» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9036 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699207 នាក់

មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ត្រូវបាន​ចាប់ខ្លួន ក្នុង​ទីក្រុង​កា​រ៉ា​កាស ក្រោយ​ចូលរួម​បាតុកម្ម​តវ៉ា​


​វេ​ណេ​ហ្សុ​យ​អេ​ឡា​៖ ក្រុមចម្រុះ​របស់​គណបក្ស​ប្រឆាំង​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា កាលពី​ថ្ងៃ​ពុធ ទី​២៨ ខែសីហា បាន​និយាយថា​មេដឹកនាំ​របស់ខ្លួន គឺ​លោក Biagio Pilieri ត្រូវបាន ចាប់ខ្លួន​នៅក្នុង​ទីក្រុង​កា​រ៉ា​កាស បន្ទាប់ពី​រូបលោក​បាន​ចូលរួម​ក្នុង​បាតុកម្ម​តវ៉ា​ជាមួយ​មេដឹកនាំ​ក្រុមចម្រុះ​ប្រឆាំង លោកស្រី Maria Corina Machado​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​a madoro elec1 

​ក្រុមចម្រុះ​ប្រឆាំង​បានឱ្យដឹង​ទៀតថា​ទីតាំង​ស្ថិតនៅ​ចុងក្រោយ​បំផុត​របស់លោក Pilieri ដែលជា​មេដឹកនាំ​គណបក្ស Convergencia Venezuela គឺ​រូបលោក​ស្ថិតនៅ​ខាងក្រៅ ពន្ធនាគារ Helicoide ក្នុង​ទីក្រុង​កា​រ៉ា​កាស​។ ក្រុមចម្រុះ​ប្រឆាំង​អះអាង​បែបនេះ​ដោយ​ផ្អែកលើ​ទីតាំង​ទូរស័ព្ទដៃ​របស់លោក Pilieri​។ ការប្រមូល​ផ្ដុំគ្នា​ធ្វើការ​តវ៉ា​ក្នុង​ទីក្រុង​កា​រ៉ា​កាស កាលពី​ថ្ងៃ​ពុធ កើតមានឡើង​តែ​ជាង​មួយខែ​ប៉ុណ្ណោះ បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ដែល​លោក​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក Nicolas Maduro និង​គណបក្សប្រឆាំង​បានប្រកាស​ពី​ជ័យជម្នះ​រៀងៗ​ខ្លួន​។​

​ខណៈ​ក្រុមចម្រុះ​គណបក្សប្រឆាំង​ដឹកនាំ​ការតវ៉ា លោក Maduro ក៏បាន​ចូលរួម​ពិធី​ជួបជុំ​ជាមួយ​ក្រុម​អ្នកគាំទ្រ​ផងដែរ​។ លោក Maduro ថែមទាំង​ព្រលយ​ទៀតផង​ពី​ការតាំង​ចិត្ត ទប់ស្កាត់​កុំឱ្យ​សង្គ្រាមស៊ីវិល​ផ្ទុះឡើង​។​គួរ​បញ្ជាក់ថា ក្រុមប្រឹក្សា​បោះឆ្នោត​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​តុលាការ​កំពូល បានប្រកាស​ទទួលស្គាល់​ថា​លោក Nicolas Maduro គឺជា​អ្នកឈ្នះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី កាលពី​ថ្ងៃទី​២៨ ខែកក្កដា តែ​មិនបាន​បញ្ចេញ​លទ្ធផល​បោះ​ឆ្នោត​ទាំងស្រុង​នោះទេ ខណៈ​បណ្ដា​ប្រទេស​លោកខាងលិច តួយ៉ាង​សហរដ្ឋអាមេរិក បាន​រិះគន់​ការបោះឆ្នោត​នេះ​ថា គ្មាន​ភាពយុត្តិធម៌​។​ជាក់ស្តែង សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែសីហា បានប្រកាស​ទទួលស្គាល់​គូប្រជែង​របស់លោក​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក Nicolas Maduro និង​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្សប្រឆាំង គឺ​លោក Edmundo Gonzalez Urrutia ជា​អ្នកទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស​របស់ វ៉េ​ណេ​ស៊ុយ​អេ​ឡា ដោយ​ទាត់ចោល​ការអះអាង​ជ័យជម្នះ​របស់លោក Maduro​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Antony Blinken នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ផ្អែកលើ​ភស្ដុតាង​យ៉ាង​ពេញលេញ វា​គឺ​ច្បាស់​ណាស់​ចំពោះ សហរដ្ឋអាមេរិក និង​សំខាន់បំផុត​សម្រាប់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ថា​លោក Edmundo Gonzalez Urrutia ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​នៅក្នុង​ការបោះឆ្នោត ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា កាលពី​ថ្ងៃទី​២៨ ខែកក្កដា​»​។​ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​វ៉េ​ណេ​ស៊ុយ​អេ​ឡា បានប្រកាសថា លោក Maduro ដែល​កាន់អំណាច​ចាប់តាំងពី​ឆ្នាំ​២០១៣​មក គឺជា​អ្នកឈ្នះ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ដោយ​ទទួលបាន​សំឡេងគាំទ្រ ៥១​ភាគរយ​នៃ​សន្លឹកឆ្នោត​សរុប​។ ក៏ប៉ុន្តែ ខាង​គណបក្សប្រឆាំង​បាន​អះអាងថា​លទ្ធផល​ឆ្នោត​រាប់បាន ៩០​ភាគរយ បានបង្ហាញ​ថា​លោក Gonzalez ទទួលបាន​សំឡេងគាំទ្រ ច្រើនជាង ២​ដង លើស​លោក Maduro ខណៈ​ប្រទេស​មួយចំនួន​បាន​អំពាវនាវ​ឱ្យមាន​ការផ្ទៀងផ្ទាត់​លទ្ធ​ផល​បោះឆ្នោត​ឡើងវិញ​។​

​ពលរដ្ឋ​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា បានមក​ជួបជុំគ្នា​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​ឈី​លី កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​តវ៉ា​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ពួកគេ ដោយ​អ្នក​តវ៉ា​បាន​ចោទប្រកាន់​ប្រធានាធិបតី នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ (Nicolas Maduro) ថា "​ក្លែងបន្លំ​សន្លឹកឆ្នោត​" ។​​ពលរដ្ឋ​ជាច្រើន បានបង្ហាញ​ការមិន​ពេញចិត្ត បន្ទាប់ពី​អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា ប្រកាសថា លោក ម៉ា​ឌូ​រ៉ូ (Maduro) ជា​អ្នកឈ្នះ​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ដោយ​ទទួលបាន​សំឡេងគាំទ្រ ៥១% ខណៈ​បេក្ខជន​បក្សប្រឆាំង​លោក ហ្គ​ន ហ្សា​ឡេ​ហ្ស ទទួលបាន​សំឡេងគាំទ្រ​ត្រឹមតែ ៤៦% ប៉ុណ្ណោះ ។ រដ្ឋាភិបាល​ឈី​លី ក៏បាន​បដិសេធ មិន​ទទួលយក​លទ្ធផល​ដែល​បានចេញ​ផ្សាយ​អំពី​ជ័យជម្នះ​របស់​គណបក្ស​កាន់អំណាច​ផងដែរ ដោយ​ជំរុញ​ឱ្យ​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា ផ្តាច់ទំនាក់ទំនង​ការទូត និង​បិទ​ស្ថានទូត​នៅក្នុង​ទីក្រុង​សាន់​ទី​អា​ហ្គោ (Santiago)​។ មាន ប្រទេស​មួយចំនួនទៀត រួមមាន​ទាំង​រុស្ស៊ី ចិន និង​គុយបា បាន​អបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់លោក ម៉ា​ឌូ​រ៉ូ (Maduro) ។​


​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ួ​អ៊ី​ឡា ត្រូវបាន​ប្រមុខ​ការបរទេស​សហភាព​អឺរ៉ុប លោក Josep Borrell ថ្លែង​ព្រមាន​កាលពីពេល​ថ្មីៗ​នេះ​ថា សហភាព​អឺរ៉ុប​មិនអាច​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ួ​អ៊ី​ឡា បានឡើយ លុះត្រាតែ​មានការ​បង្ហាញ​នូវ​របាយការណ៍​រាប់​សន្លឹកឆ្នោត​ដែល​បាន​ផ្ទៀងផ្ទាត់​ច្បាស់លាស់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ដល់​តម្លាភាព​និង​សុក្រឹតភាព​នៃ​ការបោះឆ្នោត​។​
​ប្រទេស​ប្រេ​ស៊ី​ល ក៏​ទាមទារ​ឲ្យ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បង្ហាញ​របាយការណ៍​ល​ម្អិ​ត​ស្តីពី​ការរាប់​សន្លឹកឆ្នោត​ដែរ​។ ប្រេ​ស៊ី​ល​ជា​បងធំ​ដ៏​សំខាន់​១​នៅ​តំបន់​អាមេរិក​ឡាទីន​។ ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក លូ​ឡា បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន ហើយ​ប្រមុខ​ដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​ទាំងពីរ សុទ្ធ​តែមាន​ជំហរ​ដូចគ្នា គឺ​ជំរុញ​ឲ្យ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បង្ហាញ​សុ​ក្រិត​ភាព​នៃ​លទ្ធផល​បោះឆ្នោត​។ ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន ហ្សេ​៧ (​កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និង​សហរដ្ឋអាមេរិក​) ក៏​ទាមទារ​ក្នុង​ជំហរ​ដូច្នេះ​ដែរ​។​
​ទន្ទឹមនឹង​គ្នា​នេះ ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន ៩ ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ នៅ​ចំពោះមុខ​អ្នកសង្កេតការណ៍​ឯករាជ្យ​។ ប្រទេស​ម៉ិ​ក​ស៊ិ​ក បើទោះបីជា​ប្រកាសថា​កុំ​ឲ្យ​គេ​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃ​ក្ន​ងុ​វ៉េ​ណេ​ស៊ុយ​អេ​ឡា តែ​ក៏បាន​ទាមទារ​ឲ្យ​បង្ហាញ​តម្លាភាព​នៅក្នុង​ការរាប់​សន្លឹកឆ្នោត​ដែរ​។ ចំណែក ប៉ា​ណា​ម៉ា ប្រកាស​ផ្អាក​ជើងហោះហើរ ទៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា តែម្តង​។​
​ជាការ​សងសឹក ថ្នាក់ដឹកនាំ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បានប្រកាស​ដក​មន្ត្រី​ទូត​ចេញពី​ប្រទេស ៧ នៅ​តំបន់​អាមេរិក​ឡាទីន និង​បានប្រកាស​ផ្តាច់​ទូត​តែម្តង ជាមួយ​ប្រទេស​ប៉េ​រូ ពីព្រោះ​តែ ប៉េ​រូ បាន​ទទួលស្គាល់ថា គណបក្សប្រឆាំង​ឈ្នះឆ្នោត​។​
​គណបក្សប្រឆាំង​ដឹកនាំ​ដោយ​លោកស្រី Maria Corina Machado និង​អ្នកការទូត​ជើងចាស់ Edmundo Gonzalez Urrutia​។ នៅពេល​ស្ទង់​មតិ បេក្ខភាព​គណបក្សប្រឆាំង អាច​ឈ្នះ​សំឡេង​ដាច់​ឆ្ងាយ​ណាស់ និង​ទទួល​សំឡេងគាំទ្រ​ច្រើនជាង​បេក្ខភាព​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​។ ផ្ទុយទៅវិញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាសថា ប្រធានាធិបតី​ផុត​អាណត្តិ នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ បានឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស អាណត្តិ​ថ្មី អាច​កាន់អំណាច​រហូត​ដល់​ឆ្នាំ​២០៣១​។​អគ្គមេធាវី​និយាយថា វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុងបើក​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម ប្រឆាំងនឹង​ក្រុម​មេដឹកនាំ នៃ​គណបក្សប្រឆាំង ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​កាលពី​ខែ​មុន ពីបទ​ញុះញង់​ឱ្យ​មន្ត្រីប៉ូលិស និង​យោធា​បំពាន​ច្បាប់ ខណៈដែល​កម្លាំង​សន្តិសុខ​របស់​ប្រទេស កំណត់​គោលដៅ​លើ​អ្នក​ដែល​និយាយថា បាន​ប្រព្រឹត្ត​អំពើហិង្សា​ក្នុងពេល​តវ៉ា ជុំវិញ​ការបោះឆ្នោត​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​៦ ខែសីហា ឆ្នាំ ២០២៤​។​
​ការប្រកាស​បើក​ការស៊ើបអង្កេត​ដោយ លោក Tarek Saab អគ្គមេធាវី​របស់​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ធ្វើឡើង​បន្ទាប់ពី​មាន ការ​បង្ហោះ​លិខិត​មួយច្បាប់​លើ​បណ្តាញ​សង្គម X របស់​បេក្ខជន​ប្រធានាធិបតី នៃ​គណបក្សប្រឆាំង លោក Edmundo Gonzalez និង​មេដឹកនាំ​របស់​បក្ស លោកស្រី Maria Corina Machado ដែល​អំពាវនាវ​ឱ្យ​កងកម្លាំង​សន្តិសុខ ងាក​មក​គាំទ្រ​ប្រជាជន ហើយ​គោរព​លទ្ធផល​បោះឆ្នោត ដែល​ពួកគេ​និយាយថា​ពួកគេ​បានឈ្នះ​។​
​ស្របពេល​ជាមួយគ្នានេះ កងកម្លាំង​សន្តិសុខ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ចាប់ផ្តើម​កំណត់​គោលដៅ​អ្នកប្រព្រឹត្ត​អំពើហិង្សា អំឡុងពេល​ធ្វើបាតុកម្ម នៅក្នុង​ប្រតិបត្តិការ​មួយ​ដែល​ក្រុម​តស៊ូ​មតិ​និយាយថា បានធ្វើឱ្យ​ក្រុមអ្នកតវ៉ា​មានការ​ភ័យខ្លាច​។ អ្នកតស៊ូ​មតិ ៣​ក្រុម​បាន​ប្រាប់ Reuters ថា​កងកម្លាំង​សន្តិសុខ​កំពុងធ្វើកា​រយ៉ា​ង​ខ្លាំង ដើម្បី​ចាប់ខ្លួន​អ្នក​តវ៉ា រួមទាំង​អនីតិជន​ផងដែរ​។​
​ប្រធានាធិបតី លោក Nicolas Maduro និង​ក្រុមមន្ត្រី​ផ្សេងទៀត​និយាយថា ប្រតិបត្តិការ​នោះ​គឺកំណត់​គោលដៅ ទៅលើ​អ្នក​នៅ​ពីក្រោយ​អំពើហិង្សា នៅឯ​ការតវ៉ា ដែល​ពួកគេ​ចាត់ទុកថា​ជា «​ឧក្រិដ្ឋជន​ហ្វា​ស៊ី​ស​និយម​»​។​
លោក Vladimir Padrino មេបញ្ជាការ​យោធា និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ប្រកាស​ភក្តីភាព​ស្មោះ​ស្ម​គ្រ​ឥត​ងាករេ​ចំពោះ​បុរស​ខ្លាំង លោក ម៉ា​ឌុយ​រ៉ូ​។ ស្របគ្នា​នេះ ប្រធានរដ្ឋសភា លោក Jorge Rodriguez ក៏បាន​អំពាវនាវ​ឲ្យ​ចាប់ខ្លួន​មេៗ​បក្សប្រឆាំង​ដាក់ពន្ធនាគារ​។ គិត​ត្រឹម​ថ្ងៃ​ពុធ​ដើមខែ​សីហា រដ្ឋអាជ្ញា​ប្រទេស​នេះ ដែល​ឋិត​ក្រោម​ឥទ្ធិពល​របស់​ប្រធានាធិបតី ម៉ា​ឌុយ​រ៉ូ បាន​ចាប់​ឃាត់ខ្លួន​បាតុករ ចំនួន ៧៤៩ នាក់ ដោយ​ចាត់ទុក​ពួកគេ​ថា​ជា ឧក្រិដ្ឋជន និង​ជា ភេរវជន ទៀតផង​៕​ប្រភព​៖ Reuters Conecta madoro opo a madoro a madoro elec2 a madoro elec3 a madoro1 
​