» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6529 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696700 នាក់

តារាសម្ដែងដ៏ល្បីលោក អ៊ុន សិទ្ធា ទទួលមរណភាព​ដោយសារជំងឺមហារីកសម្តេចតេជោចូលបុណ្យ៣០លាន

 

ភ្នំពេញ៖ ពិតជាសោកស្ដាយណាស់ សម្រាប់ក្រុម​គ្រួសារ ក៏ដូចជាមិត្តភក្តិក្នុងសង្គមសិល្បៈ​ដោយសារតែតារាសម្ដែងដ៏ល្បីលោក អ៊ុន សិទ្ធា មានទទួលមរណភាពទាំងវ័យក្មេងដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ នៅល្ងាចម៉ោងជាង៥ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ​។​ខណៈបើតាមអ្នកស្រី ចន ច័ន្ទលក្ខិណា លោក​ទទួលមរណភាពដោយសារជំងឺដំបៅក្រពះ ពោះវៀនធ្ងន់ធ្ងរ និងមានទឹកដក់ក្នុងពោះ។a un sothea fai 

មរណភាពរបស់លោក អ៊ុន សិទ្ធា មិនមែនត្រឹមតែដំណឹងដ៏សោកសៅសម្រាប់អ្នករួមអាជីព និងក្រុមគ្រួសារប៉ុណ្ណោះទេ សូម្បីតែសាធារណជនដែលជាអ្នកគាំទ្រតារាប្រុសឆ្នើមរូបនេះ ក៏បង្ហាញក្តីសោកសង្រែងជាពន់ពេកផងដែរ ខណៈដែលពុំធ្លាប់លេចឭដំណឹងស្ថានភាពសុខភាពណាមួយរបស់លោកសោះ តែសុខៗស្រាប់តែបានទទួលដំណឹងស្លុតចិត្តភ្លាមៗនេះទៅវិញ។សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីបានចូលបុណ្យសពតារាសម្តែងក្នុងរឿងកូនប្រុសក្រោមពន្លឺចន្ទ័ដែលស្លាប់ដោយជម្ងឺចំនួន៣០លានរៀលតាមរយ:,លោកហ្វៃសំអាននិងអ្នកស្រីចនចន្ទលក្ខិណា។

សូមបញ្ជាក់ដែរថាបើតាមលោកអ៉ឹមជីវ៉ាឲ្យដឹងថា:រឿងមិនគួអោយជឿនោះគឺ អ៊ុន សុធា ៣នាក់ម្តាយឪពុកកូន ហៅគ្នាជុំទាល់តែបាន។លើកទី១ អ៊ឹម ជីវ៉ា : ទៅចូលរួមបុណ្យសពម្តាយ អ៊ុន សុធា ។លើកទី ២ : ជីវ៉ាមកចូលបុណ្យសពឪពុក លោក អ៊ុន សុធា ទៀត ! ។ តែឥឡូវនេះលើកទី៣ : មកបុណ្យសព លោក អ៊ុន សុធាផ្ទាល់ម្តង។

 

សូម្បីតែមិត្តសិ្នតស្នាលនឹងតារាប្រុសឆ្នើមរូបនេះ គឺលោក សឿន វីតា ក៏ពុំបានទទួលដំណឹងថាមិត្តខ្លួនធ្លាក់ខ្លួនឈឺរហូតដេកស្លាប់លើគ្រែពេទ្យនោះដែរ។ បើតាមសំណេររៀបរាប់របស់លោក សឿន វីតា បញ្ជាក់ថា លោក អ៊ុន សិទ្ធា ចូលសង្គ្រោះបន្ទាន់ និងសម្រាកពេទ្យ ៥ថ្ងៃ តែបែរជាលាក់បាំងមិនប្រាប់មិត្តសោះឡើយ។

 

លោក សេត គឹមសឿន អ្នកនាំពា្យសមាគមសិល្បករខ្មែរ បានប្រាប់ឲ្យដឹងថា តាមរយៈការសាកសួរអ្នកសិល្បៈដូចគ្នា តារាសម្ដែងលោក អ៊ុន សិទ្ធា ពិតជាបានស្លាប់កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ប្រាកដមែនដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ។ លោកបន្តថា តាមការពិតលោក អ៊ុន សិទ្ធា មានជំងឺមហារីកជាយូរឆ្នាំមកហើយ ប៉ុន្តែលោកលាក់បាំងមិនឲ្យនណារដឹងនោះទេ ទើបពេលនេះ ឈានដល់ដំណាក់កាលចុងក្រោយទើបលោកទទួលមរណភាពតែម្ដង។

 បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅនេះភ្លាម អ្នកនាង នៅ សូនីតា អនុប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារទៅកាន់គេហដ្ឋានរបស់លោក អ៊ុន សិទ្ធា ភ្លាមៗ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីសាសនា ជាមួយក្រុមគ្រួសារនៃសព ដែលកំពុងជួបទុក្ខក្នុងគ្រាដ៏លំបាកនេះ។

សូមបញ្ជាក់ថា លោក អ៊ុន សិទ្ធា គឺជាតារាសម្ដែងដែលមានឈ្មោះបោះសំឡេងល្បីល្បាញ ក្នុងពិភពសិល្បៈអស់រយៈពេលជាយូរឆ្នាំមកហើយ ដោយបានបន្សល់ទុកនូវស្នាដៃជាខ្សែភាពយន្ត ចម្រៀងខារ៉ាអូខេ និងការងារសិល្បៈជាច្រើនរាប់មិនអស់។ ជាពិសេសលោកក៏ជាតួអង្គដ៏សំខាន់ក្នុងរឿង «កូនប្រុសកើតក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តឆ្លុះបញ្ចាំងពីជីវិតតស៊ូរំដោះប្រទេសកម្ពុជា ជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។សពរបស់តារាសម្ដែងលោក អ៊ុន សិទ្ធា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីស្ថិតនៅផ្ទះលេខ១បេ ផ្លូវ១៤អឺ ភូមិប៉ប្រ៉ក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ៕a un sothea fai1 a un sothea2 a un sothea3 a un sothea4 a un sothea5