» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11651 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701822 នាក់

ក្រោមលេសស​អភិវឌ្ឍន៍​ផែ​ទូក​ផ្កាយ​ពីរ​កូ​ប្រសា​រលោក​ទៀ​វិញ​មេ​ទ​ព័​ជើង​ទឹក​ចាក់​រំលោភ​ដី​សមុទ្រ​ជិត​២​ហិកតា​រកចំណូលបាន​ជិត​១០០​លាន​ដុល្លារ​អាមេរិក​!​មិនដឹងថា​តើ​ចៅហ្វាយខេត្ត​បាន​ម៉ាន​?


​ខេត្ត​ព្រះសីហនុ​៖ អាជ្ញាធរ​ថ្នាក់​ខេត្ត​ព្រះសីហនុ និង​ថ្នាក់ស្រុក​ស្ទឹងហាវ បាននិងកំពុង​ឃុបឃិត​ជាមួយ​ឈ្មួញ​ដែលមាន​ទឹកប្រាក់​វាល់​លា​ន​ដុល្លារ និង​មានអំណាច​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ផង​នោះ ធ្វើ​សកម្មភាព​ចាក់ដី​លុប​សមុទ្រ​ពង្រីក​ទីតាំង​ផែ​អ៊ូ​ទូក​ចាស់ (​ផែ​ដីដុះ​) ដើម្បី​សាងសង់​ស​ណ្ឋា ឬ​យក​ដី​នៅលើ​ទីតាំង​នេះ សម្រាប់​លក់​បន្ត​ឱ្យ​ឈ្មួញ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​។ a boat land4 

​ទីតាំង​ដែល​គេ​កំពុងតែ​ចាក់ដី​លុប​សមុទ្រ​នៅ​ផែ​អ៊ូ​ទូក​ចាស់​នេះ ស្ថិត​ក្នុងភូមិ​៤ ឃុំ​ទំនប់រលក​ថ្មី ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ (​គេ​ហៅថា អ៊ូ​ទូក​ផែ​ដីដុះ​)​។ ប្រជាពលរដ្ឋ​ឱ្យដឹងថា ម្ចាស់​ទីតាំង​អ៊ូ​ទូក​ដែល​កំពុង​ចាក់ដី​លុប​សមុទ្រ​នេះ ឈ្មោះ លោក យុទ្ធ ជា​មន្ត្រី​យោធា មាន​ឋានៈ​ផ្កាយ​២ និង​ត្រូវជា​កូនប្រសា​របស់​នាយ​ឧ​ត្ត​មនា​វី ទៀ វិញ អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងទឹក និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​។

​សកម្មភាព​ចាក់ដី​លុប​សមុទ្រ​ដើម្បី​ពង្រីក​ទំហំ​ដី ក៏ដូចជា​ការពង្រីក​ទីតាំង​នេះ គឺ​ធ្វើ​សកម្មភាព​ប្រហែល​៣​ខែ​ហើយ គិត​តាំងពី​ចុងឆ្នាំ​២០១៨ រហូតដល់ ខែមីនា ឆ្នាំ​២០១៩ នេះ ក៏​នៅតែ​ចាក់​ពង្រីក​ផ្ទៃដី​នៅឡើយ​ដោយ​មិនឃើញ​មាន​សម​ត្ត​កិច្ច​បរិស្ថាន​ឬ​ក្រសួង​ដែនដី​ដែន​មាន​រដ្ឋមន្ត្រី​ជើង​ខ្លាំង​ចេញមុខ​ហាមឃាត់​ឬ​ពន្យល់​អ្វី​ឡើយ​?

​មន្ត្រី​មូលដ្ឋាន​និយាយ​ថា ចាប់តាំងពី​សម្ទុះ​នៃ​ការជួញដូរ​ដីធ្លី​-​អចលនទ្រព្យ មានការ​កក្រើក​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ស្រាប់តែ​គេ​ឃើញ លោក យុទ្ធ ដែលជា​មន្ត្រី​យោធា​ផ្កាយ​២ ឃុបឃិត​ស៊ុមគ្រលុំ​ជាមួយ​មន្ត្រី​អាជ្ញាធរ​តាម​លំដាប់ តាម​ជំនាញ បំបិទមាត់ ចាក់ដី​លុប​សមុទ្រ​ដើម្បី​ពង្រីក​ផ្ទៃ​របស់ខ្លួន ប្រយោជន៍​ផ្ទាល់ខ្លួន ប្រយោជន៍​បុគ្គល​ខ្លួន ដោយ​ប្រើ​លេស​ថា អភិវឌ្ឍន៍​អ៊ូ​ទូក​ចាស់​ឡើងវិញ ឬថា ពង្រីក​អ៊ូ​ទូក​ចាស់ ឱ្យ​វា​ធំ​ជាង​មុន ដើម្បីឱ្យ​ទូក (​ទូក​ម៉ា​ស៊ីធំៗ​) ចូលមក​ជួសជុល​បាន​ច្រើន​គ្រឿង​?(​ស៊ិ​ក​)​។

​ប្រជាពលរដ្ឋ និង​ក្រុមមន្ត្រី​ស្មោះត្រង់​ស្រលាញ់​ជាតិ បាន​បង្ហើប​ប្រាប់ថា ក្រុម​លោក យុទ្ធ ផ្កាយ​២​នេះ គ្រាន់តែ​ប្រើ​លេស​អភិវឌ្ឍន៍​អ៊ូ​ទូក​ចាស់​ប៉ុណ្ណោះ ធាតុពិត​គឺជា​ល្បិច​ថ្ពិន​ភ្នែក គឺ​គេ​ចាក់ដី​លុប​សមុទ្រ​ទាំង​បំពាន ដើម្បី​ឱ្យបាន​ផ្ទៃដី​ធំ ងាយស្រួល​លក់​ឱ្យ​ឈ្មួញ ឬ​សាងសង់​អ្វី​ផ្សេង​ជា​ប្រយោជន៍​បុគ្គល និង​បក្ខពួក … ជាពិសេស​ឮថា សាងសង់​សណ្ឋាគារ​មាត់សមុទ្រ​។

​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចាក់ដី​លុប​សមុទ្រ​នេះ លោក​មេ​ភូម​៤ និង​លោក​មេការ​នៃ​អ៊ូ​ទូក​នេះ បាន​បកស្រាយ​ថា មិនមែន​ការ​ជា​ចាក់ដី​លុប​សមុទ្រ​ដោយ​ឯកចិត្ត​នោះទេ គឺ​អាជ្ញាធរ​បាន​ដឹងឮ … លោក យន្ដ មីន អភិបាលខេត្ត​ព្រះសីហនុ ទើបតែ​ចុះមក​មើល ហើយ​គាត់​អនុញ្ញាត​ឱ្យធ្វើ​ចុះ​! ការចាក់ដី​នេះ គឺ​យើង​អភិវឌ្ឍន៍​ផែ​អ៊ូ​ទូក​ចាស់​សម្រាប់​បម្រើ​បងប្អូន​ប្រជា​នេសាទ ព្រោះ​នៅ​ស្រុក​ស្ទឹងហាវ​នេះ តាំងពី​ដើមឡើយ​មក ប្រជាជន​ដែល​មក​រស់នៅ​ទីនេះ ភាគច្រើន​ប្រកប​របរ​នរ​សាទ រកស៊ី​គ្រឿង​នេសាទ , កាលនោះ ទូក​មានតែ​ប្រមាណ​១០០​គ្រឿង​ប៉ុណ្ណោះ តែ​មកដល់​ឆ្នាំ​២០១៩​នេះ ប្រជា​នេសាទ​អ្នកប្រើប្រាស់​ទូក​ធំៗ មាន​រហូតដល់​រាប់ពាន់​គ្រឿង , ដូច្នេះ​បើ​មិន​ពង្រីក​ផ្ទៃដី​លើ​ទីតាំង​ផែ​អ៊ូ​ទូក​ចាស់​នេះ​ទេ គឺ​មិនអាច​ទទួល​ទូក​ដែល​គោក (​ជួសជុល​) បាន​ច្រើន​គ្រឿង​ឡើយ​។

​ដោយឡែក​ក្រុមមន្ត្រី​លើក​វិញ​ឡើង​ថា ទោះ​ការសាងសង់​ផែ​អ៊ូ​ទូក​នេះ ដើម្បី​អភិវឌ្ឍន៍​ក៏ដោយ ក៏ត្រូវ​ពិនិត្យមើល​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នៃ​ផលប៉ះពាល់​ដែរ , ទីតាំង​ផែ​អ៊ូ​ទូក​ចាស់​នេះ មាន​ផ្ទៃដី​មិន​ដល់ក​ន្លះ​ហិកតា​ផង តែ​ឥឡូវ​គេ​ចាក់ដី​លុប​សមុទ្រ​ពង្រីក​ផ្ទៃដី​រហូតដល់​ទៅ​ប្រហែល​២​ហិកតា​ទៅហើយ … អាហ្នឹង​ហើយ គេ​ហៅថា ល្បែង​ថ្ពិន​ភ្នែក​ស៊ី​ពីលើ​រដ្ឋ ! សូមបញ្ជាក់ថា​ដី​នៅ​ខេត្ត​ព្រះសីហនុ​ជាប់មាត់​សមុទ្រ​ចឹ​ង​មានតម្លៃ​ជាង​៤​ពាន់​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ែត្រការ៉េ​។​

ចឹ​ង​បើ​ចាក់ដី​បាន​២​ហិកតា​លោក​ផ្កាយ​ពីរ​អាចរកបាន​លុយ​៩០​លាន​ដុល្លារ​យ៉ាង​ធូ​!​ពុករលួយ​ចឹ​ង​បាន​គេ​មាន​!!៕a boat land1 a boat land2 a boat land a boat land3 
​