» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1780 នាក់

ម្សិលមិញ 10668 នាក់

សរុប 20283795 នាក់

ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​អន​ឡាញ​តាម​កញ្ចក់​ទូរទស្សន៍ ជាច្រើន​កន្លែង​នៅ​ក្រុង​សៀមរាប​កំពុង​រីក​ដូច​ផ្សិត​អាណាធិបតេយ្យ សមត្ថកិច្ច ហាក់​មើលរំលង មិនទាន់​ឃើញ​បង្ក្រាប​..!!


(​ខេត្តសៀមរាប​៖) ប្រជាពលរដ្ឋ​នៅ ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​គេ សង្កត់​ឃើញ មាន​ល្បែង​ជល់​មាន់ កំពុង​រីកដុះដាល​ដូច​ផ្សិត​យ៉ាង​អាណាធិបតេយ្យ​។​​ជាក់ស្ដែង​ទីតាំង​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍​ជាច្រើន​កន្លែង ដែលមាន​ទីតាំង​។ ១.​ស្ថិតនៅ​សង្កាត់ គោកចក ចំនួន​៥​កន្លែង​២.​សង្កាត់​ស្លក្រាម​ចំនួន ៣​កន្លែង​៣.​សង្កាត់​គោកធ្លក ឃុំ​សណ្ដែក ស្រុក​ប្រាសាទបាគង​១​កន្លែង​
៤.​ភូមិ​តាវៀន​សង្កាត់​សាលា​កម្រើក​ចំនួន​២​កន្លែង នៅក្នុង​ក្រុង​សៀមរាប​។​a game sr4 

​នៅ មាន​រាប់សិប​កន្លែង​ទៀត បើតាម​ប្រភពពី​ប្រជាពលរដ្ឋ បានឱ្យដឹងថា កំពុងបើក ដំណើរការ​យ៉ាង​រលូន ជា ចំហ​ដោយ​មិនមាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចុះបង្ក្រាប​សោះឡើយ​។​​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ភាព​ព្រងើយកន្តើយ​ធ្វើ មិនដឹង មិនឮ បិទ​ភ្នែក​បិទ​ត្រចៀក របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច ក្រុង​សៀមរាប ជាពិសេស​កម្លាំង​នគរបាល​ក្រោម​បញ្ជា​របស់លោក​វរសេនីយ៍ឯក ( ដា ចំរើន​)​ជា អធិការ​នេះ​អធិការ​ក្រុង​សៀមរាប បានធ្វើ​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​មាន​មន្ទិល​សង្ស័យថា ទំនងជា​ទទួលបាន​លាភសក្ការៈ​ពី​ម្ចាស់​ទីតាំង​ជល់​មាន់​តាម​អន​ឡាញ​នេះហើយ​មើលទៅ​។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​បន្ត​ឲ្យ​ដឹងថា រាល់ថ្ងៃ គេ​ឃើញ​មាន​អ្នក​ចូល​លេង​ជល់​មាន់​អន​ឡាញ​យ៉ាងច្រើន​កុះករ​ជា​រៀងរាល់ថ្ងៃ​។​​អ្នក​ទៅ​ជល់​មាន់នៅ​ទីតាំង​ខាងលើ​ហាក់ដូចជា​ដឹងថា មាន​សុវត្ថិភាព​ទើប​កេណ្ឌ​បក្សពួក គ្នី គ្នា ទៅលេង​យ៉ាង​អនាធិបតេយ្យ​។​​ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ចម្ងល់ នៅ​គ្រា​ដែល​ល្បែង ស៊ីសង​មាន់​ជល់​អន​ឡាញ ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស ត្រូវបាន​បិទ តែ​ទីតាំង​អស់ហើយ ហេតុអ្វី​នៅតែ​ក្នុង​ក្រុង​សៀមរាប​តែប៉ុណ្ណោះ ដែល​អាច​បើក​ដំណើរការបាន​ដោយ​រលូន ។​

ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ចេះតែមាន​មន្ទិល​សង្ស័យថា ប្រហែលជា​សមត្ថកិច្ច​ត្រូវ រូ​វ​ជាមួយ​ម្ចាស់​ទីតាំង​ទេ​ដឹង​បានជា​ដំណើរ​ការល្អ​យ៉ាងនេះ​? ប្រជាពលរដ្ឋ​ខ្លះ​និយាយថា ប្រហែលជា ម្ចាស់​ទីតាំង​មាន​បារមី ឬ វត្ថុ​សាក​សិទ្ធ​ជួយ​បិទបាំង ឬ​មាន​ជុំ​ក្រឡង់ ហើយ​មើលទៅ ទើប​សមត្ថកិច្ច​អធិការ​ក្រុង​សៀមរាប មើលមិនឃើញ​។​​ករណី​ទៅ​តាំង​មាន់​ជល់​អន​ឡាញ​ខាងលើនេះ​សង្ស័យ​តែ​លោក​វរសេនីយ៍ឯក (​ដា ចំ រើ​ន​) អធិការ​ក្រុង​សៀមរាប មាន​លាភសក្ការៈ សើម​មាត់​សើម​ករ ជាមួយ​ម្ចាស់​ទីតាំង​នោះ​ហើយ​ទើបបានជា​បណ្ដោយ​ឲ្យ​ដំណើរការ ប្រព្រឹត្ត​ទៅដោយ​សុវត្ថិភាព​?។​

​ប្រជាពលរដ្ឋ​និយាយថា បញ្ហា អសកម្ម​នៅក្នុង​មូលដ្ឋាន​ដោយសារតែ សមត្ថកិច្ច​របស់លោក​អធិការ​ក្រុង​សៀមរាប ផ្តេកផ្ដួល​ជាមួយ​ពួក​ម្ចាស់​ទីតាំង​ល្បែង​ទាំងអស់​នឹង​ហើយ​ទើប​មិន​បង្ក្រាប​។​
​ជាពិសេស​ទីតាំង​ល្បែង​នៅក្នុង​ភូមិសាស្ត្រ​ខាងលើនេះ​។ តើ​លោក​អធិការ បង្ក្រាប​ទីតាំង​ខាងលើនេះ​ដែរឬទេ ដើម្បី​ជៀសវាង រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ថា​មានការ​បើកដៃ​ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ទើប​ល្បែងស៊ីសង​ទាំងនោះ​អាចធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​យ៉ាង​អាណាធិបតេយ្យ​បែបនេះ​?

​ប្រជាពលរដ្ឋ​សង្ឃឹមថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​(​ហួត​សុធី​)​ស្នងការ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប នឹង​យកចិត្តទុកដាក់​ចាត់​ម​ន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ស្រាវជ្រាវ​ទីតាំង​ខាងលើនេះ​ផង​ទាន​។ ដើម្បី​យកមកអនុវត្ត​ច្បាប់​និង​បង្ក្រាប​ទីតាំង​មាន់​ជល់​អន​ឡាញ ស្ថិតនៅ​ចំណុច​ខាងលើ ដើម្បី គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​ចូលរួមចំណែក​បញ្ចៀស​អំ​ពើ​ចោរកម្ម​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ដូចជា​ចោរលួច​- ចោរ ឆក់​-​ចោរ ប្លន់​-​គាស់​ផ្ទះ​ជាពិសេស​ករណី​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​…៕ នេះ​ជា​សេចក្តីរាយការណ៍​របស់​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរាប​a game sr a game sr1 a game sr2 a game sr3 a game sr5