» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8349 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698520 នាក់

ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ដែលមាន​បំពង់​ស៊ី​ម៉ាំង​ឮ​ខ្លាំង​សិន​ព្រោះ​មន្ដ្រី​ប៉ូលិសខ្លះ​ធ្វើ​លើស​ផែនការ​

 

​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ បាន​បញ្ជា​កម្លាំង​នគរបាល​ទាំង​១៤​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ធំ​ដែលមាន​បំពង់​ស៉ី​ម៉ាំង​លឺ​ខ្លាំង បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន​សិន​បន្ទាប់ពី​មាន​មន្ត្រី​ខ្លះ​អនុ​វ​ត្ន៍​លើសពី​ការណែនាំ​។a don moto5

ក្នុង​សារ​សំឡេង​ផ្ញើ​ទៅកាន់​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​បញ្ជាក់ថា “​ការផ្អាក​បណ្ដោះអាសន្ន​នេះ គឺ​រង់ចាំ​ទទួលបញ្ជា​ថ្មី​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចៀសវាង​នូវ​ការ​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​ម៉ូតូ​ខ្លះ​មិនបាន​កែច្នៃ​នោះទេ ពោល​មាន​សំណុំដើម​មកពី​រោងចក្រ​តែម្ដង​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​លើកឡើងថា​ក្រោយ​មាន​បទបញ្ជា​ពីស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឲ្យ​ចាប់​ម៉ូតូ​កែច្នៃ​បំពង់​ស៉ី​ម៉ាំង​លឺ​ខ្លាំង​បង្ក​ការរំខាន មាន​មន្ដ្រី​មួយចំនួន​បាន​អនុវត្ត​លើសពី​ការណែនាំ ហើយ​មាន​រូបភាព​ខ្លះ ចូលចាប់​ដល់​ក្នុងផ្ទះ​តែម្ដង ដែលជា​ការខុស​ពីបទ​បញ្ជា​។​

​សូមបញ្ជាក់ថា ក្នុងការ​អនុវត្ត​មាន​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បានបង្ហាញ​អំពី​សកម្មភាព និង​រូបភាព​មាន​មន្ត្រី​ចុះទៅ​ចាប់​ម៉ូតូ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត​បានដាក់​បទបញ្ជា​យ៉ាង​ដូច្នេះ​ថា «​តាម​ខណ្ឌ​ទាំងអស់​ផ្អាក​ធ្វើ​ការឃាត់​ម៉ូតូ​ធំ ម៉ូតូ​ដែលមាន​ស៉ី​ម៉ាំង​អត់​មាន​សំបុក​ដែលមាន​សំឡេង​លឺ​ខ្លាំង​សិន ផ្អាក​សិន​ដើម្បី​រង់ចាំ​បទបញ្ជា​ថ្មី ។ ព្រោះ​ម៉ូតូ​ធំ​ខ្លះ​គេ​មាន​សំបុក​ស៉ី​ម៉ាំង​បើក​ទៅ​អត់​លឺ​រំខាន​ទេ ដូច្នេះ​ប្រភេទ​នេះ​អត់​មាន​ខុស​ទេ​»​។​a don moto4 a sar thet1 

​