» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2408 នាក់

ម្សិលមិញ 3261 នាក់

សរុប 13059197 នាក់

តារា​សម្តែង​និង​ច្រៀង​ទូច​ស្រី​ល​ក្ខ័​ត្អូញ​ពី​រឿង​ដេក​ឱបដៃ​ចាំ​ប្តី​មកពី​ឱប​ស្រី​បន្ទាប់មក​បង្ហាញ​គូស្នេហ៍​ថ្មី​?

 

​ភ្នំពេញ​៖ អ្នក​មេម៉ាយ​កូន​១ អ្នកនាង​ទូច ស្រី​លក្ខណ៍ បានបង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ​ធំៗ ហើយ​ជា​អ្នក​យកចិត្តទុកដាក់​នា​ង ដោយ​យក​កាដូ​ពិសេស​ជូនទៅ​នាង​ដល់ផ្ទះ​វីឡា​របស់​នាង​ទៀតផង​។a touch sre6

ទោះជា​ពេលនេះ​មាន​ប្រុស​ថ្មី​មក​ស្អំ​របួស​បេះដូង​ក្ដី ក៏​អ្នក​មេម៉ាយ​កូន​១ រូបនេះ នៅតែ​បង្ហាញ​អារម្មណ៍​អាក់អន់ស្រពន់ចិត្ត ដោយសារតែ​អតីត​ប្ដី​សញ្ជាតិ​ន័​រ​វែ​ស លោក​ម៉ូរ​ធែ​ន ក្វារ​មែន ដែល​កំពុងមាន​ក្ដី​សុខ​ជាមួយ​គូស្នេហ៍​ថ្មី​នោះ មិនដែល​គិតគូរ​រឿង​កូន ឬ​ផ្ញើ​លុយ​១​កាក់​១​សេន ឲ្យ​កូន​ចាយ​ឡើយ​។​
​ស្រី​លក្ខណ៍ ថ្លែង​សារ​បង្កប់​ដោយ​អត្ថន័យ​ឈឺចាប់​ថា ”​ប្អូន​ពៅ​របស់ខ្ញុំ​តែងតែ​សួរ​ខ្ញុំ​ថា ហេតុ​អី​បានជា​ខ្ញុំ​អាច​ឈរ​បាន​ដោយ​គេ​ឆក់យក​អតីត​គ្រួសារ​របស់ខ្ញុំ​ហើយ រូបខ្ញុំ​នៅឡើយ​មិន​ត​តប​?

​ប្រុស​ដែល​ថ្លៃ គឺ​គ្មាន​ថ្ងៃ​ធ្វើ​ឲ្យ​ប្រពន្ធ​ទឹកភ្នែក​ស្រែ​ករក​ប្ដី​រាល់​យប់ រូបខ្ញុំ​សុខចិត្ត​ដេក​អោប​ទុក្ខ​ជាច្រើន​ឆ្នាំ រង់ចាំ​បើកទ្វារ​ឲ្យ​គេ​ជា​ប្ដី មិនដែល​ស្គាល់​ថា​ដើរ​ចាយលុយ បំផ្លាញ ឬក៏​មាន​មិត្តភក្ដិ​ចូល​បារ ឬក៏​ទៅ​បង្កបញ្ហា ឲ្យ​គ្រួសារ​មានទុក្ខ​​នៅ​សុខៗ​ស្រី​របស់គេ​មក​បរិហាកេរ្ដិ៍​ខ្ញុំ​ជា​ប្រពន្ធ ដោយ​បំពាន​ហ៊ាន​ធ្វើ​មកលើ​រូបខ្ញុំ​និង​កូន ទទួលបាន​ដោយ​ការរង​ទុក្ខ​ជាច្រើន​ឆ្នាំ រូបខ្ញុំ​ក៏​កើត​ជំងឺ​វិបត្តិ​ផ្លូវចិត្ត ខ្លាច​និង​ជួប​មនុស្ស ខ្លាច​និង​គេ​សួរ រងចាំ​ការប៉ះពាល់​ផ្លូវចិត្ត​ជាច្រើន​ខែ​
​ព្យាយាម​កែ​ហើយ​គេច​ពី​ផ្លូវ​ដែល​ឈឺចាប់​មួយ​នេះ រូបខ្ញុំ​បាន​ទទូ​លអី​ខ្លះ ក្រៅពី​ទុក្ខលំបាក​គេ​ឆក់យក​អតីត​ប្ដី​យើង​ទាំង​ដែល​យើង​មិនដឹងថា គេ​រួមគំនិត​ក្បត់​យើង​ជា​ប្រពន្ធ ទុក្ខ​ដែល​ធ្ងន់​គឺ​ត្រូវ​ប្រឈម​និង​បង្ហាញ​ដែល​គាត់​បន្សល់ទុក​ឲ្យ​ខ្ញុំ​ជា​អ្នករ៉ាប់រង​។

​គេ​ជា​ប្រុស​គេង​សប្បាយ​សាសង​ជាមួយ​ស្រី​ថ្មី មួយ​ម៉ាត់​ក៏​មិនដែល​តេ​រក​កូន គឺ​គ្មាន​សោះ មួយរយ​រៀល​ខ្មែរ ក៏​មិនដែល​ផ្ដល់​ឲ្យ​កូនប្រុស​ដែរ ជា​ឈាម​របស់គាត់​ដែរ ខ្ញុំ​ឈឺ​ណាស់ តែ​ខ្ញុំ​មិន​ទាមទារ ខ្ញុំ​សូម​លើកដៃ​បន់​ផ្សង កុំ​ឲ្យ​ជីវិត​របស់ខ្ញុំ​ជួបនឹង​មនុស្ស​ប្រុស​ដែល​ហ៊ាន​ប្រហារ​ចិត្ត​ខ្ញុំ​ដូច​ពេលនេះ​ទៀត​”​។​
​អ្នកនាង ទូច ស្រី​លក្ខណ៍ មិនបាន​បកស្រាយ​ជាមួយ​កាសែត​ឡើយ​រឿងនេះ និង​រឿង​ដែល​កំពុង​បង្ហាញ​ភាព​ផ្អែមល្ហែម​ស្នេហ៍​ជាមួយ​គ្រូ​កីឡា​សាច់ដុំ​ធំៗ​ម្នាក់​នោះឡើយ​។​យ៉ាងណា តារា​ដែល​ចូលចិត្ត​តែងខ្លួន​បែប​នារី​អឺរ៉ុប​រូបនេះ ត្រូវបាន​គេ​បង្ហើប​ថា ក្រោយ​លែង​ប្ដី​ចាស់​ជនជាតិ​ន័​រ​វែ​ស​ភ្លាម នាង​មាន​ប្រុស​បរទេស​ថ្មី​ទៀត​តាម​សុំ​ស្នេហា​ជា​បន្ដបន្ទាប់ តែ​ស្រី​លក្ខណ៍ បែរជា​បង្ហាញ​កាយវិការ​ពេញចិត្ត​ជាមួយ​គ្រូ​កីឡា​មាឌ​ឌាំ​ង​នោះ​ទៅវិញ​។​

​គួររំលឹកថា ទូច ស្រី​លក្ខណ៍ បាន​រៀបការ​ជាមួយ​លោក​ម៉ូ​ធែ​ន ក្វារ​មែន ជនជាតិ​ន័​រវេ​ស កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ហើយ​ចំណង​ស្នេហ៍​ជាង​៦​ឆ្នាំនេះ មាន​ភាព​រកាំរកូស​តាំងពី​ឆ្នាំ​២០១៨​ម្ល៉េះ ទើប​ធ្វើ​ឲ្យ​នាង​ខក​គម្រោង​ពពោះ​យក​កូនស្រី​ទី​២​។​​ស្រី​ក្ខ​ណ៍ បន្សល់​ចំណងដៃ​កូនប្រុស​ម្នាក់ ឈ្មោះ​ម៉ា​កា​នេស ម៊ូ​ណា​រិ​ទ្ធ យ៉ែម ក្វារ​មែន អាយុ​ជាង​៤​ឆ្នាំ​។ ក្រោយ​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​ប្ដី​នេះ ស្រី​លក្ខណ៍ ច្រើនតែ​បង្ហូរ​ទឹកនេត្រា​នៅលើ​ឆាក​តន្ដ្រី ហើយ​នាង​ច្រៀង​តែ​បទ​ដែល​កម្សត់ៗ ខូចចិត្ត​ជាប្រចាំ​ទៀតផង ដែល​អត្ថន័យ​បទ​ខ្លះ​ត្រូវ​នឹង​សាច់រឿង​ពិត​របស់​នាង​តែម្ដង​។​​ទូច​ស្រី​ល​ក្ខ័​នាង​មិន​បញ្ចេញ​ឲ្យ​គេ​ដឹង​ទេ​ថា ស្រី​ដែល​ឆក់​ប្ដី​ន័​រវេ​ស ពី​នាង​នោះ ជា​អ្នកណា​មុខមាត់​យ៉ាងម៉េច​ឡើយ​តែ​នាង​បង្ហាញ​អារម្មណ៍​ហាក់​បាក់ស្បាត ក្រោយ​យកប្ដី​ខុស នាំ​ឲ្យ​នាង​ធ្លាក់ខ្លួន​មេម៉ាយ​កូន​១​នេះ​៕a leak a leak1 a leak2 a leak3