» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10298 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700469 នាក់

សម​ត្ត​កិច្ច​ឃាត់​មនុស្ស​៤​នាក់​ករណី​យ៍​ឆេះ​ខារ៉ាអូខេ និង​សណ្ឋាគារ យីហោ 6969 ស្លាប់​០៨​នាក់​ស្លាប់ ទោះ​ប្រើ​ទឹក​អស់​១០០​ឡាន​ក៏ដោយ

​ភ្នំពេញ​៖ ទីតាំង​ខារ៉ាអូខេ និង​សណ្ឋាគារ​មួយកន្លែង​ថិ​ត​នៅ​ចំណុច​ផ្លូវ​២០៦ ក្រុម​៤៤ ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ យីហោ 6969 ឃី​ស អ៉ិ​ន​ធើ​ធេ​ន​មិន ឯ​.​ក មួយកន្លែង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​នៅ​ជាន់​ទី​៥​បណ្តាល​ឲ្យ​ខូចខាត​អស់​សម្ភារៈ​មួយចំនួន និង​មនុស្ស​ប្រុស​ស្រី ០៨​នាក់​បាន​ស្លាប់​កាលពី​វេលា​ម៉ោង ៥​និង​១០​នាទី​ល្ងាច ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២៣ ។​a fire karaok 

​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន ឲ្យ​ដឹងថា ដោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាម​លេខ​ទូរស័ព្ទ Hotline របស់​ការិយាល័យ​ថា មាន​ករណី​អគ្គិភ័យ​កំពុង​ឆាបឆេះ​ខារ៉ាអូខេ និង​សណ្ឋាគារ យីហោ 6969 ឃី​ស អ៉ិ​ន​ធើ​ធេ​ន​មិន ឯ​.​ក លោក​ក៏បាន​បញ្ជា​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​គ្រប់​គោលដៅ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ចេញ​ជួយ​អន្តរាគមន៍​ភ្លាមៗ​។
​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ បាន​ត្អូញ​ថា​ដោយសារតែ​ស្ថានភាព​ទីតាំង​ខារ៉ាអូខេ និង​សណ្ឋាគារ មាន​ផល​លំបាក​ជាច្រើន ក្នុងការ​ជួយសង្គ្រោះ​អន្តរាគមន៍​ទាន់ពេលវេលា កត្តា​ទាំងនេះ​បានធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​ទាំងអស់​ពិបាក​នៅក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ ។

ទោះបីជា​យ៉ាងណា ក៏​កម្លាំង​សមត្ថកិច្ច​ជំនាញ ក៏បាន​ប្រើប្រាស់​បំពង់ខ្យល់​អុកស៊ីសែន ហៅ​កាត់​ថា (SCBA) ក្នុង​ប្រតិបត្តិការ​នេះ​ផងដែរ​។​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន បន្តទៀតថា ហេតុការណ៍​អគ្គិភ័យ​ដែល​ឆាបឆេះ​ខារ៉ាអូខេ និង​សណ្ឋាគារ យីហោ 6969 ឃី​ស អ៉ិ​ន​ធេ​ី​ធេ​ន​មិន ឯ​.​ក នៅ​ជា​ន់ទី​៥ ខាងលើនេះ គឺ​បណ្តាលមកពី​ការឆ្លង​ចរន្ត​អគ្គីសនី ហើយ​ក្នុងនោះ​ធ្វើ​ឲ្យ​ខូចខាត​ឆេះ​ខូចខាត​សម្ភារៈ​មួយចំនួន ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​០៨​នាក់​ស្លាប់ (​ស្រី​ចំនួន ១​នាក់​, ភេទ​ទី​៣ ចំនួន ២​នាក់​) ក្នុងនោះ​ជា​ប្រភេទ​សំណង់ ថ្ម​បេតុង (៣០​ម៉ែត្រ គ​ណុ ៣០​ម៉ែត្រ​)​។

នៅក្នុង​ប្រតិបត្តិការ​ខាងលើនេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​គ្រប់គ្រង​បាន​ទាំងស្រុង​នៅវេលា​ម៉ោង ៨​និង​៣០​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវបាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ក្នុងនោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១១២​គ្រឿង ក្នុងនោះ​រួមមាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន ២២​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៨៨​ឡាន ស្មើរ​នឹង ៣៥២​ម៉ែត្រគូប​, រថយន្ត​ជំនួយ​មកពី​ទីក្រុង​អូ​ឡាំ​ព្យា ចំនួន ២​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់ ០៦​ឡាន ស្មេ​ី​រ​នឹង ២៤​ម៉ែត្រគូប​, ទីក្រុង​ជ្រោយចង្វារ ចំនួន ០៥​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់ ១៥​ឡាន ស្មេ​ី​រ​នឹង ៦០​ម៉ែត្រគូប និង​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ០៣​ឡាន ស្មើរ​នឹង ១២​ម៉ែត្រគូប​.​។​

​ទោះជា​យ៉ាងណា​ករណី​យ៍​អគ្គិភ័យ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នេះ​លោក​វរសេនីយ៍ឯក សាន សុខ​សីហា បណ្ដាញ​សង្គម​តេ​ឡេ​ក្រោម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៣​នេះ​បាន​ឲ្យ​ដឹងថា​ថា​៖ ករណី​ឆេះ​ខារ៉ាអូខេ និង​សណ្ឋាគារ «6969 ឃី​ស​» ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ស្លាប់​០៨​នាក់ ក្នុងនោះ​មាន​ជនរងគ្រោះ ជា​ជនជាតិខ្មែរ​-​ចិន និង​វៀតណាម ដោយសារ​ឈ្លក់ផ្សែង​។ ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​មនុស្ស ៤​នាក់ ក្នុងចំណោម​បក្ខពួក ៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​អគ្គីភ័យ​នេះ ខណៈ​ជនសង្ស័យ​ម្នាក់​កំពុង​រត់គេចខ្លួន​។​លោក​វរសេនីយ៍ឯក សាន សុខ​សីហា ក៏បាន​បញ្ជាក់ដែរថា អាគារ​មួយ​នេះ​កំពុងតែ​ជុស​ជួល​ធ្វើ​ថ្មី ប៉ុន្តែ​ដោយ​តែ​ក្រុម​ជាង​ជាងសំណង់​ធ្វើការ​ផ្សារ​ដែក​គ្មាន​ការប្រុងប្រយ័ត្ន ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង​។a fire karaok1 a fire karaok2 a fire karaok3 


​