» ​ដុល្លារ​អាមេរិក​ក្រដាស​ប្រភេទ​មួយ​ពីរ និង​ប្រាំ​ដុល្លារ នៅតែ​ចាយ​ធម្មតា​គ្រាន់តែ​ធនាគារជាតិ​កម្ពុជា​លែងយក​ចូល​ហើយ​៣ខែទៀត! » សភា​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ដាក់​ឲ្យ​ហុងកុង​អាមេរិក​ប្រកាស​ត្រៀមផ្តាច់សិទ្ធ​ពាណិជ្ជកម្មពិសេស​ភ្លាម​! » គោ​ស្លាប់​ដោយសារ​ខ្សែភ្លើង​ជាប់​នឹង​បង្គោល​ភ្លើង​ឆក់ កំហុស​អ្នកណា​? » សន្តិសុខ​ខ​ណ្ឌ័​ជ្រោយចង្វារ​ការពារ​គ្រឿង​ចក្រ​ក្រុមហ៊ុន​OCIC​មក​ឈូ​សដី​កំពុងមាន​វិវាទ​! » ករណី ឡាន​ពាក់​ផ្លាកលេខ ខ​.​ម ចូល​បាញ់​សត្វ​ក្នុងព្រៃ សង្ឃ​រុក្ខ​វ័​ន្ទ​ក្រសួងបរិស្ថាន​សម្រេច​បិទ​បញ្ចប់ ព្រោះ​ព្រះសង្ឃ​អភិរក្ស​ព្រៃ ថា យល់ច្រឡំ​ » ក្រុមហ៊ុន Hyundai Agro (Cambodia)​ត្រូវការ ដំណាំ ៤ ប្រភេទ​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​កូរ៉េ​ » សម្តី​អ្នកនាង​ម៉េង កែវពេជ្ជតា​ក្តៅ​ដល់​អតីត​តារាចម្រៀង​ទូច ស៊ុន​និ​ច ដែល​នៅ​សម្ងំ​ក្រៅប្រទេស ច្រើន​ឆ្នាំ​មកហើយ » ហូប​ត្រី​កំពត​មនុស្ស​ក៏​ងាប់​មាន់​ឆ្កែ​ក៏​ងាប់​?! » ទូត​ជប៉ុន​ជួប​លោក​កឹម​សុខា​ទូត​អាមេរិក​ជួប​សម្តេច​ក្រឡាហោម​! » អគ្គស្នងការ​នគរបាល​ជាតិ​ប្រកាស​លុបចោល​បា​រ៉ា​ស​ប៉ូលិសចរាចរ​ដើម្បី​ត្រួតពិនិត្យ​រក​កំហុស​យានយន្ត​! » ត្អូញ​ពិបាកចិត្ត​ពីរ​ថ្ងៃ​ស្រី​ស្អាត​ម្នាក់​ចងក​ស្លាប់បាត់​ » តៃវ៉ាន់ និង​អាមេរិក​ប្រកាស​ផ្តល់ជំនួយ​និង​គាំទ្រ​ប្រជាជន​ហុងកុង ក្រោយ​ចិន ស្នើដាក់ច្បាប់​សន្តិសុខ​ជាតិ » អ្នកកាសែត​១៣​នាក់​ស៊ីនុយ​ម្សៀ​ម៉ាប់​មេ​ល្បែង​និង​សង្វៀនមាន់​ត្រូវ​នគរបាល​ខណ្ឌ​ន​មានជ័យ​បង្ក្រាប​! » នៅ​ស៊ីធរ​កណ្តាល​មាន​ភូមិគ្រឹះ​មួយ​បើក​​ជា​បន​ល្បែង​និង​ជល់​មាន​ស៊ីលុយ​ » ប្រុសបើ​ឃើញ​វីរៈនារី​តៃ​ក្វាន់​ដូ​សន​សៀវ​ម៉ី​បង្ហាញ​សាច់​ពេល​ហាត់​អាច​ឈាម​ច្រមុះ​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4223 នាក់

ម្សិលមិញ 8461 នាក់

សរុប 4952765 នាក់

ចាប់ខ្លួន​ឧកញ៉ា​គិត​ធាង​ថៅកែ​រ៉ុ​ក​បន្ទាប់ពី​មាន​បញ្ជារ​ពី​នាយករដ្ឋមន្ត្រី​ចុះបើ​សម្តេច​អត់​មាត់​វិញ​មិន​ស្ងាត់​រហូត​ចឹ​ង​ទៅ​?!

 

​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បាន​នាំខ្លួន​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កំសាន្ត​រ៉ុ​ក ពាក់់ព័ន្ធ​រឿង​គ្រឿងញៀន តាម​ដីកា​របស់​តុលាការ​។​a drug theang  

«​កម្លាំង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អនុវត្តតាម​ដីកា​របស់​តុលាការ ដោយ​នាំខ្លួន​លោក​ឧកញ៉ា គិត ធាង (​ម្ចាស់​ក្លឹប​កំសាន្ត​រ៉ុ​ក​) នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​កនៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​»​។​

​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជានៅថ្ងៃទី១១មិនានេះបានប្រកាស គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបង្ក្រាប​គ្រឿងញៀន​នៅ​ម​ជ្ឈ​ល​មណ្ឌល​កំសាន្ត​រ៉ក​(Rock) ដែលជា​ប្រជាពលរដ្ឋ​ទូទៅ​ស្គាល់​ថា​ជា​របស់លោក​ឧកញ៉ា គិត ធាង​ដែលជាទម្ងន់សម្រាប់សមត្តកិច្ចអត់រងារ។

សូមបញ្ជាក់ថា ក្លឹប​រ៉ុ​ក​ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​នោះបាន​ឃាត់ខ្លួន ជាង​៣១១​នាក់ មាន​ទាំង​ជនជាតិខ្មែរ និង​ជនបរទេស​មកពី​ច្រើន​ជាតិ​សាសន៍ ផងដែរ​។ ក្នុងនោះ​ភាគច្រើន​សុទ្ធតែ ជា​យុវវ័យ ប៉ុន្តែ​ការឃាត់ខ្លួន​បាន​ប៉ុន្មាន​ថ្ងៃ ត្រូវបាន​ដោះលែង​ពួកគេ​វិញ ដោយសារ​មិនជា​ប់​ពាក់ព័ន្ធ ។ បន្ត​ឃុំខ្លួន​ប្រមាណ​ជា​១០​នាក់ ដោយសារតែ​អ្នក​ទាំងនោះ បាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ជា​ទ្រង់ទ្រាយ​ធំ​។​

ប៉ុន្តែ​ថៅកែ​រ៉ុ​ក​ដែល​គេ​ស្គាល់​ឈ្មោះថា​ឧកញ៉ា​គិត​ធាង​តាមរយៈ​កិច្ច​សន្យាថា​គ្មាន​ការប្រើប្រាស់​គ្រឿងញៀន​ជាមួយ​សម​ត្ត​កិច្ច​មូលដ្ឋាន​មិនទាន់​ត្រូវបាន​ឃាត់ខ្លួន​ទេ​ក្នុងពេលដែល​សាលា​រាជធានី​បានចេញ​ប្រកា​សបិទ​អាជីវកម្ម​ក្លឹប​រ៉ុ​ក​តាំងពី​ថ្ងៃទី​២៥​កុម្ភៈ​មក​ម្លេះ​។​ដល់​ចឹ​ង​ទៅ​មតិ​មហាជន​បាន​និយាយ​ពេញមាត់​ថា​វ៉ៃ​ឆ្កែ​ត្រូវ​មើល​ម្ចាស់​!​។​តើ​អ្នកណា​ជា​ម្ចាស់​ឆ្កែ​?​។​

សូមបញ្ជាក់ថា​ក្លឹម​កំសាន្ត​រ៉ុ​ក​ដែលជា​សម្បុក​គ្រឿងញៀន​និង​អំពើ​ពាលា​អាវ៉ាសែ​នេះ​មិនមែន​សម​ត្ត​កិច្ច​មិន​ម​ដឹង​ទេ​តែ​មកពី​អ្នក​ចូល​ក្លឹប​រ៉ុ​ក​នេះ​សុទ្ធតែជា​មេ​គ្រាក់ៗ​ខាង​សម​ត្ត​កិច្ច​។​ជាក់ស្តែង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ដោយ​ចាប់ខ្លួន DJ ឡាយ អិន​ភ្ជាប់​ជាមួយ​គ្រឿងញៀន​ក៏ អាជ្ញាធរ​មិន​ហ៊ាន​បិទ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ?​ចុងក្រោយ​គឺ​ព្រឹត្តិការណ៍​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​ស្នងការ​រាជធានី​ក៏​គេ​សំងំ​ទៀត​។​ជាងនេះទៅទៀត​ម​ស្តេច​ក្រឡាហោម​សខេង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ថែមទាំង​ចេញមុខ​ដោយ​ចំហរ​មក​ការពារ​លោក​ឧកញ៉ា​គិត​ម៉េង​ដែលជា​ប្អូនប្រុស​ឧកញ៉ា​គិត​ធាង​ថែមទៀត​ចឹ​ង​អាណា​ហ៊ាន​ក្អក​?​។​a drug rock 

​សម្តេច តេ​ជោ ហ៊ុន សែន នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULES) ជាង​៣​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ៦​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ថ្លែងថា​”​ឥឡូវនេះ​ស្ថានភាព​បាន​ផ្លាស់ប្តូរ ច្រើន​ហើយ វា​ស្ទើរតែ​ទាំងស្រុង​។ អម្បាញ់មិញ ខ្ញុំ បានធ្វើ​ដំណើរ​មក​តាម​ផ្លូវ​នេះ ស្ទើរតែ​រៀងរាល់ថ្ងៃ​ធ្វើដំណើរ​ឆ្លងកាត់​សាលា​មួយ​នេះ ដែល​នៅ​មិន​ឃ្លាតឆ្ងាយ​ពី សាលា​បឹងត្របែក ហើយ​សាកលវិទ្យាល័យ ប៉ុន្តែ​ឆ្លងកាត់​អា​កន្លែង​ចង្រៃ​មួយ​នោះ ដែល​ទើប​រកឃើញ​ថ្មីៗ (​រ៉ក់​) ក៏មាន​ការភ្ញាក់ផ្អើល​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បន្តថា ហេតុអ្វី​បានជា​កន្លែង​មួយ​នេះ ទៅជា​តំបន់​បំផ្លាញ នូវ​សេចក្តីសុខ​របស់​ប្រជាជន​? សម្តេច​ពិតជា​មានការ​រីករាយ​ណាស់ ដែល​នគរបាល​របស់​យើង​បាន​បង្ក្រាប​ទាន់ពេលវេលា គួរតែ​បង្ក្រាប​អោយបាន​មុននឹង​ទៅទៀត ប៉ុន្តែ​យើង​ទើបនឹង​បង្ក្រាបបាន ជិត​ក្បែរ​សាលា ស្រាប់​តែមាន​កន្លែង​គ្រឿងញៀន​មិនតូច នៅ​កន្លែង​នេះ ដូច្នេះ​សម្តេច​សង្ឃឹមថា ក្រសួងមហាផ្ទៃ​នឹង​បន្ត ចាត់វិធានការ​លើ​បញ្ហា​នេះ បូក​ជាមួយនឹង​ដំណើរការ​ក្តី របស់​តុលាការ ត្រូវតែ​ម៉ឺងម៉ាត់ ជាមួយនឹង​ការមិន​វិល​ត្រលប់ នៃ​អំពើ​ពាលា​អាវ៉ាសែ សម្រាប់​កន្លែង​មួយ​នេះ (​មជ្ឈមណ្ឌល​រ៉ក​) ដែល​ត្រូវដាក់​ទោសទណ្ឌ​អោយបាន​ធ្ងន់ធ្ងរ ត្រូវ​ស្វែងរក​អោយដល់​ទីជម្រៅ នូវ​មេក្លោង​របស់​វា នៅ​កន្លែង​ណា មិន​រឿង​កម្មករ​តូចតាច រឿង​ស្អី​តូចតាច​ទេ ប៉ុន្តែ រឿង​ជ្រៅ​ទៅ​ពីនេះ អញ្ចឹង​ត្រូវ​រកអោយឃើញ ព្រោះ​អ្វី​ដែលមាន​ក្នុង​ដៃ​រួចមកហើយ ជា​មធ្យោបាយ​ឈានទៅរក ការជីក​ឫសគល់ នៃ​អ្នក​ជួញ​គ្រឿងញៀន ក៏ដូចជា​អ្នកពាក់ព័ន្ធ ក្នុង​សំណុំរឿង​មួយ​នេះ​”។

​បើ​យោងតាម​មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២ ចែងថា​”​អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬ អំពើ​ផ្សេងទៀត​ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រេ​ី​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺ ជា​បទ​សម្រួល​ឱ្យ​ប្រេ​ី​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​៥​ឆ្នាំទៅ​១០​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល ។a drug po  a drug rock5 a drug rock3 a drug rock4 a drug rock6 a drug rock2 a drug theang a drug rock1 a drug rock2