» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3369 នាក់

ម្សិលមិញ 7143 នាក់

សរុប 20264479 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា បញ្ជាក់ថា ពលរដ្ឋ​កម្ពុជា​ឆ្អែតឆ្អន់ ស្អប់ខ្ពើម​សង្គ្រាម និង​យល់ច្បាស់​ពី​គុណបំណាច់​នៃ​សន្តិភាព


​កំពង់ស្ពឺ​៖​ក្នុង​ពិធី​បើក​វគ្គ​គម្រោង​ត្រីភាគី​កម្ពុជា កូរ៉េ និង​អង្គការសហប្រជាជាតិ (UNTPP) នា​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ បាន​បញ្ជាក់ថា ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល ស្អប់ខ្ពើម​សង្គ្រាម និង​បាន​យល់ច្បាស់​ពី​គុណបំណាច់​នៃ​សន្តិភាព ដោយ​ប្តេជ្ញាចិត្ត​ការពារ និង​ថែរក្សា​ឱ្យបាន​ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ ឬ​តម្លៃ​ណាក៏ដោយ​។​a tea seyha1 

​នៅ​ចំពោះមុខ​មន្ត្រី UN ឯកអគ្គរដ្ឋទូត​អូស្ត្រាលី មេទ័ព​ជប៉ុន មេទ័ព​អូស្ត្រាលី ព្រមទាំង​កងទ័ព​មក​ពី ៨​ប្រទេស​ផ្សេងទៀត​ដែល​ចូលរួម​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ (KPO) ដែល​ស្ថិតនៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​លោក ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​រំលឹក​ឡើង​ថា នៅ​កំឡុង​ខែកញ្ញា ឆ្នាំ​១៩៩៣ បន្ទាប់ពី​កងកម្លាំង​មួក​ខៀវ​របស់​អង្គការសហប្រជាជាតិ (UN) បាន​ដក​ចេញពី​ទឹកដី​កម្ពុជា កងកម្លាំង​យោធា​របស់​ខ្មែរក្រហម នៅតែ​វាយប្រហារ​មកលើ​ប្រជាជន​ស្លូតត្រង់ ព្រមទាំង​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា រហូតដល់​ចុង​ឆ្នាំង​១៩៩៨ ទើប​កម្ពុជា បាន​ស្គាល់​ពន្លឺ​សន្តិភាព ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្វើឱ្យ​ប្រទេស​កម្ពុជា ទទួលបាន​សុខសន្តិភាព​ពេញលេញ​ពេញ​ផ្ទៃ​ប្រទេស​។​

​លោក រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ជាមួយនឹង​សុខសន្តិភាព ដែល​រកបាន​ដោយ​លំបាក​នេះ​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើឱ្យ​ប្រជាជន និង​ប្រទេសជាតិ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ដោយ​មើលឃើញ​ពីលើ​គ្រប់​វិស័យ និង​ការ​ស្អប់ខ្ពើម​សង្គ្រាម ដែល​បាន​បំផ្លាញ ប្រទេស​ឱ្យ​ធ្លាក់​ក្រោម​ចំណុចសូន្យ ពី​អ​តី​កាល​នេះហើយ​ទើប​ប្រជាជន​បច្ចុប្បន្ន យល់ច្បាស់​អំពី​គុណបំណាច់​នៃ​សន្តិភាព ប្តេជ្ញាចិត្ត​ការពារ និង​ថែរក្សា​ឱ្យបាន​ជាដាច់ខាត​នៃ​សន្តិភាព​នេះ​ទោះ​ក្នុងតម្លៃ ឬ​កាលៈទេសៈ​ណាក៏ដោយ​»​។​

​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​ថ្លែងថា បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការពារជាតិ បាន​បញ្ជូន​កងកម្លាំង​ទាហាន​មួក​ខៀវ​របស់ខ្លួន​ទៅ​ចូលរួម​ថែរក្សា​សន្តិភាព​ពិភពលោក​ជា​បន្តបន្ទាប់ ក្រោយ​មានការ​ស្នើសុំ​ពី​អង្គការសហប្រជាជាតិ ហើយ​តាមរយៈ​បេសកកម្ម​ដ៏​ធំ​នេះ​កម្ពុជា​បាន​ស្មើមុខស្មើមាត់​ជាមួយ​អន្តរជាតិ ដោយសារតែ​កងទ័ព​ក​ម្ពុ​ជាមាន​ជំនាញ​ច្បាស់លាស់​លើ​កិច្ចការ​ទាំងនេះ ថែមទាំង​អាច​ហ្វឹកហ្វឺន​ដល់​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​ផងដែរ ក្រោម​គម្រោង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​ដៃគូ ដូចជា​ប្រទេស​ជប៉ុន អូស្ត្រាលី កូរ៉េ ដោយមាន​ការសម្របសម្រួល​ពី​អង្គការសហប្រជាជាតិ​នោះ​។​

​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់​បន្ថែមថា ក្រៅពី​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បើក​វគ្គ​ហ្វឹកហ្វឺន​គម្រោង​ត្រីភាគី​កម្ពុជា កូរ៉េ និង​អង្គការសហប្រជាជាតិ (UNTPP) ដោយមាន​ប្រទេស​៨​ចូល​រួ នាពេលនេះ កម្ពុជា​ក៏​កំពុង​រៀបចំ​ដាក់ សំណើរ ទៅកាន់​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីពី​ការ​ក្សា​សន្តិភាព​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ នាពេល​ខាងមុខនេះ​ផងដែរ ខណៈ​កិច្ចប្រជុំ​នេះ​គឺជា​ឱកាស​ដ៏​សំខាន់​មួយ​សម្រាប់ រដ្ឋ​ជា​សមាជិក ដើម្បី​រួមគ្នា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមមួយ ក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការរក្សា​សន្តិភាព និង​ផលប៉ះពាល់​របស់​ពួកគេ​លើ​សហគមន៍​ដែល​ពួកគេ​បំពេញការងារ​នោះ​។​

​សូមបញ្ជាក់ថា កម្ពុជា​បាន​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​២ ចំពោះ​វគ្គ​ហ្វឹកហ្វឺន​ភាពជា​ដៃគូ​ត្រីភាគី កម្ពុជា​-​កូរ៉េ​-​អង្គការសហប្រជាជាតិ ខណៈ​វគ្គ​ហ្វឹកហ្វឺន​ដល់​សិក្ខាកាម​ជាតិ និង​អន្តរជាតិ​នេះ​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​លើ​ជំនាញ​បច្ចេកទេស​បញ្ជា​-​ថែទាំ​គ្រឿងចក្រ​វិស្វកម្ម​ធុន​ធ្ងន់ ជាមួយ​ការយល់ដឹង​បន្ថែម​អំពី​គ្រោះថ្នាក់ នៃ​គ្រឿងផ្ទុះ​/ គ្រឿងផ្ទុះ​កែ​ច្នែ (IED/C-IED) ក្នុងពេល​ប្រតិបត្តិការ និង​នីតិវិធី​ជួយសង្គ្រោះ នៅលើ​ទីលាន ក្នុងដំណាក់កាល​បឋម​ឱ្យមាន​គុណវុឌ្ឍិ និង​ស្ទាត់ជំនាញ​ដើម្បី​រួមចំណែក​ជាមួយ រាជរដ្ឋាភិបាល​ក្នុង​ការបន្ត​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​កងយោធពល​ខេមរភូមិន្ទ ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ស្របតាម​តម្រូវការ​របស់​បេសកកម្ម​អង្គការសហប្រជាជាតិ​ជាដើម​។ វគ្គ​ហ្វឹកហ្វឺន​ជា​លើក​ទី​២​នេះ គឺមាន​សិក្ខាកាម​មកពី​ប្រទេស​ចំនួន​៨ ចូលរួម​គឺ​កម្ពុជា បង់​ក្លា​ដែ​ស ប៊ូ​តាន ឥណ្ឌូនេស៊ី ម៉ុង​ហ្គោ​លី នេ​ប៉ាល់ ប៉ា​គី​ស្ថាន ហ្វី​លី​ពី និង​ស្រីលង្កា ជាដើម​៕a tea seyha a tea seyha2 a tea seyha5