» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6120 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032017 នាក់

សិស្សប្រុសថ្នាក់ទី៩ ចាប់បោចសក់សិស្សស្រីបោកនឹងឥដ្ឋការ៉ូឡាបណ្ដាលឲ្យបែកក្បាល និងវៀចច្រមុះ.

 

ខេត្តកណ្តាល៖ អាណាព្យាបាល និងមហាជនជាច្រើន បានសម្ដែងការរន្ធត់ចិត្ត និងក្តុកក្ដួលយ៉ាងខ្លាំង ក្រោយពីវីដេអូសកម្មភាពហិង្សាមួយបង្កឲ្យមានការរន្ធត់ចិត្ត ត្រូវបានចែកចាយលើបណ្ដាញសង្គម ករណីសិស្សប្រុសម្នាក់ បានចាប់បោចសក់សិស្សស្រី បោកក្បាលទៅនឹងឥដ្ឋការ៉ូឡានៅក្នុងបរិវេណសាលារៀន បណ្ដាលឲ្យរងរបួសបែកក្បាល និងវៀចខ្ទង់ច្រមុះ។a beat stu1 

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៥០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណអនុវិទ្យាល័យវឌ្ឍនៈឈូងលាភ ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សួស្តី អជិតា ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ រងរបួសបែកក្បាលខាងក្រៅ មានឈាមកក និងវៀចខ្ទង់ច្រមុះ។ ចំណែកជនបង្កឈ្មោះ អឿន ម៉េងហួរ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ រៀននៅសាលាជាមួយគ្នា។

មុនពេលកើតហេតុ ជនរងគ្រោះបានទៅទិញទឹកផ្លែឈើជាមួយមិត្តភក្តិ ហើយពេលដើរកាត់មុខជនសង្ស័យដែលកំពុងឈរនៅមុខថ្នាក់ ស្រាប់តែជនសង្ស័យសម្លក់មើលក្នុងន័យឌឺដង។ ពេលជនរងគ្រោះមើលតបវិញធម្មតា ជនសង្ស័យក៏ស្រែកសម្លុតថា «ហ្អែងមើលអី?»។ ក្រោយមក មិត្តភក្តិជនរងគ្រោះបានតបវិញថា «បើយើងសម្លក់គេ គេក៏អាចសម្លក់យើងវិញបានដែរ» ដែលធ្វើឲ្យជនសង្ស័យខឹងសម្បារ និងបបួលវាយគ្នា ប៉ុន្តែជនរងគ្រោះមិនតបត ហើយដើរចេញទៅកន្លែងលក់ដូរខាងក្រោយសាលា។

មួយសន្ទុះក្រោយមក ជនសង្ស័យបានដើរតាមទៅចង្អុលមុខជនរងគ្រោះជិតដល់ភ្នែក ទើបជនរងគ្រោះក្រវៀសដៃចេញ។ ភ្លាមនោះ ជនសង្ស័យក៏ស្ទុះទៅចាប់បោចសក់ និងបោកក្បាលជនរងគ្រោះទៅនឹងឥដ្ឋការ៉ូឡាចំនួន២ដង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ ក្រោយកើតហេតុ លោកគ្រូបានរត់មកជួយឃាត់ និងរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះអន្តរាគមន៍ នាំខ្លួនជនបង្កទៅសាកសួរ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕a beat studen a beat studen2