» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10887 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701058 នាក់

ទីបំផុត​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​សម្រេច​បញ្ឈរជើង​អធិការនគរបាល​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​រឿង​ប្រើ​ហឹ​ង្សា​លើ​ប្រជាពលរដ្ឋ​!

 

​ភ្នំពេញ​៖ លោក​វរសេនីយ៍ឯក ឯក ប៉ាន់​ដន ជា​អធិការ​ស្រុក​កំពង់សៀម​ដែល​រង​ការចោទប្រកាន់ថា បាន​ប្រើ​អំពើ​ហឹ​ង្សា លើ​ប្រជាពលរដ្ឋ ត្រូវបាន​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ដែល​ចេញមុខ​ការពារ​កាលពី​មុន​នោះអាឡូវបាន សម្រេច​ដាក់ពិន័យ នៅ​ការិយាល័យ​បុគ្គលិក និង​បាន​បង្គាប់ ឲ្យ​លោក​វរសេនីយ៍ត្រី ពេជ្រ គឹម​ស៊ា អធិការរង ឡើងជា​អធិការ​ស្ដីទី​។​a police kom6 

​ការសម្រេច​នេះ បន្ទាប់ពី​លោក​ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ បាន​បង្គាប់​មក​លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម ឱ្យ​"​ចាត់ការ​ស៊ើបអង្កេត​ប​ទ​ល្មើស​ដែល​ពាក់ព័ន្ធ​នឹង​លោក​វរសេនីយ៍ឯក ឯក ប៉ាក់ ដន អធិការនគរបាល​ស្រុក​កំពង់សៀម យោងតាម​ការផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​"​។

​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា​"Bun Thern"​សរសេរថា "​ក្នុងនាម​ខ្ញុំ​ជា​ប្រជា​ពល​រដ្ន​រស់នៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម សូម​លោក គួច ចំរើន អភិបាលខេត្ត​កំពង់​ចា​ជួយ​រក​យុត្តិធម៌​ជូន​បងប្រុស​ខ្ញុំ​ផង អោយ​ពួក​ខ្ញុំ​រស់នៅ​យ៉ាងណា​បើ​គ្រាន់តែ​បងប្រុស​របស់​ខ្ញំ​ប្រកែក​ពាក្យសំដី​ជាមួយគ្នា​បន្តិច​គាត់​មក​ផ្ទះ​វិញ​ហើយ​មិនទាន់​ដល់ផ្ទះ​ផង​ស្រាប់តែ​អធិការ​ស្រុក​កំពង់សៀម លោក​ឯក ប៉ាន់​ដន មក​ចាប់​បង​ខ្ញុំ​វៃ​ហើយ​បញ្ជូនមក​ស្រុក​វៃ​ចាក់ទឹក​សន្លប់​២​ដងហើម​គ្រប់កន្លែង​អា​ឡូ​វ​ដេកពេទ្យ​ហើយ​នៅ​7D ។ ហេតុអ្វី​លោក​អធិកា​ស្រុក​កំពង់សៀម​ធ្វើបាប​បងប្រុស​ខ្ញុំ​ដល់​ថ្នាក់​នេះ​"​។

​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ចែងថា អំពើហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​២​ឆ្នាំទៅ​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល កាលបើ​អំពើហិង្សា​នេះ បាន​កេ​ី​ត​ឡើង ៖​ទី​១,​ដោយ​មានការ​គិតទុក​ជាមុន ។ ទី​២,​ដោយមាន​អាវុធ​ឬ​គំរាមកំហែង​នឹង​អាវុធ ។ ទី​៣,​ដោយមាន​មនុស្ស​ច្រើន​នាក់ ក្នុងឋានៈ​ជា​ចារី សហចារី អ្នកផ្តើមគំនិត និង ជា​អ្នកសមគំនិត ។
​មជ្ឈដ្ឋាន​ជាច្រើន សង្ឃឹមថា ប្រសិនបើ​លោក​វរសេនីយ៍ឯក ឯក ប៉ា​ក់ដន អធិការនគរបាល​ស្រុក​កំពង់សៀម​ប្រសិនបើ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​បែបនេះ មែន សមត្ថកិច្ច​គួ​ចាប់ខ្លួន ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។​

​ពាក់ព័ន្ធ​និង​ករណី​ខាងលើ តំណាង​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ចាម​បានចេញ​ដីកា​បង្គាប់​មក​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម ចាត់ការ​ស៊ើបអង្កេត​ប​ទ​ល្មើស​ខាងលើ​។ 

​សូម​បញ្ជាក់ដែរថា​ករ​ណី​យ៍​នេះ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី​១៨​មេសា​ឆ្នាំ​២០១៩​តាមរយៈ​អង្គភាព​ព័ត៌មាន Fresh News លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល បានធ្វើ​ការបំភ្លឺ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​តាម​បណ្ដាញ​សង្គម​ថា កម្លាំង​នគរបាល​ស្រុក​កំពង់សៀម បាន​ប្រើប្រាស់​អំពើហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​រងរបួស​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​អះអាងថា នេះ​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី គំរាមកំហែង និង​បង្ក​ការអុកឡុក កន្លែង​រាំ​ធុងបាស់​នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​ខែល​ជ័យ ស្ថិតនៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កាលពី​យប់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ ដោយ​ឃាត់ខ្លួន​ឈ្មោះ ហាក់ សៀង ហាន ភេទ​ប្រុស ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ហើយ​បានធ្វើការ​វាយ​ប្រតាយប្រតប​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​ប្រជា​ការពារ​ដែលមាន​ភារៈ​កិច្ចការពារ​នៅ​ទីនោះ​ក្នុងពេល​កិច្ចប្រតិបត្តិការ​ចាប់ខ្លួន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល បាន​បន្ថែមថា រហូតដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ ដោយមាន​សំណូមពរ និង​ការ​អង្វរករ​របស់​សាច់ញាតិ ព្រមទាំង​ម្តាយ​របស់​ឈ្មោះ ហាក់ សៀង​ហាន និង​ដោយមាន​សំណូមពរ​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ ឲ្យ​ជួយ​សម្របសម្រួល​ធ្វើការ​អប់រំ​ឈ្មោះ ហាក់ សៀង​ហាន នៅត្រឹម​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ។

បន្ទាប់មក​លោក​វរសេនីយ៍ឯក ឯក ប៉ាន់​ដន អធិការនគរបាល​ស្រុក​កំពង់សៀម បាន​សុំ​គោលការណ៍​ពី​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​លោក​អធិការ បានធ្វើ​ការអប់រំ​ជនសង្ស័យ​​ឈ្មោះ ហាក់ សៀង​ហាន នៅវេលា​ម៉ោង​០៩៖១៥​នាទី ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ ឲ្យ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​។​a police kom4 a police kom5 a police kom a police kom1 a police kom3 a police kom2 

 

​