» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3003 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054232 នាក់

អាមេរិក​ជួយ​២​លាន​ដុល្លារ​សម្រាប់​ការ​បោសសម្អាត​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា​បន្ត​


​ភ្នំពេញ​៖​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កម្ចាត់មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​) បានឱ្យដឹងថា នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩ មន្ត្រី​គ្រប់គ្រង​គម្រោង​កម្មវិធី​ជំនួយ​ដោះមីន​មកពី​ក្រសួងការបរទេស​អាមេរិក បាន​ចុះទៅពិនិត្យ​សកម្មភាព​ប្រតិ​ប​ត្ត​ការ​របស់​អង្គភាព​ស៊ីម៉ាក់ នៅ​ទិស​ខេត្ត​ត្បូងឃ្មុំ​។a heng roit

លោក​អគ្គនាយក បាន​ប្រាប់ថា​៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានសំរេច​ផ្តល់ជំនួយ​មក​អង្គភាព​ស៊ីម៉ាក់​ចំនួន ២​លាន​ដុ​លា្ល​រ​សម្រាប់​រយៈពេល​១២​ខែ (១ ខែមីនា ២០១៩-២៨ ខែកុម្ភ​: ២០២០) ហើយ​គម្រោង​នេះ​ជា​ឆ្នាំ​ទី​២ នៃ​ការដេញថ្លៃ​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​លោកហេងរតនា បញ្ជាក់​ថា៖ គម្រោង​នេះ​ជា​កិច្ចសហការ​វាង​អង្គភាព​ស៊ីម៉ាក់ និង​អង្គការ NPA ដែល​អង្គភាព​ទាំង​ចុះ​ហត្ថ​ល​ខា​អនុវត្ត​គំរោង​ដ៏​ខ្លី​ខាងមុខ​។
​សូម​រំលឹកថា នៅ​ឆ្នាំ​២០១៨ អង្គភាព​ស៊ីម៉ាក់ បានទទួល​ជំនួយ​ថវិកា​ចំនួន​១.៦​លាន​ដុល្លារ ពី​រដ្ឋាភិបាល​អាមេរិក ដើម្បី​ធ្វើការ​បោសសម្អាត​គ្រាប់បែក​ចង្កោម រយៈពេល​មួយឆ្នាំ (​គិត​ចាប់ពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​នេះ​ជា​ឆ្នាំ​ទី​១ នៃ​រយៈពេល​២​ឆ្នាំ​) លើ​ផ្ទៃដី​២,២០០​ហិច​តា នៅ​ខេត្ត​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​។​a heng roit1 a heng roit2 

មានការ​កត់សម្គាល់ថា​កន្លងមក​ដោយសា​កម្ពុ​ជាមាន​ជំហរ​ឌឹ​ដង​ដាក់​អាមេរិក​រដ្ឋាភិបាល​ច្រើ​ពេក​អាមេរិក​បាន​ផ្អាក​ជំនួយ​ដល់​ខាង​មីន​មួយរយៈ​ជាមួយនិង​ការផ្អាក​នេះ​ខាង​ស៊ីម៉ាក់​បាន​ខំ​គាស់កកាយ​រឿង​គ្រាប់បែក​អាមេរិក​មក​ផ្សាយ​ជា​បន្តបន្ទាប់​ផងដែរ​។​

ក្រៅពីរឿងនេះ​កន្លងទៅ​ថ្មីៗ​នេះដែរ លោក​ភារៈធារី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា Michael Newbill បានធ្វើ​ដំណើរ​ទៅ​កន្លែង​គាស់​កាយ​មួយ​របស់​ទីភ្នាក់ងារ​រុករក​ឈ្លើយសឹក និង​ទាហាន​បាត់​ខ្លួន​នៃ​ក្រ សួង​ការពារ​ប្រទេស​អាមេរិក​។​ការចុះ​រុករក​នេះ​បាន​ធ្វើឡើង​បន្ទាប់ ពី សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ បានសម្រេច​ចិត្ត​ដ៏​ខ្ពង់ខ្ពស់​បន្ត​ប្រតិ ប​ត្តិ​ការ​ស្វែង​រុករក​អដ្ឋិធាតុ និង​ទា​ហ៊ាន​អាមេរិកាំង​ដែល​បាន​ស្លាប់ និង​បាត់​ខ្លួន​នៅ​កម្ពុជា (POW/MIA) ដែល​ប្រតិបត្តិការ​នេះ​បានធ្វើ​អស់​រយៈពេល​៣០​ឆ្នាំកន្លងមក ហើយ​ត្រូវបាន​ផ្អាក​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។

​ទោះជា​យ៉ាងណា​រដ្ឋាភិបាល​អាមេរិក​បានដាក់​កម្រិត​តឹងតែង​អំពី​ទិដ្ឋាការ (VISA) មកលើ​កម្ពុជា​ក៏ដោយ ក៏​សម្តេច​តេ​ជោ​ប្រមុខ​ដឹកនាំ​បានសម្រេច​បន្ត​ប្រតិបត្តិការ​ប្រកបដោយ​ក្តីមេត្តា​ករុណា​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​ដែល​កំពុង​រង់ចាំ​ដំណឹង​អំពី​សាច់ញាតិ​ខ្លួន​ដែលជា​អតីត​ទា​ហ៊ាន​ដែល​បាន​ស្លាប់​នឹង​បាត់​ខ្លួន​នៅលើ​ទឹកដី​កម្ពុជា​ក្នុងពេល​សង្គ្រាម​នា​ទសវត្ស​ឆ្នាំ ៧០​។a heng roit3 a heng roit4