុខសន្តិភាព និង​ស្ថេរភាព​សង្គម​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅពេល​និយាយ​ដល់​ការជួបជុំ​ឡើងវិញ​នៃ​ព្រលឹង​ដូនតា​, សម្តេច​សូម​រំឭក​បន្តិច​អំពី​ប្រវត្តិ​នៃបដិ​មាទ​ព ចំនួន ៩ អង្គ ដែល​ត្រូវបាន​គេ​លួច​យកចេញ​ដោយ​ខុសច្បាប់​ពី​ប្រាសាទ​ចិន ស្ថិតក្នុង​ក្រុម​ប្រាសាទ​កោះ កេរ អតីត​រាជធានី​នៃ​អាណាចក្រ​ខ្មែរ​នៅ​សតវត្សរ៍​ទី ១០ នៃ គ្រិស្តសករាជ​។ ដំណើរ​រឿងនេះ គឺ​ចាប់ផ្តើម​តាំងពី​ជាង​មួយ​ពាន់​ឆ្នាំមុន​ម្ល៉េះ នៅពេលដែល ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ បាន​ដឹកនាំ​កសាង​រាជធានី​នៅ​កោះ​កេរ ហើយ​បាន​ឱ្យគេ​ឆ្លាក់​រូប​បដិមា​ទោល​ចំនួន ៩ អង្គ ដ៏​រស់​រវើក និង ស្កឹ​ម​ស្ពៃ ដែល​ពិពណ៌នា​អំពី​ឈុត ឆាកប្រយុទ្ធ​ដ៏​ល្បីល្បាញ​មួយ​រវាង​វង្ស​ក្សត្រ បា​ណ្ឌ​ព និង កៅ​រព ក្នុង​វីរ​កថា មហា​ភារត ។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការស្វែងរក និង ការវិលត្រឡប់​មកវិញ​នៃ​ទេព​របស់​វង្ស​ក្សត្រ​ទាំងពីរ បាន​ប្រព្រឹត្តទៅ​អស់​ជាង​១០​ឆ្នាំ​មកហើយ តាំងពី​ជំនាន់ សម្តេច​វិបុល​បញ្ញា សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ការងារ​នេះ ដោយ​ស្វិតស្វាញ​បំផុត ហើយ​ទទួលបាន​រូប​បដិមា​ចំនួន​៥​រូប មក​កម្ពុជា​វិញ​នា​ឆ្នាំ ២០១៣ និង ឆ្នាំ ២០១៤​។ តាមរយៈ​ការងារ​ជា​បន្ត​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​, មកដល់​ពេល បច្ចុប្បន្ននេះ យើង​បានទទួល​មកវិញ​នូវ​បដិមា​ទេព​ចំនួន ៨ អង្គ ដោយ​ក្នុងនោះ​បដិមា ២ អង្គ កំពុង​ស្ថិតនៅ​ចំពោះមុខ​អង្គពិធី​នាពេលនេះ ។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ព្រះ​បដិមា​អង្គ​ចុងក្រោយ​ដែល​គេ​ស្គាល់​ថា ព្រះ​ក្រឹ​ស្ណៈ ក្រុមការងារ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ កំពុង​បន្ត​យុទ្ធនាការ​ស្វែងរក ដើម្បី​បង្គ្រប់​ឈុត​ឆាក​ដ៏​អស្ចារ្យ​មួយ​នេះ​ឡើងវិញ ដែល​ក៏​នឹង​ក្លាយជា​និមិត្តរូប​ដ៏​មានតម្លៃ​នៃ​ការជួបជុំ ។​

 សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គិត​ចាប់ពី​ឆ្នាំ ១៩៩៦ រហូតដល់​ខែ កក្កដា ឆ្នាំ​២០២៤, មាន​វត្ថុ​សិល្បៈ​ខ្មែរ​សរុប​ចំនួន ១០៩៨ វត្ថុ (​ក្នុងនោះ ៥៧១ វត្ថុ ប្រគល់​ដោយ​សប្បុរជន និង ៥២៧ វត្ថុ ប្រគល់​ដោយ​រដ្ឋាភិបាល ឬ ស្ថាប័ន​នានា​) បានប្រគល់​ត្រឡប់មក​កម្ពុជា​វិញ​ពី​ប្រទេស​ចំនួន ១៥ ដូចជា​៖ សហរដ្ឋអាមេរិក​, បារាំង​, អូស្ត្រាលី​, អង់គ្លេស​, ថៃ​, ជប៉ុន​, ឥណ្ឌូនេស៊ី​, ហូ​ឡង់​, ស្វី​ស​, កាណាដា​, ដា​ណឺ​ម៉ាក​, អាល្លឺម៉ង់​, ហុង​គ្រី​, ស្ទ័​រវេ​ស និង​ចិន​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ថ្ងៃនេះ​យើង​កំពុង​ប្រារព្ធ​ពិធី​ទទួល​ស្វាគមន៍​នៃ​ការវិល​ត្រឡប់មកវិញ​នូវ​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​ជាតិ​សរុប​ចំនួន ៧០ រូប (​ក្នុងនោះ វត្ថុ​ចំនួន ១៤ រូប បានប្រគល់​មកវិញ​ពី​សារមន្ទីរ Metropolitan Museum of Art នៅ​ទីក្រុង​ញូវយ៉ក និង ៥៦ រូប ទៀត បានប្រគល់​មកវិញ​ពី​អ្នកប្រមូល សមុច្ច័យ​ឯកជន​នានា នៅ​សហរដ្ឋអាមេរិក​) ដែល​សុទ្ធសឹងតែ​ជា​វត្ថុ​បុរាណ​ខ្មែរ​ដ៏​ពិចិត្រ ដូច​បានដាក់ តាំង​បង្ហាញ​នៅទីនេះ​ស្រាប់ ។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបញ្ជូន​ត្រឡប់មកវិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ​ដ៏​ច្រើន​នេះ គឺជា​លទ្ធផល​នៃ កិច្ចខិតខំ​ប្រឹងប្រែង​ជាប់​មិន​ដាច់​របស់​ក្រុមការងារ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ក្រោម​កិច្ចសហការ និង ការជួយជ្រោមជ្រែង​ទាំង​ទិដ្ឋភាព​ច្បាប់ និង បច្ចេកទេស​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ជាពិសេស​តាមរយៈ​រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់​ភាគខាងត្បូង​ក្រុង​ញូវយ៉ក និង ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រុមការងារ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ក៏​កំពុង​រៀបចំ​នីតិវិធី​ចាត់ចែង ដឹកជញ្ជូន​វត្ថុ​សិល្បៈ​ខ្មែរ​ចំនួន ៧៦ រូប បន្ថែមទៀត មកពី​ចក្រភព​អង់គ្លេស ដែល​បានប្រគល់​មកវិញ​ពី គ្រួសារ​លោក Douglas Latchford អនុលោម​តាម​កិច្ចព្រមព្រៀង នា​ខែកញ្ញា ឆ្នាំ​២០២០ រវាង​ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង គ្រួសារ​លោក Douglas Latchford ដោយ​តម្រូវឱ្យ​ប្រគល់ជូន​មក​កម្ពុជា​វិញ នូវ​វត្ថុ​បុរាណ​ខ្មែរ​ទាំងអស់​ដែល​បាន​កាន់កាប់​រក្សាទុក​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សូម​គូស​រំលេច​ពី​អត្ថន័យ​ដ៏​សំខាន់ ២ នៃ​ការវិលត្រឡប់ នៃ​បេតិកភណ្ឌ​ទាំងនេះ មក មាតុភូមិ​កំណើត​របស់​ខ្លួន​នោះ​គឺ សន្តិភាព និង ទំនុកចិត្ត​លើ​សមត្ថភាព​ស្ថាប័ន​។​

​ទី​១៖ សន្តិភាព គឺ​ពិតជា មាន​សារៈ​សំខាន់បំផុត មិន​ត្រឹមតែ​សម្រាប់​មនុស្ស​ធម្មតា​នោះឡើយ សូម្បីតែ​គ្រួសារ​អាទិទេព ក៏ត្រូវ​ការ នូវ​សន្តិភាព សម្រាប់​ការជួបជុំ​មូលត្រកូល​គ្នា​ឡើងវិញ​។ ផ្អែកលើ​មូលដ្ឋាន​ដ៏​រឹងមាំ​នៃ​សន្តិភាព និង ឯកភាព​ជាតិ របស់​កម្ពុជា ជាពិសេស បន្ទាប់ពី​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៃ នយោបាយ​ឈ្នះ​-​ឈ្នះ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​, កម្ពុជា​បានក្លាយ​ជាទី​ដ្ឋា​ន​ដ៏​កក់ក្តៅ​, មាន​សុវត្ថិភាព សម្រាប់​ការវិលត្រឡប់​នៃ​អាទិទេព ដែលជា​និមិត្តរូប នៃ​ការបង្រួបបង្រួម​ដួងព្រលឹង​ខ្មែរ ។​​បើ​គ្មាន​សន្តិភាព​, រាជរដ្ឋាភិបាល​កម្ពុជា ក៏​ពុំមាន​ឱកាស​បាន​គិតគូ​រ​ប្រមូលផ្ដុំ​ធនធាន ដើម្បី​ប្រយុទ្ធ ទាមទារ​បេតិកភណ្ឌ​ទាំងនេះ ត្រឡប់មកវិញ​។​

​បើ​គ្មាន​សន្តិភាព​, មិត្ត​បរទេស​យើង​ក៏​មិន​សហការ​ជួយ ជ្រោមជ្រែង​ទំនុកបម្រុង​ឱ្យ​បេតិកភណ្ឌ​ទាំងនេះ ត្រឡប់មក​ស្រុកកំណើត​វិញ​ដែរ​, ពីព្រោះ​មិត្ត​របស់​យើង ក៏មាន​កាតព្វកិច្ច​ជួយ​ការពារ​បេតិកភណ្ឌ ហើយ​ពួកគេ​ពិតជា​មិនអាច​ប​ញ្ចូ​ន​បេតិកភណ្ឌ ដែលមាន​ត​ម្ល មហាសាល ទៅកាន់​ប្រទេស​ដែល​កំពុងមាន​សង្គ្រាម អសន្តិសុខ និង ចលាចល​នោះទេ ។​​ទី​២៖ ទំនុកចិត្ត និង ការទទួលស្គាល់​សមត្ថ​ភាព​ស្ថាប័ន​របស់​កម្ពុជា នៅក្នុង​ការប្រយុទ្ធ តតាំង ការពារ ក៏ដូចជា សមត្ថភាព​ថែរក្សា​បេតិកភណ្ឌ ឱ្យបាន​គង់វង្ស ស័ក្ដិ​សមជា​ប្រទេស​កំណើត​ដើម នៃ​បេតិកភណ្ឌ ទាំងនោះ​។ ទាល់តែ​គេ​ជឿទុកចិត្ត​លើ​សមត្ថភាព​ស្ថាប័ន​របស់​កម្ពុជា​ទើប​មិត្ត​បរទេស ក៏ដូចជា​សហគមន៍​អន្តរជាតិ ខិតខំ​សហការ ជួយ​បំផុសបំផុល​ចលនា​ការពារ​បេតិកភណ្ឌ​ជាមួយ​កម្ពុជា ព្រោះ​គេ​ទុកចិត្ត​ថា កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រង​ថែរក្សា និង មាន​ឆន្ទៈ​ខ្ពស់បំផុត នៅក្នុង​ការខិតខំ ផ្សព្វផ្សាយ និង លើកស្ទួយ​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​ទាំងនោះ ទៅកាន់​សហគមន៍​អន្តរជាតិ ក្នុងនាម​ជា ប្រជាជាតិ​ម្ចាស់​ដើម​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល នៃ​ប្រទេស​នានា និង​ភាគី​ពាក់ព័ន្ធ ដែល​បានរួម​ចំណែក​ធ្វើឱ្យ​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​វិសេសវិសាល​ទាំងនេះ​។ ជាពិសេស​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក មានដូចជា ក្រសួងការបរទេស​, ក្រសួង​សន្តិសុខ​មាតុភូមិ​, ក្រសួងយុត្តិធម៌ និង ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង ជិតស្និទ្ធ សម្របសម្រួល និង គាំទ្រ​ទាំង​ទិដ្ឋភាព​ច្បាប់ និង បច្ចេកទេស ក្នុងការ​ទប់ស្កាត់ និង ការបញ្ជូន​ត្រឡប់ មកវិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ ។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សូម​យក​ឱកាស​នេះ ថ្លែងអំណរគុណ និង កោតសរសើរ​ដល់ រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស​, សមត្ថកិច្ច​ពាក់ព័ន្ធ និង ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ដែល ថ្មីៗ​នេះ បាន​សហការ​យ៉ាង​ល្អប្រសើរ និង ជួយ​សម្របសម្រួល​ក្នុងការ​ប​ញ្ចូ​ន​រូបចម្លាក់ និង គ្រឿង​- អលង្ការ​បុរាណ​ខ្មែរ ត្រឡប់មក​កម្ពុជា​វិញ ហើយ​វត្ថុ​ចំនួន ៧៦ រូប ទៀត​នឹង​ត្រូវបាន​បញ្ជូន​មកវិញ នាពេល​ឆាប់ៗ​នេះ​។​

 សម្តេច​ក៏​សូម​អរគុណ ដល់​អ្នកជំនាញ​ច្បាប់​អន្តរជាតិ លោក Bradley James Gordon និង លោក Steven Andrew Heimberg ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ងារ​នេះ​អស់​រយៈពេល​ជា ច្រើន​ឆ្នាំ ប្រកបដោយ​ការព្យាយាម អត់ធ្មត់ ក្នុងការ​ស្វែងរក និង ទាមទារ​សម្បត្តិ​វប្បធម៌​ខ្មែរ ដែល​បាន បាត់បង់​កន្លង​មកឱ្យ​បានមក​កាន់​ប្រទេស​កំណើត​វិញ ។​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សូម​អំពាវនាវ​ដល់​សារមន្ទីរ ស្ថាប័ន​នានា និង អ្នក​រក្សាទុក​វត្ថុ​បុរាណ​ខ្មែរ សូមមេត្តា​បន្ត​ប្រគល់​វត្ថុ​ទាំងនោះ​ដោយ​ស្ម័គ្រចិត្ត​ជូន​មក​កម្ពុជា​វិញ ។​

 សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ការប្រគល់​វត្ថុ​បុរាណ​ខ្មែរ ជូន​មក​កម្ពុជា​ដែលជា​ម្ចាស់​ដើម​វិញ​នេះ គឺជា​កាយវិការ​ដ៏​ថ្លៃថ្លា​គួរឱ្យ​គោរព ដែល​មិន​ត្រឹមតែ​បង្ហាញ​ពី​ក្រមសីលធម៌ ក្នុងការ​ចូលរួម​លើក​តម្លៃ​ដល់​វប្បធម៌​នៃ​ជាតិ​សាសន៍​មួយ ប៉ុណ្ណោះ​ទេ​, តែ​ថែមទាំង​បាន​ចូលរួមចំណែក​ដ៏​ឧត្ដុង្គ​ឧ​ត្ត​ម ក្នុងការ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ របស់​មនុស្សជាតិ​ផងដែរ​។​a manet sculture a manet sculture2 a manet sculture3