» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10259 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700430 នាក់

មី​យ៉ាន​ម៉ា​លើកលែងទោស​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រ​ពីរ​នាក់​


​មី​យ៉ាន់​ម៉ា​៖​ជនជាតិ​មី​យ៉ាន​ម៉ា​២​នាក់​ដែលជា​ភ្នាក់ងារ កាសែត​រ៉​យ​ទ័​រ ដែល​បាន​ជាប់ពន្ធនាគារ ក្រោម​ការ​ចោទ​ពី​រដ្ឋាភិបាល​ថា​រំលោភបំពាន​ច្បាប់​ចែង​ពី ការការពារ​ព័ត៌មាន​សម្ងាត់​ជាតិ មី​យ៉ាន់​ម៉ា កាលពី​ខែសីហា ឆ្នាំ​២០១៨​នោះ នៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ជាមួយ​អ្នកទោស​ជាង​៦​ពាន់​នាក់​ផ្សេងទៀត​។​a miyanma j 

​សាក្សី និង​ប្រធាន​ពន្ធនាគារ​មី​យ៉ាន់​ម៉ា បញ្ជាក់ប្រាប់​ប្រភពព័ត៌មាន​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​៧ ខែឧសភា​ថា អ្នកកាសែត​ឈ្មោះ​វ៉ា​ឡ​ន​(Wa Lone) និង​ខ្យា​វ​ស៊ូ​អូ​( Kyaw Soe Oo )​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព ក្រោយ​ទទួលបាន​ការលើកលែង​ទោស​ពី​ប្រធានាធិបតី​មី​យ៉ាន​ម៉ា​លោក​វីន​ម្យី​ង​( Win Myint) ជាមួយគ្នា​និង​អ្នកទោស​សរុប ៦ ៥២០​នាក់​ផ្សេងទៀត ។​

​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ តុលាការ​កំពូល​មី​យ៉ាន់​ម៉ា​បាន​ជំទាស់​ទៅនឹង​បណ្តឹងឧទ្ធរណ៍​ចុងក្រោយ របស់​អ្នកកាសែត​២​រូបនេះ​ប្រឆាំង​ទៅនឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល​៧​ឆ្នាំ​របស់​ពួកគេ ។​

​ការចោទប្រកាន់​នោះ ដោយសារតែ​អ្នកកាសែត​២​រូបនេះ បាន​ផ្សាយ​អត្ថបទ​អំពី​កងកម្លាំង​សន្តិសុខ​ដែល​រំលោភបំពាន​ទៅលើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។​ការលើកលែងទោស​អ្ន​កាសែត​២​រូបនេះ​ត្រូវបាន​គេ​មើលឃើញថា​គឺ​ដើម្បី​សម្រាល​ការចាប់អារម្មណ៍​ពី​លោកខាងលិច​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​រឿង​រំលោភ​សិទ្ធមនុស្ស​.

​លោក​វ៉ា​ឡ​ន​(Wa Lone) និង​ខ្យា​វ​ស៊ូ​អូ​( Kyaw Soe Oo ) ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ខែធ្នូ ឆ្នាំ ២០១៧ ក្នុងពេលដែល​អ្នក​ទាំង​ពីរ​កំពុង​ស៊ើបអង្កេត​រឿង​ការសម្លាប់​រង្គាល​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ក្នុងស្រុក​មួយ​ស្ថិត​ប៉ែក​ខាងជើង​រដ្ឋ​រ៉ា​ក់​ឃី​ន​។ បន្ទាប់មក​ក្នុង​ថ្ងៃទី​៧ កញ្ញា ឆ្នាំ ២០១៨ តុលាការ​បាន​កាត់ទោស​ពួកគេ​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ​ពីបទ​កាន់កាប់​ឯកសារ​សម្ងាត់​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។

រឿងរ៉ាវ​មួយ​នេះ​បានធ្វើ​ឲ្យ​ភូមា ពិសេស​លោកស្រី​អ៊ុង សាន​ស៊ូ​ជី​ទទួល​គំនាប​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី​សហរដ្ឋ​អា​អាមេរិក សហភាព​អឺរ៉ុប ឬមួយ​ពី​អង្គការសហប្រជាជាតិ​៕a miyan mar a miyanmar 
​