» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5091 នាក់

ម្សិលមិញ 6888 នាក់

សរុប 20064546 នាក់

កម្ម​ឬ​ចៃដន្យ​ក្មេងស្រី​ពីរ​នាក់​ស្លាប់​តាមផ្លូវ​ជិត​ផ្ទះ​ពេល​ទៅ​ចូលឆ្នាំ​នៅ​ប៉ោយប៉ែត​

 

​បន្ទាយមានជ័យ​៖​នារី​២​នាក់​សិក្សា​នៅ​ភ្នំពេញ​ពេល​ចូលឆ្នាំ មកលេង​ស្រុកកំណើត​ក្រុង​ប៉ោយប៉ែត​នៅ សល់​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​សោះ​ដល់ផ្ទះ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរ​ស្លាប់​ទាំងពីរ​នាក់​កាលពី​ព្រលឹម​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១២​មេសា​លើផ្លូវ​ជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​កូប​លិច ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត បន្ទាយមានជ័យ​។​a car kill pet 

​យុវនារី​វ័យក្មេង​ទាំងពីរ​ជា​ក្រុមគ្រួសារ លោក យ៉ុ​ត ម៉ៃ​យ៉ាន សមា​ជិ​ក្រុមប្រឹក្សា​សង្កាត់​និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ប៉ោយប៉ែត .​។ ​ជនរងគ្រោះ​អ្នក​បើ​បររថ​យន្ត សាំ​យ៉ុង​មានឈ្មោះ សារ ភេទ​ប្រុស រស់នៅ​ស្រុក​ម៉ោង​ឬ​ស្សី ខេត្តបាត់ដំបង ។ អ្នករួមដំណើរ​១​នាក់ មានឈ្មោះ ចិត្រ សម្ព័ន្ធ អាយុ​៤៨​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង របួសធ្ងន់ បាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​មង្គល​បូរី​។​

​អ្នកបើកបរ​រថយន្ត​វី​ស្តូ​រ​ឈ្មោះ​ឈ្មោះ កែវ សុ​ភ័​ត្រា អាយុ​២៣​ឆ្នាំ ភេទ​ស្រី នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (​ចៅ​អភិបាលក្រុង​ប៉ោយប៉ែត​ស្លាប់​) អ្នករួមដំណើរ​២​នាក់ ស្រី​១​នាក់ ដែលមាន​ឈ្មោះ ១. ឈ្មោះ យ៉ុ​ត ម៉ៃ អាយុ​១៩​ឆ្នាំ ភេទ​ស្រី​នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត (​ស្លាប់​)​។ ២.​ឈ្មោះ កែវ​សុខ បញ្ញា អាយុ​២៥​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់ បាន​បញ្ចូនទៅ​មន្ទី​ពេទ្យ ស្រុក​មង្គល​បូរី ដើម្បី​ធ្វើការ​សង្គ្រោះ​។​

​លោក សែ​ស វិបុល អធិការ​ស្រុក​អូរជ្រៅ​បាន​ឲ្យដឹង​ថា មុន​កើតហេតុ​អ្នក​បើ​បររថ​យន្ត សាំ​យ៉ុង​មានឈ្មោះ សារ បាន​បើកបរ​ក្នុង​គោលដៅ​ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត ចំណែកឯ​រថយន្ត​វី​ស្តូ មាន​គោលដៅ ពី​ទិស​ខាង កើត ទៅ​ទិស​ខាង លិច លុះដល់​ចំណុចកើតហេតុ​រថយន្ត​សាំ​យ៉ុង​សង្ស័យ​ឡើង​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​វី​ស្តូ​រ​បណ្ដាល​ឲ្យ​រងរបួស​និង​ស្លាប​តែម្ដង​។​

​ក្រោយពី​សមត្ថកិ្ច​ធ្វើការ​វាស់វែង​និង​ជួយសង្គ្រោះ​អ្នកជំងឺ រថយន្ត​ទាំងពីរ​គ្រឿង និង សំភា​រះ​យកមក​រក្សាទុក នៅ​កន្លែង​អធិការនគរបាល​ស្រុក​អូរជ្រៅ ជា​បណ្តោះអាសន្ន​រហ​ចៃ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​

​ពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ សង្ក្រាន្ត ចូលមក​នៅ​ថ្ងៃអាទិត្យ​១០​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ​.​ស រយៈពេល​៣​ថ្ងៃ​គឺ ដល់ ១៦ ខែមេសា ឆ្នាំ​២០១៩ ដូច្នោះ​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​ដោយ​ការប្រុងប្រយ័ត្ន មាន​ភាព​អា​ធ្យា​ស្រ័យ​គ្នា​ដើម្បី​មាន​សេចក្តី​សប្បាយ​ទាំងអស់គ្នា​៕a car kill pet1 a car kill pet2 a car kill3