» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12576 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702747 នាក់

ប៉េអឹម​ចាប់ខ្លួន​លោក​ផែង​វណ្ណៈ​ចាងហ្វាង​ការផ្សាយ និង​ជា​និពន្ធ​នាយក គេហទំព័រ Pheng Vannak News​ព្រោះតែ​ហ៊ាន​និយាយ​ឌឺ​!?

 


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ នេះ ប៉េអឹម​ផ្ទៃ​ប្រទេស បាន​ចាប់ខ្លួន​លោក ផែង វណ្ណៈ ចាងហ្វាង​ការផ្សាយ និង​ជា​និពន្ធ​នាយក គេហទំព័រ Pheng Vannak News​ហើយ ។ ការចាប់ខ្លួន លោក ផែង វណ្ណៈ គឺ​អនុវត្តតាម​ដីកា​បញ្ជា​ឱ្យ ចូលខ្លួន​របស់ លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​២៨​មីនា​ដោយ យោងតាម​ពាក្យបណ្តឹង លោក គី តិច មេធាវី​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​a court pheng4 

លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ ចេញ​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន ដល់​លោក​ផែង វណ្ណៈ ដោយ​ត្រូវ​បង្ហាញខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យបាន​មុន​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ ដេ​ី​ម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ។​

បន្ទា​ប៉​ពី​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពាក់ព័ន្ធ​នឹង​ករណី បង្ហោះ​លើ Facebook នាំ​ឲ្យ​សាធារណជន យល់ច្រឡំ​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​ឃាតកម្ម លើ​លោក កែម ឡី​ប៉េអឹម​បាន​បញ្ជូន​ខ្លួន​លោក​ផែង​វណ្ណ​មក​តុលាការ​នៅ​រសៀល​ម៉ោង​២​។​

​ពាក្យបណ្តឹង​របស់លោក គី តិច មេធាវី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្តឹង​លោក ផែង វណ្ណៈ ដោយ​យោងតាម​ពាក្យបណ្ដឹង និង​ភស្តុតាង របស់​អង្គភាព​ព័ត៌មាន Fresh News ដែល​ដាក់​ទៅ​តុលាការ ចុះ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ និង​ពាក្យសុំ បញ្ចូល​ភស្តុតាង ចុះ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ របស់​ក្រុម​មេធាវី​កម្ពុជា សហប្រតិបត្តិការ​អន្តរជាតិ​។​

​ពាក្យបណ្តឹង បាន​បញ្ជាក់ថា ឈ្មោះ ផែង វណ្ណៈ បានធ្វើ​សំណេរ​ផ្សព្វផ្សាយ​តាម​ទំព័រ (Page) Facebook របស់ខ្លួន​ថា​៖ «​គំនិត​គួរ​ពិចារណា !!! ១- លោក ផែង វណ្ណៈ ចាងហ្វាង​ការផ្សាយ និង​ជា​និពន្ធ​នាយក គេហទំព័រ Pheng Vannak News តំណាងអោយ​ម្ចាស់​រថយន្ត​លេខ 2AF-7777 យក​ថវិកា​ចំនួន ៥០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​សព​និស្សិត ឌុំ រី​ដា ត្រូវ​លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

បញ្ជាក់​៖ ម្ចាស់​រថយន្ត 2AF-7777 គឺ ឈ្មោះ យិន វ៉ិ​ច លោក យិន វ៉ិ​ច មិនមែនជា​ជនបង្ករ​ទេ កូន​ទេ​ដែល​បង្ករ​ត្រូវ​ចែកគ្នា​អោយដាច់​រវាង​ម្ចាស់​រថយន្ត និង​ជនបង្ករ​។ ២- លោក លឹម ជា​យុ​ត្ថា អគ្គនាយក អង្គភាព Fresh News តំណាងអោយ​ថ្នាក់ដឹកនាំ​នាំយក​ថវិកា ចំនួន ៥០០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​លោក​បណ្ឌិត កែម ឡី ដើម្បី​ធ្វើ ចេតិយ​ម្តេច លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិន​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ? ខុសគ្នា​ដូចម្តេចខ្លះ បើ​កាន់​លុយ​ជា​តំណាង​ទៅ​ចូល​បុណ្យ​ដូចគ្នា ?»​។​

​លោក គី តិច មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា សំណេរ​នេះ​បានបញ្ជាក់​ច្បាស់​ថា ឈ្មោះ ផែង វណ្ណៈ ពិតជា​មាន​ផែនការ​ច្បាស់លាស់ និង ចេតនា​ទុច្ចរិត​ពិតប្រាកដ​ធ្វើការ ប្រៀបធៀប ក្នុង​បំណង​ចោទប្រកាន់ និង​ទម្លាក់កំហុស​ទៅលើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថា ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី​។​

​ជាមួយគ្នា លោក គី តិច ទាមទារ​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​លើ​ឈ្មោះ ផែង វណ្ណៈ តាម​បញ្ញត្តិ​មាត្រា​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើការ​សម្រេច​ឃាត់ខ្លួន ឬ​ចាប់ខ្លួន និង​ឃុំខ្លួន​ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើ​ល្មើស​ជា​បន្តបន្ទាប់ ដែល​អាច​នាំ​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

​មានការ​កត់សម្គាល់ថា​សកម្មជន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ផែង​វណ្ណៈ​បានធ្វើ​ការងារ​សង្គម​ច្រើន​និ​ងបា​ន​ជួយ​រាជរដ្ឋាភិបាល​ច្រើន​ដែរ​។​លោក​ផែង​វណ្ណៈ​បាន​វាយប្រហារ​មន្ត្រី​ខឹ​ល​ខូច​ពុករលួយ​ជួយ​អ្នកទន់ខ្សោយ​ធ្វើឲ្យ​លោក​ផែង​វណ្ណៈ​កើត​មានការ​ច្រណែន​និង​ស្អប់​ពី​មន្ត្រី​ខឹ​ល​ខូច​។​ក្រៅពី​រឿងនេះ​លោក​ផែង​វ​ណ្ណោះ​ក៏មាន​សត្រូវ​ដែលជា​យុទ្ធ​មិត្ត​រួម​អាវុធ​ហ្វេ​ស​ប៊ុ​ក​ផងដែរ​ដូចជា​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​លោក​ខាន់​សុ​វ៉ាន់​ដែល​ដាក់ពាក្យ​ប្តឹង​នៅ​តុ​លាក​ការ​កាសែត​ហ្វ្រេស​ញូ​វ​ជាដើម​។​

ជាក់ស្តែង​​ក្រោយពី​លោក ផែង វណ្ណៈ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​រួចមក​លោក សាន ព្រំ បា​នស​សេរ​ក្នុង​ង​ហ្វេ​ស​ប៊ុ​កថា​៖ «​ថ្ងៃ​អ​ន្សា​របស់ ផែង វ​ណ្ណះ មកដល់​ហើយ​!!!! ផែង វ​ណ្ណះ ជា​មនុស្ស​ព្រហើន​ណាស់​! ផែង វ​ណ្ណះ ស្តាប់​ខ្ញុំ ក្នុង​ការងារ​ព័ត៌មាន​ដំបូងៗ តែ​នៅពេលដែល​គេ​ល្បី គេ​បាន​ជេរ​ខ្ញុំ ច្រាស់​ឆ្អេះ ចំនួន ៤​ដង គេ​ដៀល​ខ្ញុំ សុទ្ធតែជា​ឆ្កែ​អង្គែស៊ី ដែល​ត្រូវគេ​ដេញ​ចេញពី​ក្រុម គេ​ហៅ​ខ្ញុំ សុទ្ធតែ អា​កញ្ចាស់​ព្រំ​សាន ។

​ខ្ញុំ​សោកស្តាយ​ណាស់ ដែល​ការអប់រំ​របស់ខ្ញុំ ក្នុងពេលដែល​ខ្ញុំ​ផ្តើម​ការងារ​ដំបូង ជាមួយ ផែង វ​ណ្ណះ ត្រូវបាន​គេ​បំភ្លេចចោល នៅពេលដែល​គេ ល្បីឈ្មោះ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ ព្រំ សាន នៅតែ​ជា ព្រំ​សាន ដែលមាន​កូនសិស្ស​តាម​ហែហម ដដែល​។ ចំណែក​អ្នកខ្លាំង ដែល​ហ៊ាន​យក ព្រះឥន្ទ្រ មក​ប្រៀបធៀប និង​ជនបង្ក គ្រោះថ្នាក់​ចរាចរណ៍ បុក​មនុស្ស​ស្លាប់ ក៏​វា​មិន​ខុសពី ការ​ចោទ​ព្រះឥន្ទ្រ ថា​ជា​ឃាតករ​?​។​

ការពិត​លោក​រដ្ឋមន្ត្រី​ពេជ្រ​ស្រស់​មេបក្ស​យុវ​ខ្មែរ​មិនមែនជា​សត្រូវ​ធំ​ដែល​អាច​ផ្តួល​លោក​ផែង​វណ្ណៈ​បាន​នោះទេ​។​សត្រូវ​គ្រោះថ្នាក់​គឺ​ប៉ះពាល់​ចំពោះ​កាសែត​សំណ​ប់​ចិត្ត​ដែល​អាច​ហួច​ហៅ​ខ្យល់ព្យុះ​ឲ្យ​បក់​លើ​លោក​ផែង​វណ្ណៈ​បាន​ហ្នុ​ង​ឯង​។​ប្រភពពី​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​ប៉េអឹម​បាន​បញ្ជូន​លោក​ផែង​វណ្ណៈ​ទៅ​តុលាការ​ហើយ​ល្ងាច​ថ្ងៃទី​២​មេសា​នេះ​។​បើតាម​ពាក្យ​ប្តឹង​ចោទ​របស់លោក​មេធាវី​គី​តិច​គឺ​ធ្ងន់​គួ​ឲ្យ​ខ្លាច​ព្រោះ​វា​មិនមែន​គ្រាន់តែ​ជា​បណ្តឹង​បរិហារកេរ្តិ៍​ធម្មតា​ដែល​ច្បាប់​សារ​ព​តិ​មាន​អាច​កែតម្រូវ​ឬ​សង​ត្រឹម​១០​លាន​រៀល​នោះទេ​គឺ​បណ្តឹង​ចោទ​ដាក់គុក​តែម្តង​។​ជាក់ស្តែង​បណ្តឹង​ចឹ​ង​ៗពួក​ប្រឆាំង​ជាប់គុក​គ្មាន​អ្នកណា​មួយ​រួច​ឡើយ​!​។​

a court pheng3 a court pheng5 a court pheng6 a court phenga2 a court pheng5 (1) a court pheng6 (1) a court pheng7 a court phenga1 a court phenga1 a court pheng2 a court phenga 

 

​