» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6948 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697119 នាក់

ថៃកាន់តែគឃ្លើនរំលោភយកដីកម្ពុជាបានត្រឺមឡាំប៉ាឲ្យគោរពច្បាប់និងកិច្ចព្រមព្រៀង!

 

 

ថៃ៖នាយករដ្ឋមន្ត្រីថៃលោកអនុធិនដែលទើបនិងប្រកាសពីការធ្វើប្រជាមតិលុបចោលអនុស្សរណៈ(MOU)ឆ្នាំ២០០រវាងកម្ពុជាថៃប្រកាសជាថ្មីទៀតថាបញ្ជូនកម្លាំងប៉ូលិសបន្ថែមទៅព្រំដែនដើម្បីជួយបន្ធូរបន្ថយបន្ទុកទាហានក្នុងការការពារពលរដ្ឋថៃក្នុងអំឡុងពេលមានភាពតានតឹងនឹងកម្ពុជា។នេះបើតាមកាសែងបាងកកប៉ុស្តិផ្សាយ។ទោះជាយ៉ាងណាការប្រកាសរប​ស់លោកអនុទីនឆៃវិរៈគុនគឺស្របពេលដែលប៉ូលិសថៃនៅថ្ងៃទី២៨កញ្ញាបានយកប៉ាណូ៣ផ្ទាំងមកដាក់តាំងបង្ហាញគម្រាមប្រជាពលរដ្ឋនិងអាជ្ញាធរខ្មែរនៅភូមិណងចាន់ព្រៃមាន់និងជោគជ័យ។a thai pano jork jey 

ខ្លឹមសារលើស្លាកដែលថៃដើរលើកបំពាក់នេះគឺ៖ 1. គ្រប់បុគ្គល ឬក្រុមដែលកំពុងធ្វើសកម្មភាព ឈ្លានពាន កាប់ឆ្ការ ឬសង់សំណង់ នៅក្នុងតំបន់ព្រៃព្រំដែន ឬតំបន់ដែលបានកំណត់ ត្រូវតែ ចាកចេញដោយគ្មានលក្ខខណ្ឌ ពីតំបន់នោះ។ 2. គ្រប់អ្នកឈ្លានពានត្រូវរុះរើ និងចាកចេញពីទីតាំងទាំងស្រុង ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។ 3. ប្រសិនបើផុតកាលកំណត់ខាងលើ បុគ្គលណាមិនព្រមចាកចេញ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការ ចាប់ខ្លួន និងបញ្ជូនទៅតុលាការ តាមនីតិវិធីច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ សំណង់ និងឧបករណ៍ទាំងអស់ដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់នឹងត្រូវ រឹបអូស និងកម្ទេចចោល។ ការប្រឆាំងនឹងបទបញ្ជានេះ ចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ឆ្លើយតបការគឃ្លើនផស់ថៃក្នុងការទន្ទា្រនយកដីនេះអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រីនៅថ្ងៃទី២៨កញ្ញាដែរ បានផ្ញើសារលិខិតជូន អភិបាលខេត្តស្រះកែវ ប្រទេសថៃ ដើម្បីតវ៉ាប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា។

លោក អ៊ុំ រាត្រី  បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកសូមតវ៉ាប្រឆាំងដាច់អហំការចំពោះសកម្មភាពនេះ ដូចជា សកម្មភាពដដែលៗ នៃការលើកបដា និងខ្លឹមសារប្រកាសខាងលើនេះជាការគំរាមកំហែងយ៉ា ធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានកំពុងរស់នៅអាស្រ័យផលក្នុងភូមិ ទាំងពីរនេះ តាំងពីយូរយារណាស់មកហើយ គឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមាន។

ទន្ទឹមនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តស្រះកែវមិនមានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាននិងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU 2000), កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។

លោកអភិបាលខេត្តចាត់ទុកសកម្មភាពឯកតោភាគីដដែលៗខាងលើ គឺជាការបង្កហេតុដែលនាំឱ្យមានភាពតានតឹងកើនឡើងនៅតំបន់ដែលកំពុងមានជម្លោះ និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធ ភូមិភាគ (RBC) ព្រមទាំងជាការរំលោភបំពានយ៉ាងជាក់ស្តែងលើកំណត់ហេតុកិច្ចប្រជុំពិសេស លើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគឺទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាព ដែលធ្វើឱ្យខូចដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កឱ្យមានការយល់ច្រឡំ បង្កើនភាពតានតឹងនៅតាមព្រំដែន ឬពង្រីកវិសាលភាព និងទំហំនៃជម្លោះ ជាពិសេសរំលោភចំណុច ៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស GBC លើកទី១ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកឧកស្ទឹង ស្រះកែវ ប្រទេសថៃ។

ភាគីទាំងពីរបានព្រមព្រៀងគ្នាទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែនព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាពនៅកិច្ចប្រជុំបន្ទាប់នៃគណៈកម្មការ ចំរុះព្រំដែន (JBC)។ ភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះព្រំដែន (JBC)។

រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើឱ្យរដ្ឋបាលខេត្តស្រះកែវចូលរួមផ្តល់កិច្ចសហការចាត់វិធានការបញ្ឈប់នូវសកម្មភាពខាងលើជាបន្ទាន់ដោយរក្សានូវស្ថានភាពដើម។ រដ្ឋបាលខេត្តបន្ទាយមានជ័យសង្ឃឹមយ៉ាងមុតមាំថា ខេត្តស្រះកែវប្រកាន់ខ្ជាប់ដោយសុទ្ធចិត្ត នូវលក្ខខណ្ឌបទឈប់បាញ់ និងបញ្ឈប់នូវផែនការបណ្តេញប្រជាជនរាប់រយគ្រួសារចេញពីផ្ទះសំបែង និងដីធ្លីដែលគេបានរស់នៅជាច្រើនទសវត្សរ៍មកហើយ។

ជាមួយសកម្មភាពខាងលើនៅថ្ងៃទី២៩  ខែកញ្ញា ឆ្នាំ២០២៥  នៅទីបញ្ជាការកងទ័ពជើងទឹកថៃ ឧត្តមនាវីទោ Parach Rattanaichaiphan អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃបានបង្ហើបប្រាបើកាសសែតថៃថា នៅថ្ងៃទី 28 ខែកញ្ញា កងទ័ពជើងទឹកភូមិន្ទថៃ តាមរយៈបញ្ជាការដ្ឋានការពារព្រំដែន Chanthaburi និង Trat បានរុះរើសំណង់នានា ដែលនៅទល់មុខសង្កាត់ Ban Nong 3 ។ការផ្សាយរបស់កាសែតថៃនូវពត៍មានរើរុះលេណដ្ឋាននិងផ្ទះសម្បែងប្រជាពលរដ្ឋនេះបានកើតឡើងក្រោយពីមានកិច្ចប្រជុំពិសេសរវាងភូមិភាគ៥កម្ពុជានិងភូមិភាគ១ថៃ(RBC)នៅកោះកុងកាលពីថ្ងៃទី១០កញ្ញាដែលក្រោយមកក៏មានលិខិតរបស់យោធាខេត្តយល់ព្រមរុះតាមតាមការសុំរបស់ថៃ។

តែក្រោយពីមានកាសែតថៃចេញផ្សាយខាងយោធាភូមិភាគ៥ក៏បានចេញសេចក្តីថ្លែងការបដិសេធថាអត់មានការុះរើអីទេ។ កងទ័ពយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ដែលឈរជើងតាមបណ្តាញព្រំដែន បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត។ដោយសារមិនអាចមានការផ្ទៀតផ្ទាត់បានគេមិនដឹងខាងណាភូតខាងណានិយាយពិតនោះទេ៕a bang kok post a khaov sot a oum letter a oum letter1 a oum letter2