» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9718 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699889 នាក់

សម្តេច ស ខេង នឹងមិន​ចូលរួម​កម្ទេច​ផលិតផល​ក្លែងក្លាយ ទៀត​ទេ​បើ​ចាប់​ជន​ទុ​ច្ច​រឹត​មិនបាន​?!

 

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ បានប្រកាស​នៅ​ចំពោះ​លោក មៀ​ច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) ថា លើក​ក្រោយ បើ​ចាប់​ម្ចាស់​ដែលជា​អ្នក​ផលិតផល​ក្លែងក្លាយ​មិនបាន​ទេ គឺ​សម្តេច នឹងមិន​ចូលរួម​ក្នុង​ការដុត​បំផ្លាញចោល​ទៀត​ទេ​។​a fake fama3 

សម្តេច ស ខេង បញ្ជាក់ថា “​ដាក់បទបញ្ជា​ទៅ​គណៈកម្មាធិការ​ថា លើក​ក្រោយ​… មិនមែន​ថា ចង់​កាត់ទោស​អ្នកនេះ អ្នក​នោះទេ លើក​ក្រោយ​បើ​ថា ចាប់បាន​ផលិតផល​ហ្នឹងហើយ ត្រូវតែ​ចាប់បាន​ម្ចាស់ បើ​មិន​ចាប់បាន​ម្ចាស់​ទេ ខ្ញុំ​មិន​មក​បំផ្លាញ​ទៀត​ទេ នេះ​លក្ខ​ខ័​ណ្ឌ​ខ្ញុំ​ស្តាប់​ឲ្យ​បាន​”​។​

ផលិតផល​ក្លែងក្លាយ ខូច​គុណ​ដែល​យកមក​កម្ទេចចោល​នៅ​ផ្លូវ​៦០​ម៉ែត្រ រួមមាន ថ្នាំពេទ្យ​ក្លែងក្លាយ​១០៦​មុខ​, ទឹក​សុទ្ធ​ម៉ាក Evian, Saint Amanda, Montcalm ជិត​៦​ពាន់​កេស និង​ផលិតផល​ជីក​កសិកម្ម​ជិត​៨​តោន សរុប​ទាំងអស់ មាន​ជាង​៧០​តោន​។​
​សម្តេច​ក្រឡាហោមថា បើ​គ្រាន់តែ​ចាប់បាន​ផលិតផល​ក្លែងក្លាយ​បែបនេះ តើ​ពេលណា​ទៅបាន​អស់​ផលិតផល​ក្លែងក្លាយ​? បើ​មិន​ព្រម​ចាប់​ម្ចាស់​អ្នក​ផលិត​។  “​លក្ខ​ខ័​ណ្ឌ​បើ​ចង់​ឲ្យ​ខ្ញុំ​មក ត្រូវ​ចាប់​ម្ចាស់ ឬ​អ្នកទទួលខុសត្រូវ លើ​ផលិតផល​ក្លែងក្លាយ​នេះ​”​។​

សម្ដេច​បាន​គូសបញ្ជាក់ថា ផលិត​ដែល​ក​ម្ទេស​ចោល​នៅថ្ងៃនេះ ភាគច្រើន​ត្រូវបាន​បង្ក្រាប​ចេញពី​ឃ្លាំង​លួចលាក់ ហើយ​សម្ដេច​បាន​ចោទ​ជា​សំណួរ​ថា​តើ​ក្រុម​ជន​ទុច្ចរិត នឹង​បន្ត​នាំ​ផលិតផល​ទាំងអស់នេះ​ប៉ុន្មាន​ទៀត​ចូល​កម្ពុជា ។ ដូច្នេះ​សម្ដេច​បានស្នើ​ឲ្យ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ភាគី​ពាក់ព័ន្ធ​បន្តធ្វើ​ការងារ​នេះ​ដោយ​យកចិត្តទុកដាក់​បំផុត​។​សម្ដេច​បាន​ក្រើន​រំលឹកថា​យើង​មិនអាច​នៅតែ​បក់ផ្សែង​ក្នុង​បញ្ហា​នេះ​រហូត​ឡើយ​។​


​កន្លងមក យ៉ាងហោចណាស់ មាន ៣​លើក​រួចមកហើយ ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម បានរៀបចំ​ពិធី​កិនកម្ទេច​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ។​

កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧ កម្ទេច​ផលិតផល​គ្រឿងសម្អាង ក្លែងក្លាយ ខុសច្បាប់ ចំនួន ៨១​តោន នៅ​ទីលាន​ចាក់សំរាម ស្ថិតនៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​​កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ កម្ទេច​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ប្រមាណ​ជាង ១១០​តោន នៅ​បរិវេណ​ជាប់​នឹង​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា កម្ទេច​ផលិតផល​ចំណីអាហារ​ក្លែងក្លាយ ហួស​កាលបរិច្ឆេទ និង​ខុសច្បាប់ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ចំនួន​ជាង ១០០​តោន​។ ពិធី​កម្ទេចចោល​ផលិតផល​ទាំងនេះ បានធ្វើ​ឡើង នៅ​ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​a fake fama4 

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផ្ដល់​អនុសាសន៍​ឲ្យ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ សិក្សា និង​ពិនិត្យ​លទ្ធភាព ឈានទៅ​រៀបចំ​ឲ្យ​មានការ​ចុះកិច្ចសន្យា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​នាំចូល​ផលិតផល ដើម្បី​ឲ្យ​ពួកគេ​កាន់តែ​មានការ​ទទួលខុសត្រូវ​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការនាំ​ចូល​ផលិតផល​ក្លែងក្លាយ និង​ខូចគុណភាព ៕a fake famaa2 

​