» ក្រសួងមហាផ្ទៃ​ថា មិនទាន់បាន​បិទ​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ទេ​គ្រាន់តែ​ហៅ​មក​ព្រមាន​តើ​! » ដាក់​អន្ទាក់​ជាប់​សត្វ​ទន្សោង​១​ក្បាល​យក​សាច់​ហូប​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ » អតីត​មេដឹកនាំ​អាវ​លឿង​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋបាល​អ្នកស្រី​បៃតង​តាន​ស៊ីណាវ៉ាត្រា​បើ​មិន​លុប​MOU២០២១​ជាមួយ​កម្ពុជា​ » កូនដំរី «​លំផាត់​» ត្រូវបាន​យកមក​សង្គ្រោះ​ព្យាបាល និង​ថែរក្សា នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ » ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ កម្ពុ​ជាមាន​បំណុល​សាធារណៈ​ជាង ១១​ប៊ី​លាន​ដុល្លារ​អាមេរិក​ » នាយករដ្ឋមន្ត្រិនិងទូតកូរ៉េបើកការដ្ឋានសងមន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ » រុស្ស៊ី បង្ហាញ​ការព្រួយបារម្ភ អំពី​ស្ថានការណ៍​នៅ​ស៊ី​រី និង​សុវត្ថិភាព​នៃ​មូលដ្ឋានទ័ព​របស់ខ្លួន អាមេរិក​ថា​នឹង​ធ្វើការ​ជាមួយ​អាច​ជ្ញា​ធរ​ថ្មី​តែ​រង់​ចាំមើល​ជាក់ស្តែង​សិន​ » ស្រុក​ខ្មែរ​មាន​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១៤៨ តែ​ក្រសួង​សេដ្ឋកិច្ច​ផ្តល់​បណ្ណ​បុគ្គ​លឹក​ទើបបាន​១០៨ » តាមសំណើប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងថ្វាយឋានៈម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេចព្រះសង្ឃរាជថ្វាយសម្តេចសង្ឃរាជនន្ទង៉ែត » ស្នេហ៍​មិនបាន​ខ្លួន​តែ អូន​បោក​ទូរ​សព្ទ័​បង​! » កូន​សត្វ​ដំរីព្រៃ ១​ក្បាល រត់តាម​បណ្តោយ​ផ្លូវលំ មករក​ជំនួយ​សង្គ្រោះបន្ទាន់ ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​កណ្តាលរ​យ៉​លើ » ប្រពន្ធ​តាម​ទាន់​លោក​ប្តី នាំ​ស្រី​មក​ឡើងឋានសួគ៌ នៅ​សណ្ឋាគារ​អូរ​មាស ក្រុង​ប៉ោយប៉ែត​ប្តឹង​ឲ្យ​ចាប់ដាក់គុក !? » អ្នកទេសចរ​ជនជាតិ​វៀតណាម ៣៨ នាក់​រត់គេចខ្លួន​បង្ក​ការបារម្ភ​ពី​វៀតណាម​ថា​កូរ៉េ​នឹង​រឹតបន្តឹង​ទិដ្ឋាកា​ » របប​ផ្តាច់ការ​នៅ​ប្រទេស​ស៊ី​រី​ដែលមាន​រុស្ស៊ី​និង​អ៊ីរ៉ង់​គាំទ្រ​បាន​ដួលរលំ​ហើយ​! » សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅរក​ភី​ផ្សារ​នៅ​ប្រទេស​ចំ​បួន​នៅ​អារ៉ាប់​មួយ​សប្តាហ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2068 នាក់

ម្សិលមិញ 2663 នាក់

សរុប 15674348 នាក់

ទំនាស់​ដី​រវាង​អ្នកស្រី​សម មុន្នី​កា​និង​លោក​ជួន​ធៀប​ឈានចូល​តំណាក់កាល​ប្ដឹងផ្ដល់​គ្នា​ដល់​ប្រព័ន្ធតុលាការ​ហើយ​!!!


​កំពង់ឆ្នាំង​÷ កាល​ព្រឹក​ថ្ងៃទី (29/12/2018) លោកជំទាវ សម មុន្នី​កា រស់នៅ​ភ្នំពេញ​បាន ធ្វើ​កិច្ចសំភាសន៍​ជាមួយ​អ្នក​សារ​ព័​ត៍​មាន ករណី​ទំនាស់​ដី របស់លោក​ជំទាវ ជាមួយ​ប្រជាពលរដ្ឋ​ឈ្មោះ ជួន ធៀប (​ម្ចាស់​ដី រស់នៅ​ភូមិ​ស្វាយជ្រំ​ថ្មី ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដែល​បាន ចោទប្រកាន់ថា​បាន​រំលោភ​ឈូសឆាយ​លើ​ព្រំដី ខុស​ចំណុច ចូល​ដី​របស់គាត់​ឋិត​នៅ​ភូមិ​ទួល​សំរោង ភូមិ​ចាន់​ត្រក ឃុំ​គ្រាំង​ស្គ្រា​រ ស្រុក​ទឹកផុស ។​a k monica4 

តែ​លោកជំទាវ បាន​អះអាង ដោយ​សំអាង​លើ​ឯកសារ ថា លោក ជួន ធៀប បាន​លក់​ដី អោយ​គាត់ ចំនួន ១០២ ហិច​តា ចំនួន​២​លើក លើក​ទី​១ ចំនួន​៧២​ហិច​តា លើក​ទី​២ ចំនួន​៣០​ហិច​តា មាន​ទាំង​ប្លង់រឹង និង​មាន​អាជ្ញាធរ​ភូមិ​ឃុំ​ដឹងលឺ​ផងដែរ​។​

-​ចំណែក លោក ជួន ធៀប​វិញ អះអាងថា​លោក​លក់​ដី​អោយ​លោកជំទាវ ដែល​ត្រូវជា​បង​ធ​ម៍ គឺ​ចំនួន​តែ​៨២​ហិច​តា​ប៉ុណ្ណោះ មិនមែន​១០២​ហិច​តា​នោះទេ លើក​ទី​១​ចំនួន​៧២​ហិច​តា​ក្នុង​មួយ​ហិច​តា​តំលៃ​150$ និង​លើក​ទី​២ ចំនួន​១០ ហិច​តា តម្លៃ 200$​ក្នុង​1​ហិច​តា​ថ្លៃ​ជាង​មុន​បន្តិច​ចំណែក​២០​ហិច​តា ទៀត​លោក​មិនបាន​លក់​អោយ​ទេ ដោយហេតុថា​កាលនោះ លោក​បាន​ទៅ​ពឹងពាក់​លោកជំទាវ អោយជួយ​ក្នុង​រឿងរ៉ាវ​ក្តី​ក្នុង​គ្រួសារ​របស់គាត់​បើ​ជួយ​បាន​គាត់ សន្យាថា​នឹង​ប្រគល់​ដី​២០​ហិច​តា ជូន​ជំទាវ តែ​មិនទាន់​ធ្វើ​កិច្ចសន្យា​អ្វី​នោះទេ​គ្រាន់តែ​ពិគ្រោះ​យោបល់​តែប៉ុណ្ណោះ​។

ដោយសារ​សម្របសម្រួល​បងប្អូន​ក្នុង​គ្រួសារ​ផ្សះផ្សារ​ទំនាស់​បាន​វិញ ដូច្នេះ​ដី​នោះ​មិនបាន​អោយទៅ​លោកជំទាវ​ឡើយ រួច​ហើយក៍​លោកជំទាវ​បាន​ប្រកាន់ពាក្យ​នោះ​ជាប់​រហូតមក​ដោយ​លោកជំទាវ​នោះ​អះអាងថា​បាន​ចំណាយ​សា​ហ៊ុយ​ច្រើន​ទៅអោយ​អ្នកមានអំណាច​ក្នុង​ការជួយ​អន្តរាគមន៍​រឿង​លោក​ជួន​ធៀប​។ ប៉ុន្តែ​ជាក់ស្ដែង​លោក​ជួន​ធៀប​បញ្ជាក់ថា​រឿង​ក្នុង​រង្វង់​គ្រួសារ​លោក​គាត់​ត្រូវបាន​រលត់ទៅវិញ​បន្ទាប់ពី​ដោះស្រាយ​និង​ច​ចារ​ក្នុង​រង្វង់​គ្រួសារ​ដោយ​មិនបាន​ពឹងពាក់​លោកជំទាវ​នោះទេ​។​

​រឿងរ៉ាវ​មួយ​នេះ​ដោយ​ការដោះស្រាយ​គ្នា​ជា​ច្រើនដង​មិនបាន​លទ្ធផល​នោះ​-​នៅ​ព្រឹក​ថ្ងៃនេះ (02/01/2019)​នេះ លោក ជួន ធៀប អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយជ្រំ​ថ្មី​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បានសម្រេច ដាក់ពាក្យ​ប្តឹង​ចូលទៅ​កាន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កំពង់ឆ្នាំង ដោយបាន​ប្តឹង​ពី​ឈ្មោះ សម មុន្នី​កា ដែលមាន​អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ៣៤ ផ្លូវ​លេខ ៣៤៨ សង្កាត់ ទួល​ស្វាយព្រៃ​មួយ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ពីបទ គំរាមកំហែង និង​ប្តឹង បរិហារ​បង្កាច់​កេរ្តិ៍ និង​ក្លែងបន្លំ​ឯកសារ ។​

​លោក​ជួន​ធៀ​ម​ឲ្យ​ដឹងថា​ដើម្បី​បង្ហាញ​ពី​ការពិត រូបខ្ញុំ​បាទ​ក៍​បានអោយ​អ្នកសារព័ត៌មាន ធ្វើ​ស​ន្និសិត​កាសែត ពេលនោះ​ស្រាប់តែ​នៅ​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ប្រហែល​១០ ព្រឹក ឈ្មោះ សម មុន្នី​កា បាន​ទូរស័ព្ទ​មក​គំរាម កំហែង ខ្ញុំបាទ ថា​(​បើ​ចង់​សុខ​ខ្លួន​កុំអោយ​មានរឿង អោយ​ប​ញ្ឍ​ប់ ការផ្តល់​ព័​ត៍​មាន​ដល់​អ្នក​សារ​ព័​ត៍​មាន​ជាបន្ទាន់ ។ មិនតែប៉ុណ្ណោះ​បាន​ប្រមាថ​ដាក់​បណ្តា​ស់​សារ មកលើ​រូបខ្ញុំ​ដូចជា (​អោយ​អ្ហែង​ងាប់​មួយ​ពូជ និង​ពាក្យ អសុរ​ស​ជាច្រើន​ទៀត ។​

-​ម្យា​ង​វិញទៀត ឯកសារ​ដី​ទំហំ 20​ហិកតា ផ្សេងទៀត គឺ​ខ្ញុំបាទ​មិនបាន​លក់​អោយ​ឡើយ គឺ​គាត់​បាន​ក្លែងបន្លំ​ឯកសារ យក​ដី​របស់​ខ្ញុំបាទ​ចំនួន​20​ហិច​តា បន្ថែម ។​

-​កា​រដែ​លោកជំទាវ​ប្តឹង​រូបខ្ញុំ​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត របស់លោក ជំទាវ សម មុន្នី​កា គឺជា​ចេតនា​ទុច្ចរិត ខុសពី​ការពិត ទាំងស្រុង និង​បាន​គំរាម កំហែង មកលើ​រូបខ្ញុំ​ដែលជា​ទង្វើ មាន​ចេតនា​បំពារបំពាន លើ​បូ​រណ​:​ភាព​រូប​កាយ និង​សិទ្ធិសេរីភាព​របស់ខ្ញុំ ។ នៅក្នុង​បណ្ដឹង​របស់លោក​ជួន​ធៀប​នៅ​ព្រឹក​ថ្ងៃទី​02/01/2019​នេះ​សូម​សំណូមពរ​ដល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​គឺ​ទាមទារ​ឲ្យ​សងជំងឺចិត្ត​រហូត​ទៅដល់ 400 លាន​រៀល​និង​សូម​ផ្ដន្ទាទោស​បុគ្គល​ជំទាវ​សម​មុន្នី​កា​ទៅតាម​ផ្លូវច្បាប់​ទៀតផង​៕a k land2 a k monica3 a k monica5 a k monica6 a k monica7 a k monica8 a k monica9 a k monica a k monica1 a k monica2