» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10695 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700866 នាក់

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​អ្នកប្តឹង​មេ​នគរបាល​ច្រកទ្វារ​ប៉ោយប៉ែ​តទៅ​ពិភាក្សា​

 

​បន្ទាយមានជ័យ​៖​លោក​ខឹម​ចិ​ត្រា​មេ​នគរបាល​ច្រកទ្វារ​អន្តរា​ជាតិ​និង​កូនចៅ​ត្រូវបាន​លោក​ហ៊ាង គឹម​ស្រឿ​ន ដែលជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីឈ្មោះ និង​ជា​អ្នកឃ្លាំមើល​ការអនុវត្ត​ព្រឹត្តិការណ៍​សង្គម ប្តឹងទៅ​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សុំ​បើក​ការស៊ើបអង្កេត ពាក់ព័ន្ធ​នៅក្នុង​ករណី​ទទួលយក​លុយ​ពី​ប្រជាពលរដ្ឋ ដែលជា​ពលករ​ចំណាកស្រុក​ក្នុង​ម្នាក់ៗ ៣៥០​បាត ដោយ​មិនមាន​ចេញ​ឯកសារ​ច្បាស់លាស់ ដែល​ចាត់ទុកជា​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុងការ​បំពេញការងារ សម្រាប់​សេវាកម្ម​សាធារណៈ​របស់​រដ្ឋ​។​a khim chitra 

​ក្នុង​ពាក្យបណ្តឹង​លោក ហ៊ាង គឹម​ស្រឿ​ន បានលើកឡើង ថា​៖”​កាលពីពេល​ថ្មីៗ​នេៈ ឃើញ​មាន​មន្ត្រី​ច្រកទ្វារ​ប៉ោយប៉ែត​បានធ្វើ​សកម្មភាព​យកលុយ​ពី​ពលករ​ក្នុង​ម្នាក់ៗ​ចំនួន​៣៥០​បាត គ្មាន​ឯកសារ​ច្បាស់លាស់​សម្រាប់​ជា​ថវិការដ្ឋ ដែល​អំពើ​នេះ​ចាត់ទុកជា​ការប្រព្រឹត្ត​អំពើពុករលួយ​ជាល​ក្ខ​ខណៈ​ប្រព័ន្ធ​ដែល​ត្រូវតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​មាន​វិធានការ​ផ្លូវច្បាប់ បើក​ការស៊ើបអង្កេត​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​បក្ខពួក​ខាងលើ​អោយមក​ចូលខ្លួន​បំភ្លឺ​នៅ​ចំពោះ​អង្គភាព​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​លោក ហ៊ាង គឹម​ស្រឿ​ន បានអោយ​កាសែត​ដឹងថា លោក​បាន​យកពាក្យ​បណ្តឹង​ទៅជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ ។ លោក​បន្តថា ការដាក់​ពាក្យបណ្ដឹង ប្ដឹង​ប្រធាន​ច្រកទ្វារ​ប៉ោយប៉ែត​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​បាន​ធ្វើឡើង​ក្រោយពី​បាន​សង្កេតឃើញថា មាន​ភាពមិនប្រក្រតី​មួយចំនួន​ដោយ​យកប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លងដែន​ចូលមក​កម្ពុជា​ក្នុង​០១​នាក់ (៣៥០​បាត )​ដោយ​ពុំមាន​ឯកសារ​ច្បាស់លាស់ សម្រាប់​បញ្ជាក់ថា​ប្រមូល​ជាថ​វិការ​រដ្ឋ​ដោយ​អាច​ចាត់ទុកជា​ការប្រព្រឹត្ត​អំពើរ​ពុករលួយ​ជា​លក្ខណ​:​ប្រព័ន្ធ​។​

​លោក​បន្តថា ការដាក់​ពាក្យបណ្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​គឺ​មិន​ត្រឹមតែ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​តែប៉ុណ្ណោះ​ទេ គឺ​លោក​និង​ដាក់​ពាក្យបណ្តឹង​ទៅលើ​ច្រកទ្វារ​អន្តរជាតិ​ដូង កំរៀង និង​ច្រក​ឡែ​ម បន្ថែមទៀត​ក្រោយពី​លោក​បាន​ប្រមូល​ឯក​សារបាន​មួយចំនួន​ហើយ​ករណី​យកលុយ​ពី​ពលករ​ដោយ​ពុំមាន​ឯកសារ​ច្បាស់លាស់ ហើយ​ខណ​:​ពេលនេះ​លោក​កំពុង​សិក្សា​និង​ស្រាវជ្រាវ​រក​ឯកសារ​ប​ន្ថែ​ម​ទៀត​ផងដែរ​។​​លោក ហ៊ាង គឹម​ស្រឿ​ន ត្រូវ​ចូលទៅ​ពិភាក្សា​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តាម​ការអញ្ជើញ​នា​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩​។​

សូម​បញ្ជាក់ដែរថា​៖​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត និង​ពលករ​ខ្មែរ​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​និយាយថា​គេ សង្ឃឹមថា ការផ្លាស់ប្តូរ​មេ​ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​អាច​នឹងមាន​ការកែទម្រង់​ការងារ​ពិសេស​គឺ កាត់បន្ថយ​ការគាបសង្កត់​យកលុយ​របស់​មន្ត្រីនគរបាល ប្រចាំ​ច្រក​នេះ ។​ប៉ុន្តែ​មិន​នឹកស្មានថា​លោក​ប្រធាន​ថ្មី​ស៊ីលុយ​ធំ​ជាង​លោក​ប្រធាន​ចាស់​ចឹ​ង​ឡើយ​។ បើតាម​ការសង្កេត​រប​ស់​ប្រជាពលរដ្ឋ​និយាយថា​៖​ចាប់តាំងពី​លោក ខឹម ចិ​ត្រា បានមក​ឡើងកាន់តំណែង ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជំនួស​លោក ស៊ឹម សំអាត ដែល​ល្បី​ខាង​ប្រព្រឹត្ត​អំពើ​ពុករ លួ​យ​ហើយ​ថែម ទាំង​សូកប៉ាន់​ពន្យា​កំណើត ដើម្បី​បាន​កាន់ តំណែង ធ្វើជា​អនុប្រធាននាយកដ្ឋាន​ទទួល​ទិស​ទី​១​នៅ​អគ្គនាយកដ្ឋាន ដើម្បី​ឈានទៅ​ពង្រឹង​អំណាច​​បន្តទៀត​។

ចំណែក​លោក ខឹម ចិ​ត្រា វិញ​ក៏​មិន​ណ​យ​ដែរ​ព្រោះ​ចាយ​សេវា​ក៏​មិនធម្មតា​ដែរ​ដើម្បី​បានមក​កាន់​ប៉ូ​ស្តិ​ខ្លាញ់​មួយ​នេះនោះ​។​ចឹ​ង​លោក ខឹម ចិ​ត្រា មិន​ត្រឹមតែ​បន្ត​ដើរ​តាម​គំរូ​អាក្រក់​របស់លោក ស៊ឹម សំអាត ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បង្កើន​អំពើពុករលួយ​កាន់តែខ្លាំង​ទ្វេរ​ឡើង​ផង​ក៏​ថា​បានដែរ​។​ជាក់ស្តែង​បន្ទាប់ពី​លោក​វរ​:​សេនីយ៍​ទោ ខឹម ចិ​ន្ត្រា ឡើងកាន់តំណែង​ជា​មេ​ប៉ុស្តិ៍នគរបាល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គេ​សង្កេតឃើញថា លោក​នៅ​មិនទាន់មាន​វិធានការ​ទៅលើ​លោក សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​ប៉ុស្តិ៍​អន្តោរ​ប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅឡើយ ខណៈ​លោក សេម មករា កំពុង​ឃុបឃិត​គ្នា​ជាមួយ​លោក ម៉ៅ ម៉​យ និង​មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ​ពី​ប្រទេស​ថៃ​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​។ a acu pet a acu pet1 a acu pet2 a acu pet3 

 


​