» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11602 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701773 នាក់

ប្តី​ខូច​ដោយសា​តែ​វា​ព្រោះ​ធ្លាប់​ប្រកែក​ម្តង​ហើយ​?

 

​ភ្នំពេញ ៖ តាម​ទាន់​ប្តី កំពុងតែ​លួចលាក់​ពួន​សម្ងំ សប្បាយ​ក្អាកក្អាយ​ជាមួយ​ស្រី​ថ្មី ស្រី្ត​ជា​ប្រពន្ធ​ចាក់សោ​បន្ទប់​ពី​ខាងក្រៅ​បង្ខាំង​ទុក​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​អ្នករស់នៅ​ក្បែរ​បន្ទប់​ជួល​ជិតគ្នា​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​ស្ថិតនៅ​ចំណុច​បន្ទប់​លេខ​២៨ ភូមិ​ចោមចៅ​២​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​a hus beta 

​នារី​ជា​ប្រពន្ធ​មានឈ្មោះ ហ៊ិ​ន ដាលីន អាយុ​២៧​ឆ្នាំ​បច្ចុប្បន្ន​រស់នៅក្នុង ម្តុំ​ផ្សារ​ឯករាជ្យ​៣​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​។ ចំណែក​ប្តី​មានឈ្មោះ ស្រៀ​ង ធា​រិ​ទ្ធ អាយុ​៣១​ឆ្នាំ មុខរបរ​ជាងដែក​។​​នារី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​រៀបការ​តាម​ប្រពៃណី​ជាមួយ​លោក​ប្ដី​ម្នាក់នេះ​តាំងពី​ឆ្នាំ​២០១២​ពោលគឺ​គិត​មកទល់ពេលនេះ​រយៈពេល​ជាង​៧​ឆ្នាំ​មកហើយ​និង​បង្កើតបាន​កូនស្រី​ពីរ​នាក់​ជា​ចំណងដៃ​ដោយ​កូន​ទី​១​អាយុ​៦​ឆ្នាំ និង កូនស្រី​ទី​២ អាយុ​៣​ឆ្នាំ​។​នាង​ថា ប្ដី​របស់​នាង ជា​ប្តី​ល្អ​ខ្លាំងណាស់ កាលពី​គ្រា​ដំបូង ។​ទើបតែ​រយៈពេល​ប្រហែល​៣​ឬ​៤​ខែ​នេះ​ប៉ុណ្ណោះ​ដែល​លោក​ប្តី ដូរ​ចរិត​ប្លែក ធ្វើ​ឲ្យ​នាង​ប្រពន្ធ​ចាប់អារម្មណ៍ ក៏​លបលួច​តាមដាន​ទាន់​ម្ដង​ហើយ ។​

​កន្លងមក​ធ្លាប់មានរឿងរ​កាំរ​កូ​សនឹង​គ្នា មិនអាច​រស់នៅ​ចុះសម្រុង​គ្នា​បាន គេ​បាន​សុំ​បែកផ្លូវ​លែងលះគ្នា ដោយ​នាង​សុំ​ទារលុយ​ចំនួន​៣​ពាន់​ដុល្លារ និង​ថ្លៃ​ចិញ្ចឹម​កូន​អាហារកិច្ច​ក្នុង​១​ខែ​១៥០​ដុល្លារ តែ​ខាង​ប្ដី​មិនមាន​លទ្ធភាព​ឲ្យ​។ ដោយសារតែ​មិនទាន់​លែងលះ​ដាច់​ស្រលះ នាង​ក៏បាន​តាមដាន​ទាន់​ប្ដី​របស់​នាង​ជួប​ស្រី​កំណាន់​របស់គាត់​ម្នាក់នេះ​ម្ដង​ហើយ​ដែរ តែ​ពេលនោះ​ខាង​ស្រី​គេ​និយាយថា បើ​ដឹងថា​ជា​ប្ដី​របស់គេ​អញ្ចឹង​នាង​មិន​ខ្ចី​ជ្រលក់​របស់​ដែល​គេ​អញ្ចឹង​ដែរ​។ នាង​នោះ​ក៏បាន​សន្យាថា នឹង​ឈប់​ទំនាក់ទំនង​គ្នា​ទៀតផង ធ្វើ​ឲ្យ​នាង​ជា​ប្រពន្ធ​ទន់​ចិត្ត​ឈប់​ចាប់អារម្មណ៍​តាមដាន​ប្ដី​តទៅទៀត​។​

​តែ​ក្រោយមក ប្ដី​របស់​នាង​នៅតែ​មិន​កែខ្លួន នៅតែ​លួចលាក់​មកជួប​នាង​កំណាន់​ម្នាក់នេះ​ស្ងាត់ៗ ទើប​នាង​មិន​អស់ចិត្ត ក៏​សម្រេចចិត្ត​ធ្វើការ​តាមដាន​បន្ដទៀត ក៏​ឃើញ​ជាក់​នឹង​ភ្នែក​ដេក​ជាមួយគ្នា​នៅក្នុង​បន្ទប់​ជួល​របស់​ស្រី​កំណាន់​នេះ​មែន ឃើញបែបនេះ ដើម្បី​ភស្ដុតាង​កុំ​ឲ្យ​នាង​កំណាន់​នោះ​មាត់រឹង​ទៀត ទើប​នាង​ចាក់សោ​ពី​ក្រៅ​បន្ទប់ រួច​កោះហៅ​សមត្ថកិច្ច និង អ្នកសារព័ត៌មាន​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ជូន​មហាជន​បាន​ទស្សនា​កម្សាន្ត​លេង​ទុកជា​មេរៀន​ជីវិត​៕a hus bet1 a hus bet2 a hus bet3 
​