» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8898 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699069 នាក់

តារា​ស្រី​ល្បី​ក្នុង​វិថី​សិល្បៈ​១០​ឆ្នាំ​តូចចិត្ត​ព្រោះ​គេ​ឲ្យ​តែ​ដើ​តួ​ម៉ែ​!

​ភ្នំពេញ​៖ តារា​សម្ដែង​សាច់​ស ខ្ចី កញ្ញា សួង សាខា​រ៉ានី​ត ថ្មីៗ​នេះ​បាន​សម្តែង​ការ​តូចចិត្ត​ចំពោះ​ផលិតករ​កុន​ដែល​ចូលចិត្ត​ផ្ដល់​តំណែង​តួ​អ្នក​ម្ដាយ​ដល់​រូបនាង ពេលដែល​សម្រស់​របស់​នាង​ហាក់​ពុំទាន់​ជ្រេ​អី​ផង​ហ្នឹង​។​
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​តារា​ស្រី​ស្រស់​វ័យ​សាម​ស្ដើង​ធ្លាប់​សម្ដែង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាង ១០ ឆ្នាំ កញ្ញា សួង សាខា​រ៉ានី​ត បាន​រៀបរាប់​ក្នុង ថា​៖ «​មិន​អស់​ចិត្តនឹង​ខ្លួនឯង​សោះ​! មើលទៅ​មិន​ចាស់​ខ្លាំង​ប៉ុន្មាន​ទេ តែ​a sakhara nit 

ឆ្ងល់​ថា ម៉េច​បានជា​គេ​ចូលចិត្ត​ហៅ​ខ្ញុំ​ថត​តួ​ម៉ែ​ម្ល៉េះ​?»​។​
​តារា​សម្ដែង​ដែល​គេ​ច្រើន​ឃើញ​ដោះ​តួរ​ម៉ែ​ឬ​ស្រី​ម​ជ្ឈឹ​ម​វ័យ​ដែល​ថ្មីៗ​នេះ​ប្រកាស​ក្ដែ​ងៗ​មិន​ទទួល​ថត​ភាពយន្ត​មាន​សាច់រឿង​ចម្លង​ពី​បរទេស​ព្រោះ​បំណង​រក្សា​តម្លៃ​តែង​និពន្ធ​ខ្មែរ​ពិតៗ​នោះ នាង​ក៏​ថែមទាំង​បានបញ្ជាក់​ពី​តួលេខ​ចំនួន​ខ្សែភាពយន្ត​ត្រូវបាន​នាង​បដិសេធ​មិន​សម្ដែង​ផងដែរ​៖ «​ចូល​ខែ​នេះ មិន​ទទួល​ធ្វើ​តួ​ម៉ែ ចូល ៥ រឿង​ហើយ​»​។​

​តារា​ស្រី មាន​វ័យ ៣៣ ឆ្នាំ​នោះ បរិយាយ ដូច្នេះ​ថា​៖ «​និយាយ​មែន អាណិត​អូន​ផង ជួយ​ឲ្យ​អូន​ដើរតួ​ត្រឹម​វ័យ​របស់ខ្ញុំ​ផង ស្រួល​អូន​ថត​ចប់ សម្ភារ​ដែល​អូន​ចំណាយ​ទិញ​ខ្លួនឯង​នេះ អាច​ប្រើ​ខាងក្រៅ​បាន បើ​ថត​តួ​ម៉ែ ថត​ចប់​ត្រូវ​ទុកចោល​ទាំងអស់​។ ចង់​និយាយថា អូន​ថត​ឡើង​ក្រ​ខ្លួន​ហើយ​។ នេះ​ជា​ហេតុផល​ពិត​របស់​អូន​»​។​

​យ៉ាងណាមិញ ស្រប​នឹង​ការបដិសេធ​តំណែង​តួ​ម្ដាយ​ជាច្រើន​ផលិតកម្ម តារា​ស្រី ដែល​ល្បី​សិច​ស៊ី និង​ចរិត​រួសរាយ​រាក់ទាក់ កញ្ញា​សាខា​រ៉ានី​ត បាន​សំណូមពរ​ដល់​ផលិតករ​ទាំងឡាយ ផ្ដល់ឱកាស​សម្ដែង​នូវ​តួអង្គ​មាន​វ័យ​ស្របាល​នាង​ផង ដើម្បី កុំ​ឲ្យ​នាង​ខ្ជះខ្ជាយ​ត្រូវ​ធីប​ចោល​ខោអាវ និង សម្ភារ​ប្រើប្រាស់​នានា ក្រោយពេល​បញ្ចប់​ការថត​ភាពយន្ត​នោះ​។ «​អូន​សូម​អរគុណ​គ្រប់​ផលិតករ​ទាំងអស់ ដែល​ចូលចិត្ត​ខ្ញុំ និង​សូមទោស​ផង ដែល​ខ្ញុំ​បដិសេធ​មិនបាន​ទទួល​»​។​

សូមបញ្ជាក់ថា​​តារា​សម្តែង​សិច​ស៊ី កញ្ញា សួង សុខា​រ៉ានី​ត ទើបបាន​ជម្រះ​ចំណង​ស្នេហ៍​បុរស​ជនជាតិ​ចិន ហើយ​ប្រកាស​បើក​បេះដូង​ទទួលយក​ស្នេហ៍​ថ្មី​។​​កន្លងមក សួង សុខា​រ៉ានី​ត បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់ ប៉ុន្តែ​នាង​បាន​ផ្តាច់ចំណង​ស្នេហ៍​វិញ​យ៉ាង​ឆាប់រហ័ស​ក្រោយពេល​បុរស​នោះ​ពូកែ​រករឿង​ប្រច័ណ្ឌ​ច្រើន​គ្រប់ពេលវេលា​រហូត​ធ្វើ​ឲ្យ​នាង​ទ្រាំលែងបាន​។20180709_083829 20180709_083909 20180709_083928 a sakharanit a sakharanit a sakharanit1 a sakharanit2 a sakharanit3 
​