វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2753 នាក់
ម្សិលមិញ 2691 នាក់
សរុប 13067054 នាក់
ភ្នំពេញ៖ តារាចម្រៀងដែលថាជកូនប្រុសលោកសុះម៉ាត់គឺ លោក សុះ ម៉ាច បានបញ្ចេញវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយថាលោកបឺតសម្រេចមិនមែនជាកូនប្រុសអតីតតារាសម្រៀងស៊ិនស៊ីសាមុតតែមិនព្រមឲ្យធ្វើតេស្តរកការពិតទេ!។
ពេលជួបដោយផ្ទាល់ជាមួយក្រុមគ្រួសារលោក ស៊ិន ស៊ីសាមុតគឺលោកយាយថាវ ថងយ៉ុត និងកូនស្រីលោក ស៊ិន ស៊ីសាមុត ដើម្បីបញ្ជាក់រឿងរ៉ាវមួយចំនួន លោក សុះ ម៉ាចនិយាយថា លោកមិនមានទោមនស្សអ្វីជាមួយលោក ប៉ឺត សំរេចទេ ប៉ុន្តែលោកស្និទ្ធនឹងក្រុមគ្រួសារលោកស៊ិន ស៊ីសាមុត ដោយលោកលើកឡើងថា ជារឿង អយុត្តិធម៌សម្រាប់ក្រុមគ្រួសារមួយនេះដែលត្រូវបានគេបំពាន?។ អ្វីដែលលោកហ៊ានដាក់ក្តីសន្និដ្ឋានបែបនេះគឺក្រោយពីលោកបានស្តាប់សម្តីរបស់លោកប៉ឺត សំរេចកន្លងមកដែលលើកឡើងថា គ្រួសារលោក ស៊ីន ស៊ីសាមុត បានទាមទារប្រាក់ចំនួន២ម៉ឺនដុល្លារជាថ្នូរនឹងការឱ្យកូនស្រីលោក ស៊ិន ស៊ីសាមុត ធ្វើតេស្តDNA ដើម្បីស្វែងរកការណ៍ពិត ។
លោកសុះម៉ាចអះអាពាក្យសម្តីនេះលោកនិងអ្នកឧកញ៉ា សៀង ណាំបានស្តាប់ឮពេញត្រចៀក ប៉ុន្តែពេលបានមកជួបផ្ទាល់កូនស្រីលោកស៊ីនស៊ីសាមុតគាត់អះអាងថា មិនដែលទាមទារប្រាក់២ម៉ឺនដុល្លារដើម្បីធ្វើតេស្តDNAអ្វីទេ?។ លោកសុំម៉ាចស្នើឱ្យលោក ប៉ឺត សំរេចបញ្ចប់ការអះអាងថាជាសាច់ញាតិអធិរាជស៊ិន ស៊ីសាមុត។ លោកបានលើកឡើងថា អ្វីដែលលោកចង់បានគឺយុត្តិធម៌សម្រាប់ក្រុមគ្រួសារលោកតា ស៊ិន ស៊ីសាមុត ដែលពេលនេះសូម្បីភរិយារបស់លោកក៏ធ្លាក់ខ្លួនឈឺដែរ ។ លោកថា លោក បឺត សំរេច ក៏បានអ្វីៗមួយចំនួនហើយដែរ ដូចនេះលោកស្នើឱ្យបញ្ចប់ត្រឹមនេះ។
គួរបញ្ជាក់ដែរថា ស្ងាត់ៗអតីតកីឡាករប្រដាល់ល្បីឈ្មោះលោក បឺត សំរេច បានទម្លាយទាំងអារម្មណ៍ក្តុកក្តួលអួលដើមកថា ខ្លួនជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បន្ទាប់ពីម្តាយរបស់ខ្លួនដែលជាប្រពន្ធលួចលាក់ របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានទទួលមរណភាពអស់រយៈពេលជាច្រើនឆ្នាំ។ លោកបឺតសម្រេចថាលោកក៏លាក់ទុកអាថ៌កំបាំងមួយនេះជាយូរឆ្នាំមកហើយដែរ។ការទម្លាយឱ្យដឹងរឿងរ៉ាវផ្ទាល់ខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គឺនៅពេលដែលអតីតកីឡាករ បឺត សំរេច បានចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរដែលមានលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ជាអ្នកសម្របសម្រួលកម្មវិធី នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។
លោក បឺត សំរេច ធ្លាប់បានបញ្ជាក់ថា ម្តាយបង្កើតរបស់លោកមានឈ្មោះ ធីម វិជ្ជរ៉ា ជាអ្នករាំរបាំ និងជាគ្រូពេទ្យ ដែលមានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយនឹងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត រហូតបានកូនម្នាក់ គឺជារូបលោក។ ក្រោយពីម្ដាយរបស់លោកឆ្លងទន្លេបាន៦ខែ ក៏ស្រាប់តែអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានសម្រេចចិត្តទៅរៀបការជាមួយនឹងអ្នកថ្មី គឺឈ្មោះ អង្គីរ៉ា ដែលធ្វើឱ្យម្តាយរបស់ខ្លួនខឹងយ៉ាងខ្លាំង រហូតឈឺចិត្តស្អិតទ្រូង សម្រេចចិត្តចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសឡាវ ដែលជាស្រុកកំណើតខាងឪពុក និងមានបំណងលាក់ខ្លួនកុំឲ្យលោក ស៊ីន ស៊ីសាមុត រកឃើញ។ លោកបឺតសម្រេចនិយាយថា គឺ(ឪពុក)លោកស៊ីន ស៊ីសាមុត បានធ្វើដំណើរទៅដល់ប្រទសឡាវ ហើយក៏បានរកឃើញម្តាយលោកនិងរូបលោក ហើយបានហៅឱ្យត្រឡប់មកវិញ ក្នុងអំឡុងឆ្នាំ១៩៧៥ ប៉ុន្តែម្តាយរបស់លោកដាច់ខាតមិនព្រមត្រឡប់មកវិញទេនិងមិនព្រមប្រគល់រូបលោកឱ្យទៅលោក ស៊ីន ស៊ីសាមុត ជាដាច់ខាត។
ក្រោយមកលោកបន្តរស់នៅជាមួយម្តាយធំ រហូតដល់អាយុ១៤ឆ្នាំ គឺនៅពេលដែលម្តាយរបស់លោកមានប្តីថ្មី។លោក បឺត សំរេច បានបន្តឱ្យដឹងទៀតថា មុននឹងលោកទម្លាយឲ្យដឹងជាសាធារណៈនូវរឿងរ៉ាវដ៏អាថ៌កំបាំងនេះ លោកក៏សុំចិត្តមហាជនអធ្យាស្រ័យដល់រូបលោក ព្រោះរឿងនេះមិនមែនធ្វើឡើងដើម្បីទាញភាពល្បីល្បាញឬការចាប់អារម្មណ៍ពីមហាជននោះឡើយ ពោលគឺលោកបានលាក់ទុកអស់រយៈពេលជាង៤០ឆ្នាំមកហើយ ខណៈដែលរូបលោកសព្វថ្ងៃមានវ័យ៤៩ឆ្នាំ និងម្តាយចិញ្ចឹមមានវ័យ៧០ឆ្នាំ។ ការដែលលោកលាក់បាំងរឿងនេះអស់រយៈពេលជាច្រើនឆ្នាំ ព្រោះតែខ្លាចខ្មាសគេ ខ្លាចគេដៀលថាជាកូនអត់ឪពុក ព្រោះឪពុកម្តាយលោកយកគ្នាលួចលាក់។ គេមិនទាន់ឃើញមានប្រតិកម្មពីលោកបឺតសម្រចប្រតិកម្មតបនិងការអំពាវនាវរបស់លោកសុះម៉ាចនោះនៅឡើយទេ៕