» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11958 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702129 នាក់

រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​លុបចោល​អាជ្ញា​បណ្ណ​គេហទំព័រ​របស់លោក​ផែង​វណ្ណៈ​បន្ទាប់ពី​មាន​បណ្តឹង​របស់​មេគណ​សង្ឃ​ខេត្តសៀមរាប​!


​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​នេះ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានចេញ​ប្រកាស សម្រេច​លុប​អាជ្ញា​បណ្ណសារ​ព័ត៌មាន​របស់ លោក ផែង វណ្ណៈ ដោយ​សំអាងថា​ប្រើពាក្យ​សម្តី និង​សំណេរ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ពុទ្ធសាសនា​។​a pheng licen1 

​ក្នុង​ប្រកាស​របស់​ក្រសួង​ព័ត៌មាន បានសម្រេច​លុប​ប្រកា​សលេខ​៣៣៦ ព​.​ម .​ប្រក ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ របស់​ក្រសួង​ព័ត៌មាន ដែល​អនុញ្ញាតឱ្យ​លោក ផែង វណ្ណៈ បើក​ដំណើរ​អាជីវកម្ម​គេហទំព័រ​ឈ្មោះ www.phengvannaknews.com" ដោយ​ម្ចាស់​អាជ្ញា​បណ្ណ បាន​ជេរប្រមាថ​ចំពោះ​ព្រះសង្ឃ ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ ដែលជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​។​

​សូម​បញ្ជាក់ដែរថា​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​ព្រះ​មេគណ​ខេត្តសៀមរាប បាន​ផ្ញើលិខិត​មួយច្បាប់​មក​សម្តេច​ព្រះមហា​សុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត ​ដើម្បី​ស្នើ​ដល់​រាជរដ្ឋាភិបាល ថ្កោលទោស​ចំពោះ​បុគ្គល ផែង វណ្ណៈ ដែល​បាន​ប្រមាថ​លើ​ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៌ ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​នេះ​។

កាល​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ នៅ​វត្ត​រាជ​បូ​ណ៌ មាន​ករណី​ថត​ជា​វីដេអូ នូវ​សកម្មភាព​ប្រៀនប្រដៅ​សិស្សគណ​របស់​ព្រះមហា​វិមលធម្ម ដោយ​រំពាត់ផ្តៅ(ខុសច្បាប់ជាតិ) បានធ្វើឱ្យ​ព័ត៌មាន​នេះ ដឹង​ដល់​សាធារណជន ធ្វើឱ្យ​បញ្ហា​នេះ​ត្រូវបាន​មន្ត្រី​អាជ្ញាធរខេត្ត និង​សាលា​គណ​ខេត្តសៀមរាប ស្រាវជ្រាវ​ពិនិត្យ​ទៅលើ​ផ្លូវច្បាប់ និង​ទៅតាម​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​។

ចំណែក​ខាង​សាលា​គណ​ខេត្ត បាន​និមន្ត​បើក​កិច្ចប្រជុំ​ថេរ​សភា​សង្ឃ​ខេត្ត ហើយ​សម្រេច​លើកទោស​តាម​វិន័យ​ត្រូវ​អាបត្តិ (​បា​ចិ​ត្តិ​យ​) ចំពោះ​ព្រះមហា​វិមលធម្ម ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ និង​បានសម្រេច​ឱ្យ​ព្រះគ្រូ​ចៅអធិការ​វត្ត (ធ្វើ​កិច្ចសន្យា​បញ្ឈប់​ធ្វើ​ចឹ​ង​ទៀត​)ដើម្បី​បញ្ចប់រឿង​។

​ញត្តិ​បាន​ចោទ​ឈ្មោះ ផែង វណ្ណៈ​ថា បាន Live តាម​ផេ​ក​របស់ខ្លួន បាន​លើកឡើងថា ប្រសិនបើ​វាយ​កូន​ខ្ញុំ​បែបនេះ ខ្ញុំ​អត់​ទៅប្តឹង​ទេ ខ្ញុំ​ទៅ​បាញ់ចោល​តែម្តង​ចំពោះ​អ្នកប្រព្រឹត្ត "​ចង់យក​ផ្ដៅ​វាយ​ក្បាល​ម្នាក់​បី​ជ្រៅ​ទៀតផង​"​។​ញត្តិ​បញ្ជាក់ថា​៖ ព្រះ​មេគណ​ខេត្តសៀមរាប ស្នើ​ដល់​សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ងែ​ត ជួយ​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ឱ្យមាន​ចំណាត់ការ​ថ្កោលទោស ចំពោះ​បុគ្គល​ឈ្មោះ ផែង វណ្ណៈ តាមច្បាប់​ឱ្យ​សម​នឹង​ទង្វើ​ដែល​បាន​ប្រព្រឹត្ត​។​បន្ទាប់ពី​លិខិត​នេះ​និង​ដោយយោង​តាម​គីឡូរវាងផែងវណ្ណៈនិងសម្យតេចសង្ឃ​លោក​រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​ក៏​ចាត់ការ​លោក​ផែង​វណ្ណៈ​ហ្ន៉​ង​ទៅ​៕a pheng licen a pheng licen3 a pheng licen2 

​