» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11770 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701941 នាក់

បង្ក្រាប​ទីតាំង​ផលិត​ទឹក «​ស្លឹក​ការ​ធុំ​» ចំនួន​២​ទីតាំង នៅ​ក្រុង​ប៉ោយប៉ែត​ចោទថា​ជា​គ្រឿងញៀន​?

 


​បន្ទាយមានជ័យ​៖ អាជ្ញាធរ និង​សមត្ថកិច្ច ក្រុង​ប៉ោយប៉ែត នៃ​ខេត្តបន្ទាយមានជ័យ​ក្រោម​បញ្ជា​ពី​លោក​អ៊ុំ​រាត្រី បាន​ចុះបង្ក្រាប​ទីតាំង​ផលិត​ទឹក «​ស្លឹក​ការ​ធុំ​» ចំនួន​ពីរ​កន្លែង នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៤​។a oum lief3 

​ប្រភពពី រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ហាមឃាត់​ទីតាំង​ផលិត​ទឹក ស្លឹក​ការ​ធុំ ទី​១ នៅ​ភូមិ​បា​លិ​លេ​យ្យ​២ និង​ទី​២ នៅ​ភូមិ​មិត្តភាព​។ ក្រៅពីនេះ​ក៏មាន​ទីតាំង​ផ្សេងៗ​ទៀត ដែល​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ផងដែរ​។

​តាម​សម​ត្ត​កិច្ច​ចោទថា ទឹក​ស្លឹក​កា​ធុំ បាននិងកំពុង​ធ្វើចរាចរ​ណ៍​លើ​ទីផ្សារ​នៅ​ក្រុង​ប៉ោយប៉ែត និង​ព្រំដែន​នៃ​ប្រទេស​ថៃ​ហើយ​មានការ​ពេញនិយម​ផឹក​លេង​សប្បាយ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាពិសេស​ក្មេងៗ យុវវ័យ ដោយ​មិន​ខ្វល់​ពី​បញ្ហា​សុខភាព​។ ស្លឹក​កា​ធុំ គឺជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង ដែល​អាចធ្វើឱ្យ​មនុស្ស​ញៀន​បាន​នៅពេល​បរិភោគ​វា ដោយសារ​វា​ជា​ពពួក​ថ្នាំង​ញៀន អ្នកខ្លះ​យក​វា​ទៅ​បរិភោគ​ឆៅ រួច​គេ​ផឹក​ភេសជ្ជៈ​តាម​ក្រោយ ដូចជា ខា​រ៉ា​បាវ គោ​ជល់ ឬក៏ M150 ជាដើម ដែល​គេ​ជឿថា វា​នឹងធ្វើ​ឱ្យមាន​កម្លាំង​ខ្លាំង និង​ធ្វើការ​មិនចេះ​ហត់​។​ទោះបីយ៉ាងណា​គេ​មិនដឹងថា​តើ​ស្លឹកឈើ​ប្រភេទ​នេះ​មាន​ចុះ​ក្នុង​បញ្ជី​គ្រឿងញៀន​ដែល​ត្រូវ​ហាមឃាត់​ដែរ​ឬ​អត់​នោះទេ​?​ប្រសិនបើ​អត់​តើ​ការចុះ​បង្ក្រាប​សំអាង​លើ​ច្បាប់​អ្វី​?៕a oum lief a oum lief2 a oum lief4 a oum lief5 

​