វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2978 នាក់
ម្សិលមិញ 3261 នាក់
សរុប 13059767 នាក់
វៀតណាម៖តារាម៉ូឌែលវៀតណាមនាងង៉ុកទ្រិញ(Ngoc Trinh )ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សារព័ត៌មានអន្តរជាតិ ពេលបង្ហាញខ្លួនលើកម្រាលព្រុំក្រហមក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកាន( Cannes Film Festival )ក្នុងប្រទេសបារាំងកាលពីចុងសប្ដាហ៍កន្លងទៅ។
តារាវៀតណាមល្បីឈ្មោះវ័យ ២៩ ឆ្នាំរូបនេះ បានបង្ហាញមុខជាមួយរ៉ូបស្តើងពណ៌ខ្មៅ ឆែកទាំងសង្ខាងភ្លៅ មើលឆ្លុះសាច់ ស្ទើរតែឃើញគ្រឿងក្នុងច្បាស់ៗតែម្ដង។ ត្បិតសម្លៀកបំពាក់អាចទាក់ទាញចំណាប់អារម្មណ៍បានច្រើន ប៉ុន្តែនៅប្រទេសវៀតណាមឯណោះវិញ តារារូបនេះទទួលបានការរិះគន់មិនតិចឡើយ។
ពលរដ្ឋវៀតណាមមួយចំនួនលើកឡើងថា តារាម៉ូឌែលរូបនេះបានសាងរូបភាពមិនសមរម្យដល់ជាតិ នៅលើឆាកអន្តរជាតិ!។ចាំមើលថាតើរដ្ឋាភិបាលគិតល្ម៉េចវិញ?។